រឿងព្រមាន ដែលអ្នកត្រូវដឹង នៅពេលអ្នកប្រើប្រាស់ កាតឥណទាន( credit card)

0
251

កាតឥណទាន(Credit Card) វគឺជា កាតនៃគណនីធនគារ ដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរទំនិញ តាមអនឡាញ តាមផ្សារទំនើប នានា ដោយមិនចាំបាច់ប្រើក្រដាសប្រាក់ក្នុងការ ទិញទំនិញឡើយ។

តាមពិតទៅ កាតឥណទាន នេះគឺត្រូវបានគេប្រើប្រាស់ ក្នុងន័យជា លក្ខណៈខ្ចីលុយពីធនាគារដើម្បីយកប្រើប្រាស់ក្នុងការចាយវាយប្រចាំថ្ងៃ រួចហើយពួកគេ បង់លុយទៅខាងធនាគារនៅពេលណាមួយ​នៅពេលក្រោយដោយសងទាំង ដើម និង ការប្រាក់ផងដែរ។

រឿងព្រមានមួយដែលអ្នកត្រូវដឹងពេលអ្នកប្រើប្រាស់់កាតឥណទាន(credit card) នោះគឺ កុំប្រើទឹកប្រាក់ដែលមានក្នុងបណ្ណឥណទានរហូតទាល់តែអស់

ក្នុងករណីដែលអ្នកមិនបានដឹង យើងសុំបង្ហើបប្រាប់បន្តិចចុះ “ធនាគារមិនចង់ឃើញអ្នកប្រើប្រាក់ឥណទានដែលកំណត់ផ្តល់ជូនក្នុងប័ណ្ណឥណទានរបស់អ្នកទាំងអស់នោះទេ ទោះបីជាអ្នកនឹងសងវិញគ្រប់ចំនួនរៀងរាល់ខែក៏ដោយ”។ អ្នកត្រូវរក្សាចំនួនទឹកប្រាក់កម្ចីឱ្យនៅសល់មិនតិចជាង៣០%នៃទំហំប្រាក់ឥណទានទាំងមូលដែលអ្នកបានទទួល។ នេះជាគេហៅថា អត្រាកំណត់នៃការប្រើប្រាស់ប្រាក់ឥណទាន។​ ទម្លាប់នៃការចាយវាយរបស់អ្នកស្តែងតាមវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។

ធនាគារដែលផ្តល់ប្រាក់កម្ចី នឹងធ្វើការកំណត់កម្រិតហានិភ័យ តាមរយៈការត្រួតពិនិត្យលើប្រវត្តិនៃការប្រើប្រាស់ឥណទានរបស់អ្នក នៅពេលដែលអ្នកត្រូវការខ្ចីលុយនាពេលអនាគត៕

អត្ថបទដោយ៖ ហុង

ប្រភព៖ NBC-Edu

LEAVE A REPLY

Please enter your comment!
Please enter your name here