CEO Atsolutions Real Estate អ្នកលក់ភាគច្រើន ដែលលក់មិនដាច់ព្រោះតែកំហុស ៣ យ៉ាងនេះ

0
5525

ការលក់គឺជាដង្ហើមរបស់អាជីវកម្ម គ្មានការលក់អាជីវកម្មដាច់ខាតត្រូវតែជាប់គាំង។ លក់មិនចេញ លក់មិនបាន លក់មិនដាច់ បានក្លាយជាវិបត្តិមួយ ដែលតែងតែកើតឡើងជារឿយៗ លើអាជីវកម្ម និងលើការងារលក់ ដែលធ្វើអោយអាជីវកម្មខ្លះត្រូវបានបិតទ្វា ហើយអ្នកលក់ភាគមួយចំនួនក៍បោះបង់ជាអាជីពនេះចោលផងដែរ។

លោក ឡែមឌឿន ដាឡឹម CEO Atsolutions ដែលជាក្រុមហ៊ុនទិញលក់អចលនទ្រព្យធំមួយនៅកម្ពុជា ដែលកំពុងជោគជ័យនៅក្នុងវិស័យលក់អចលនទ្រព្យជាច្រើនគម្រោង នៅក្នុងកាវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានបង្ហើបពីគន្លឹះខ្លះ ដែលបង្ហាញថាអ្នកលក់មិនដាច់ភាគច្រើនគាត់មានកំហុស ៣ យ៉ាង ដែលធ្វើអោយពួកគាត់ចុះចាញ់នៅក្នុងការលក់របស់គាត់៖

១.មិនដាក់អារម្មណ៍

នាយកប្រតិបត្តិរូបនេះបង្ហាញថា អ្នកលក់ភាគច្រើនដូចត្រីចង្វាត្រូវទឹកដំបូងអីចឹង ពោលគឺកញ្ជ្រោលតាមគ្នា តាមទំនាញនៃប្រាក់ចំណេញ តាមទំនោរនៃការអូសទាញជាដើម ទាំងពេលខ្លះពួកគាត់គាត់ចំណូលចិត្ត ជាមួយជាការលក់របស់ពួកគាត់ឡើយ។ ដូចនេះហើយនៅពេលដែលពួកគាត់ជួបបញ្ហាម្តងៗគាត់ពិបាក ក្នុងការស្វែងរកដំណោះស្រាយណាស់ព្រោះជាធម្មតាធ្វើការងារមួយដែលអ្នកមិនចូលចិត្ត យើងពិតជាមិនបានដាក់អារម្មណ៍រៀនសូត្រពីវាច្រើននោះទេ ហើយមិនយូរមិនឆាប់ពួកគាត់នឹងបិតទ្វា ឬបោះបង់អាជីពអ្នកលក់ចោលមិនខានឡើយ។

២.គ្មានផែនការ

ចំណុចមួយទៀត លោក ដាឡឹម ហៅ LIYANG បានបង្ហាញថា អ្នកលក់បរាជ័យព្រោះពួកគាត់គ្មានផែនការក្នុងការលក់់។ អ្នកខ្លះគាត់ប្រឡូកនៅក្នុងការលក់ច្រើន តែគាត់គ្មានផែនការនៅក្នងការលក់នោះទេ តួយ៉ាងដូចជាអ្នកខ្លះគាត់ដាក់គោលដៅលក់អោយបានចំនួនបុណ្ណោះជាដើម តែនៅពេលដែលគាត់លក់បែរជាលក់មិនគ្រប់តាមគោលដៅ ដោយសារគាត់គ្មានផែនការច្បាស់លាស់នៅក្នុងទ័ពលក់ គ្មានការរៀបចំផែនការប្រចាំខែ ប្រចាំឆ្នាំ ឬផែនការយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីពង្រឹងការលក់អោយខ្លាំង។

៣.គ្មានការបណ្តុះបណ្តាល

មិនមែនតែអ្នកលក់ទេ ដែលត្រូវរៀន ធម្មជាតិជាមនុស្សគឺត្រូវតែរៀនរហូត ទើបជាមនុស្សដើរទាន់ភាពបត់បែននៃសម័យកាល បើអ្នកមិនរៀនសូត្របន្ថែមទេ រកស៊ីមិនទាន់គេទេ។ ការបណ្តុះបណ្តាលបន្ថែមជារឿងមួយ ដែលអ្នកលក់គ្រប់គ្នាត្រូវតែស្វះស្វែងរកចំណេះដឹងថ្មីៗ  ដើម្បីអោយការលក់របស់អ្នកកាន់តែដើរទាន់សម័យកាលមួយកម្រិតទៀត។ រៀនសូត្រពីអ្នកមានបទពិសោធន៍ រៀនសូត្រពីថ្នាក់ដឹកនាំផ្នែកលក់ និងចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀតរបស់​ វាគ្មិនល្បីៗផ្នែកលក់ជាដើម ដែលធ្វើអោយចំណេះដឹងរបស់អ្នកលក់កាន់តែកើនមួយកម្រិតទៀត៕ ដីឡូដ៍តំបន់សួនឧស្សាហកម្ម MJ Park ទំនាក់ទំនងក្រុមកាងារ Atsolution Real Estate 092 53 1000/ 086 76 01 27៕

អត្ថបទ៖ នេន សុធី Sale Content Writer Of Business Cambodia

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here