បុរីវីអាយភីលំនៅដ្ឋានដែលជាជម្រកដ៏សែនកក់ក្តៅសម្រាប់គ្រួសារ

0
162
ចង់បានលំនៅដ្ឋានដែលជាជម្រកដ៏សែនកក់ក្តៅសម្រាប់គ្រួសាររបស់អ្នកដែរឬទេ?​

ដូច្នេះមុន ​នឹងទិញលំនៅដ្ឋានមួយលោកអ្នកត្រូវគិតពិចារណាឲ្យបានម៉ត់ចត់ដើម្បីកុំឲ្យខាតបង់ថវិការ និងពេលវេលា ជាដើម។ បុរីទាំងនោះត្រូវសាងសង់ឡើងប្រកបដោយស្តង់ដាអន្តរជាតិ គុណភាពសាងសង់ត្រូវតែរឹងមាំ ជាពិសេស ត្រូវប្រាកដ ថាគម្រោងបុរីនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។

ប្រសិនបើលោកអ្នកចង់ស្វែងរកគម្រោងលំនៅដ្ឋានដែលមានលក្ខខណ្ឌដូចខាងលើគម្រោងបុរីវីអាយភីគឺជាគម្រោង លំនៅ ដ្ឋានដ៏ល្អបំផុតសម្រាប់លោកអ្នក។ គម្រោងនេះជាគម្រោងលំនៅដ្ឋាន ដ៏ទំនើបមួយក្នុងចំណោមគម្រោង ជាច្រើន នៅក្នុង ខណ្ឌដង្កោដែលជាតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

គ្របដណ្តប់ផ្ទៃដី ៧ ហិចតា គម្រោងបុរីវីអាយភីសាងសង់ឡើងជាលំនៅដ្ឋានជិត ១,០០០ខ្នង​ ហើយអ្នកទិញ​អាចជ្រើស​រើស​​ជាមួយប្រភេទវីឡាកូនកាត់ប្រណីត ដែលមានពីរទំហំគឺ ៤,២ ម៉ែត្រ x ៩ ម៉ែត្រ និង ៤,២ ម៉ែត្រ x ១២ ម៉ែត្រ​ជាមួយ​នឹងទំហំសល់ខាងមុខពី៥ម៉ែត្រ ទៅ ៩ម៉ែត្រ និងទំហំសល់ខាងក្រោយពី១,៥ម៉ែត្រ ទៅ២ម៉ែត្រ។​

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតលើបុរីវីអាយភីគឺទីតាំងដ៏ល្អឥតខ្ចោះ តម្លៃសមរម្យ និងលក្ខខណ្ឌទូទាត់​ប្រាក់ដ៏ងាយស្រួល​ដែលនឹងផ្តល់ភាពទាក់ទាញ និងផ្តល់លទ្ធភាពសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យម។

គម្រោងបុរីវីអាយភីមានទីតាំងល្អបំផុតស្ថិតនៅក្នុងខណ្ឌដង្កោ (ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម) តាមបណ្តោយផ្លូវលេខ២១៧ (ផ្លូវចំការដូង) ដែលជាតំបន់មានការវិនិយោគខ្លាំងសំបូររោងចក្រ និងមានចម្ងាយ៣គីឡូម៉ែត្រក្រុមហ៊ុន Khmer Beverage (រោងចក្រស្រាបៀរកម្ពុជា) ។

បុរីវីអាយភី ក៏នឹងអភិវឌ្ឍន៍តំបន់ក្នុងគម្រោងរបស់ខ្លួនឲ្យទៅជាកន្លែង ដែលមានសេវាកម្មសំខាន់ៗ សម្រាប់បំពេញ​តម្រូវការ​នៃការរស់នៅរប​ស់ពលរដ្ឋក្នុងគម្រោង ដូចជា ៖ ផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងកម្សាន្ត និង​ម្យ៉ាងទៀតតំបន់នេះក៏ស្ថិតនៅជិតមជ្ឈមណ្ឌលផ្តល់សេវាកម្មសំខាន់ៗ ជាច្រើនរួមមាន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ សាលារៀន ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។ លើសពីនេះ ទីតាំងបុរីវីអាយភីមានចម្ងាយប្រមាណ ២០ នាទី​ប៉ុណ្ណោះពីរាជធានីភ្នំពេញ និងមិនដល់១០នាទីពីគម្រោងផ្សារទំនើបអ៊ីអនម៉លទី៣ (ផ្លូវ៦០ម៉ែត្រ)។

រីឯផ្ទះរ​បស់គម្រោងបុរីវីអាយភីគឺកំពុងដាក់លក់ជូនអតិថិជនក្នុងតម្លៃសមរម្យបំផុតចាប់ពី២៨​,៨០០ដុល្លារឡើងទៅ ដោយផ្ទល់ជម្រើសបង់រំលោះយ៉ាងងាយស្រួលបំផុតគឺចាប់ពី១៨៨ដុល្លារឡើងទៅក្នុងមួយខែ។

សម្រាប់ការសាងសង់របស់គម្រោងបុរីវីអាយភី បច្ចុប្បន្នបានកំពុងដំណើរការបុកគ្រឹះ ហើយគម្រោងទាំងមូលនឹងត្រូវ បញ្ចប់ក្នុងរយៈពេល ១៨ ខែ។ អតិថិជននឹងទទួលបានលំ នៅដ្ឋានរបស់ខ្លួននៅត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ ខាងមុខ៕

https://www.realestate.com.kh/km/news/Borey-VIP-the-warmest-residence/

 

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here