ពិព័រណ៍កុមារនិងគ្រួសារលើកទី៦ នឹងត្រឡប់មកវិញក្នុងថ្ងៃទី១៩ និង២០ មករា ២០១៩

0
98

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអនុស្សាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍កុមារប្រចាំឆ្នាំលើកទី៦ ដែលជាវេទិការប្រមូលផ្តុំកុមារ និង ក្រុមគ្រួសារដ៏ធំបំផុតប្រចាំឆ្នាំ។ កុមារ និង មាតាបិតាប្រមាណជាង៣៥០០០នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនេះ។

ក្រោមការចូលរួមពីក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារ និងគ្រួសារល្បីៗ ដូចជាម្សៅទឹកដោះគោ ចំណីអាហារ សាលារៀន ទារកដ្ឋាន បណ្ណាគារ របស់របរលេង រថយន្ត ធនាគារ ធានារ៉ាប់រង ប្រមានជាង២០០ស្តង់ ផលិតផលសរុបជាង៥០០០មុខ នឹងត្រូវដាក់បង្ហាញជាមួយការលក់បញ្ចុះតម្លៃពី១០%ដល់៥០%។ ដូចសព្វមួយដង ពិព័រណ៍កុមារលើកទី៦ នឹងរៀបចំការប្រកួតជាច្រើនសម្រាប់ប្អូនៗកុមារបញ្ចេញសមត្ថភាពរួមមាន កម្មវិធីប្រកួតប្រកបអក្សរ សរសេរតាមអាន គិតលេខ សូត្រកំណាព្យ ប្រដេញពាក្យ ប្រកួតដើរម៉ូត រាំ ច្រៀង គូររូប សង់Lego, Doy Doy, Tangram ជាមួយឱកាស ទទួលបានរង្វាន់ជាច្រើន។ ទីធ្លាលេងកំសាន្តចំនួន៥នឹងត្រូវរៀបចំជាពិសេសសម្រាប់កុមារតូចៗ ដែលភ្ជាប់មកជាមួយនូវកន្លែងអានសៀវភៅ កន្លែងរៀនបត់ក្រដាសorigami ទីធ្លារៀនគូររូបនិងឆ្លាក់អក្សរ និង កន្លែងពិសោធន៍វិទ្យាសាស្ត្រ។

ក្នុងនោះផងដែរ លោក Ismail Abdul Samat នាយកបឋមសិក្សា និង លោកស្រី Ivy Toh នាយករងនៃការអប់រំកម្រិតក្រោមបឋមសិក្សារបស់សាលាអន្ដរជាតិ SCIA ដែលបានចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុងពិព័រណ៍កុមារប្រចាំឆ្នាំលើកទី៦ បានលើកឡើងថា “ក្នុងឆ្នាំថ្មីនេះ សាលាអន្តរជាតិ SCIA នឹងនាំជូនសកម្មភាពកម្សាន្តបែបអប់រំយកមកបង្ហាញក្នុងពិព័រណ៍កុមារលើកទី៦ ដែលសកម្មភាពទាំងនោះនឹងឆ្លុះបញ្ចាំងអំពីកម្មវិធីសិក្សាអន្តរជាតិដែលល្អផ្តាច់គេរបស់ SCIA គឺ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ការអភិវឌ្ឍភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ។ សកម្មភាពកម្សាន្ត និងការធ្វើពិសោធដែលនឹងរៀបចំនៅស្តង់របស់យើង ក៏ឆ្លុះបញ្ចាំងពីវិធីសាស្ត្ររួមឆ្ពោះទៅរកការរៀនសូត្រនៅក្នុងវិស័យទាំង៥ ដែលគ្របដណ្តប់លើការយល់ដឹង សោភ័ណវិទ្យា សីលធម៌ រាងកាយ និងសង្គម។ អ្នកចូលរួមនឹងអាចស្វែងយល់អំពីបែបបទនៃការរៀនសូត្រដែលមាននៅសាលាអន្តរជាតិ SCIA”។​ លោកក៏បានបញ្ជាក់ផងដែរថា ស្តង់របស់សាលា SCIA ក្នុងពិព័រណ៍កុមារលើកទី៦នេះ នឹងមានរៀបចំកម្មវិធីកម្សាន្ដសប្បាយប្លែកៗរួមមាន៖ ជញ្ជាំងវង្វេង កម្មវិធីប្រកួតប្រណាំងរថយន្តខ្នាតតូច “SCIA Grand Prix” ការបង្កើតរថយន្តកម្សាន្តដោយប្រើជ័រកៅស៊ូ ការបង្កើតគំនូរសិល្បៈ3D និងការកម្សាន្ដពិសេសៗទៀត។

