ម្ចាស់ហ្រ្វេនឆាយបោកអ៊ុតខ្មែរមួយរួប ៖ របរ៣ដែលធ្វើឲ្យមនុស្សធម្មតាអាចក្លាយជាអ្នកមាន

0
5957

លោក ហែម ហេម៉ា ជាស្ថាបនិកបោកអ៊ុតទំនើប និងយក្សាបោកអ៊ុត កំពុងពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនដោយផលិតសាប៊ូក្នុងស្រុកលក់ចែកចាយទូទាំងប្រទេសទៀតផង។ សហគ្រិនមិនញញើតនឹងប្រកាសថាខ្លួនធ្លាប់ជាមនុស្សបរាជ័យជំពាក់គេវ័ណករូបនេះ បានបង្ហើបពីរបរដែលធ្វើឲ្យអ្នកធ្លាក់ខ្លួនជំពាក់គេងើបឡើងវិញ ឬក៏មនុស្សសាមញ្ញអាចក្លាយជាអ្នកបាន ប្រសិនបើយកវាទៅអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន។

សហគ្រិន កែច្នៃសាប៊ូរូបនេះ ថ្លែងថា របរទីមួយគឺជារបរប្រចាំថ្ងៃ ដែលអាចទាញចំណូលបានជារៀងរាល់ថ្ងៃពីរបរមួយនោះ ដោយគាត់ឧទាហរណ៍ជាក់ស្តែងថា ដូចជារបរបោកគក់នេះជាដើម។ ចំណែករបរទីពីរ គឺរបរប្រចាំខែ ឬរដូវ ដែលអាចទាញចំណូលរៀងរាល់ខែ ឬរដូវ ឧទាហរណ៍ដូចជាជួលផ្ទះ ជួលដី ឬក៏ចិញ្ចឹមគោ ក្របីជាដើម។

បន្ថែមពីលើនេះ សហគ្រិនលេចមុខច្រើននៅលើបណ្តាញសង្គមមួយនេះ របរទីបីដែល អ្នកគួរវិនិយោគ គឺរបរប្រចាំឆ្នាំ ជាការទិញលក់អចលនទ្រព្យ ដែលអាចទាញចំណូលបានខ្ពស់ និងក្លាយជាអ្នកមានបានតែម្តង។ ដែលរបរទាំងនេះ អាចវិនិយោគដំណាលគ្នាបាន ហើយមិនចោទជាបញ្ហាដល់ម្ចាស់អាជីវកម្មនោះឡើយ។

គួរជម្រាបថា សហគ្រិនរូបនេះ បានបង្កើតហ្រ្វេនឆាយបោកអ៊ុតទំនើប តាំងពីរបរបោកអ៊ុតនៅមិនទាន់មានអ្នកចាប់អារម្មណ៍មកម្លេះ ហើយបច្ចុប្បន្ននៅកម្ពុជាគេឃើញមានយីហោរបស់គាត់ព្រោងព្រាត ដែលលោកអ្នកក៏អាចក្លាយជាម្ចាស់យីហោរបស់គាត់បានដែរ ដោយទាក់ទងទៅកាន់លោក ហេម៉ា ដោយផ្ទាល់តាមលេខទូរស័ព្ទ 017816881 ៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ Noun Vannak , Franchise Editor