ឡានជប៉ុន ៣ នេះចេញតកន្ទុយគ្នានៅដើមឆ្នាំ ២០១៩ ល្បីថាស៊ីសាំងក្រោម ៥ លីត្រ តម្លៃធូរៗ

0
2797

ចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ នេះ ឡានជប៉ុនដែលមានឈ្មោះបោះសម្លេងបានចេញម៉ូឌែលថ្មីៗបន្តកន្ទុយគ្នាជាមួយបច្ចេកវិទ្យាកាន់តែល្អជាងមុន ជាមួយតម្លៃសមរម្យ អ្វីដែលពិសេសវាជាឡានដែលស៊ីសាំងតិចបំផុតមិនលើស ៥ លីត្រ ដោយសារជាឡានធន់តូចសម្រាប់គ្រួសារ និងមានម៉ាស៊ីនកូនកាត់ផងដែរ ។

១- Toyota Camry 2019

ទើបតែចុងឆ្នាំ ២០១៩ ទេ ប៉ុន្តែក្រុមហ៊ុន Toyota បានចេញសេរ៊ី Camry 2019 បាត់ទៅហើយ ដែលទើបសម្ភាធន៍ជាផ្លូវការនៅថៃកាលពីថ្ងៃ ២៩ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅ ។ វាបំពាក់មកជាមួយមាស៊ីន ៣ ប្រភេទ មាន៤ ស៊ីឡាំង និង ៦ ស៊ីឡាំង ប្រភេទទីមួយគឺម៉ាស៊ីន ២.០ លីត្រមាន ៦ លេខដូចម៉ូឌែលចាស់ៗ មួយប្រភេទទៀតមានម៉ាស៊ីន ២.៥ លីត្រខ្លាំងជាងមុនសម្រាប់ការបើកបរឆ្ងាយៗ មានដល់ទៅ ៨ លេខ និងចុងក្រោយជាម៉ាស៊ីនស្តង់ដារកូនកាត់ ២.៥ លីត្រ អាចប្រើម៉ូទ័រអគ្គីសនីជំនួសម៉ាស៊ីនសាំង និងបើកបរដោយលេខអូតូបាន។

ស្រដៀងគ្នានឹងម៉ូឌែល ២០១៨ ដែរ ប្រភេទម៉ាស៊ីនកូនកាត់ XLE ស៊ីសាំង ៣.៧ លីត្រក្នុងការបើកបរចម្ងាយ ៧០ គីឡូមែត្រនៅទីក្រុង និង ៧៥ គីឡូម៉ែត្រនៅផ្លូវធំ ហើយបើអ្នកចង់រកឡានដែលស៊ីសាំងតិចជាងនេះទៀត អ្នកអាចជ្រើសរើស Camry Hybrid LE បាន ដោយវាបានបំពាក់អាគុយប្រភេទ lithium-ion អាចសាកភ្លើងដោយស្វ័យប្រវត្តិ និងស៊ីសាំងតិចត្រឹមតែ ៣.៧ លីត្រក្នុងការបើកបរ ៨២ គីឡូម៉ែត្រ នៅទីក្រុង និង ៨៥ គីឡូម៉ែត្រនៅផ្លូវធំ ឬ ៤.៣ លីត្រក្នុងការបើកបរ ១០០ គីឡូម៉ែត្រ ។

២- Toyota Prius 2019

ជាមួយតម្លៃចាប់ពី ២៧០០០ ដុល្លារ Toyota បានអះអាងវាស៊ីសាំងតិចជាងគេក្នុងពិភពរថយន្ត ។ សេរ៊ី ២០១៩ នេះត្រូវបាន Toyota ចែកវាជាម៉ូឌែលផ្សេងៗគ្នាដូចជា L, LE, XLE និង Touring ចំណែកម៉ូឌែលដែលធូរថ្លៃជាងគេគឺ LE ក្នុងសេរ៊ី XLE នឹងមានបំពាក់មកជាមួយកម្លាំងម៉ាស៊ីនស្តង់ដារ និងកៅអីកម្តៅមួយកំផ្លេ ដែលមានតម្លៃខ្ទង់ ២៩០០០ ដុល្លារ និងមួយម៉ូឌែលទៀតសម្រាប់បើកបរជិតគឺ Prius L Eco មានតម្លៃ ២៤០០០ ដុល្លារ ។

ម៉ូឌែលដែលមានម៉ូទ័រមុខក្រោយ ត្រូវបាន Toyota ប៉ាន់ស្មានថា ស៊ីសាំង ៤.៥ លីត្រក្នុងការបើកបរ ១០០ គីឡូម៉ែត្រ នៅទីក្រុង និង ៤.៩ លីត្រសម្រាប់ផ្លូវធំ ។ ចំណែកប្រភេទមានម៉ូទ័រខាងមុខស៊ីសាំងជាមធ្យម ៤.៣លីត្រក្នុង ១០០ គីឡូម៉ែត្រ ហើយម៉ូឌែលដែលស៊ីសាំងតិចជាងគេគឺ L Eco ត្រឹមតែ ៤ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។

៣- Honda Accord 2019

Honda Accord 2019 ត្រូវបានចេញតកន្ទុយគ្នានិងដាក់តាំងនៅកម្មវិធី Thai Motor Expo នាទីក្រុងបាងកក បន្ទាប់ពីគូប្រកួតប្រចាំត្រកូលគឺ Toyota Camry និង Corolla បានចេញនៅចុងឆ្នាំ ២០១៨ ។

សម្រាប់ Honda Accord 2019 ដែលចេញនៅថៃ ក៏មិនខុសពីទីផ្សារអាមេរិកដែរ វាមានម៉ាស៊ីន ១.៥ លីត្រ ប្រភេទ Turbo engine កម្លាំង ១៩២ សេះ និងមួយប្រភេទទៀតជាម៉ាស៊ីន ២.០ លីត្រ មានកម្លាំង ២៥២ សេះ ចំណែក Honda Accord ប្រភេទកូនកាត់វិញ ជាម៉ាស៊ីន ២.០ លីត្រ មានកម្លាំង ១៤៣ សេះ ហើយម៉ាស៊ីនកូនកាត់ដដែលនេះមានម៉ាស៊ីនមួយទៀតកម្លាំង ១៨១ សេះ ។

សម្រាប់ម៉ាស៊ីនសាំងធម្មតាវាស៊ីសាំងជាមធ្យម ៦ លីត្រក្នុងការបើកបរ ១០០ គីឡូម៉ែត្រ ប៉ុន្តែសម្រាប់ម៉ាស៊ីនកូនកាត់វាអាចជួយសន្សំសាំង Honda Accord ឲ្យស៊ីសាំងត្រឹមតែ ៤.៧ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here