មិនតែប៉ុណ្ណោះ លោក ថុន វុត្ថា ដែលជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន LMM Distribution Co.,Ltd  និងជាម្ចាស់ឧបត្ថម្ភធំក្នុងពិព័រណ៍កុមារលើកទី៦មួយទៀតនោះ បានលើកឡើងផងដែរថា “សម្រាប់ពិព័រណ៍កុមារឆ្នាំថ្មីនេះ ក្រុមហ៊ុន LMM Distribution Co.,Ltd នឹងនាំយកនូវម្សៅទឹកដោះពពែ Kabrita សម្រាប់តាំងបង្ហាញដល់អ្នកចូលរួមទាំងអស់អោយបានស្គាល់ពីម្សៅទឹកដោះពពែថ្មីនេះ ដែលផ្សំឡើងពីរូបមន្តអាហាររូបត្ថម្ភពេញលេញនិងមានសុវត្ថិភាពខ្ពស់ ស្តង់ដាគុណភាពខ្ពស់ពីប្រទេសហូល្លង់១០០% មា​នសារធាតុ β-palmitate កម្រិតខ្ពស់ស្រដៀងទឹកដោះម្តាយធ្វើអោយទារក    យំតិចជាងមុន គេងលក់ស្រួល លូតលាស់ឆ្អឹងបានល្អ ងាយស្រួលស្រូបយកសារធាតុចិញ្ចឹម និងតាមការពិសោធន៍ ប្រូតេអ៊ីននៅក្នុងទឹកដោះម្តាយនិងម្សៅទឹកដោះពពែ Kabrita រំលាយក្នុងប្រពន្ឋ័រំលាយអាហារទារកបានរហូតដល់ 50% ក្នុងរយះពេល 2ម៉ោង។  ហើយបច្ចុប្បន្ននេះម្សៅទឹកដោះពពែ Kabrita មានលក់នៅបណ្តាលប្រទេសជាច្រើនដូនជា ហូល្លង់ សហរដ្ឋអាមេរិច អង់គ្លេស រូស្ស៊ី ចិន សិង្ហបុរី…..។” គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន LMM គឺជាក្រុមហ៊ុនឈានមុខគេ និងមានបទពិសោធន៍ជិត២០ឆ្នាំមកហើយក្នុងការចែកចាយផលិតផលទារកនៅក្នុងប្រទេសកម្ពុជា ហើយផលិតផលនាំមុខគេមួយចំនួនរបស់ក្រុមហ៊ុននៅពេលបច្ចុប្បន្ននេះរួមមានម៉ាកផលិតផលដូចជា: Drypers, NutriGold, Chicco, Pierval, Angel, Natur, Libresse ជាដើម។

ឆ្លៀតក្នុងសន្និសីទសារព័ត៌មាននេះ​ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា បានលើកឡើងពីភាពចាំបាច់បំផុត របស់មាតាបិតាក្នុងការវិនិយោគពេលវេលាអប់រំកូនជាប្រចាំដើម្បីកសាងមូលដ្ឋានអនាគតកុមារ។ លោកបានចែករំលែកពី លក្ខខណ្ឌសំខាន់បីដែលកុមារត្រូវការដើម្បីការរីកចម្រើននៅថ្ងៃអនាគត ដែលមានការគិតត្រូវ ការខិតខំប្រឹងប្រែង និង សារជាតិជាមនុស្សល្អ (Head, Hand, Heart)។ គិតត្រូវសំដៅដល់ការយល់ឃើញថាខ្លួនឯងជាអ្នកគ្រប់គ្រងជីវិត និងទទួលខុសត្រូវលើជោគវាសនាខ្លួនឯង មិនមែនជឿលើកម្មជាតិមុន ព្រះ ឬរបស់នៅក្រៅខ្លួននោះទេ។ ប្រឹងប្រែងសំដៅដល់ឥរិយាបថវិជ្ជមានដែលមានការខិតខំរៀនសូត្រជាប់ជាប្រចាំ ការប្រឹងប្រែងធ្វើការមិនខ្លាចនឿងហត់ ភាពមិនខ្ជឹលច្រអូសដេកចាំតែផល។ ភាពជាមនុស្សល្អសំដៅដល់ភាព ស្មោះត្រង់ ស្វាមីភ័ក្ត្រ ការចែករំលែក ភាពកត្តញ្ញូ និង ការមិនគិតតែពីខ្លួនឯង។

ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៦ នឹងធ្វើឡើងនៅថ្ងៃទី១៩ និង ២០ មករា ឆ្នាំ២០១៩ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA។ ព័ត៌មានបន្ថែមសម្រាប់ការចូលរួមប្រកួត និងទំនាក់ទំនងទិញស្ដង់ សូមទាក់ទងមកកាន់ផេក “Kids Fair & Family Expo Anussa” ឬ “Anussa Events” ឬទូរស័ព្ទលេខ 012 230 140 / 010 911 776។

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/

ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion