ហេង ដាលីស ៖ ចង់ក្លាយជាកំពូលអ្នកលក់អចលនទ្រព្យ ក្នុងខ្លួនត្រូវមានធាតុផ្សំទាំង៣នេះ

0
167

កញ្ញា ហេង ដាលីស ជាអ្នកលក់ឆ្នើមប្រចាំក្រុមហ៊ុនអចលនទ្រព្យ Relax Resort បានប្រាប់ Bsuiness Cambodi ថា ការលក់អចលនទ្រព្យមិនមែនជារឿងងាយស្រួលឡើយ ដែលទាមទារ អោយលក់ ទាំងឡាយ ត្រូវមានចំណេះ​ដឹង​ច្រើន​ទាក់ទងនិងវិស័យនេះ  ។ ជាមួយគ្នានេះ កញ្ញា បានបង្ហាញពីធាតុផ្សំសំខាន់៣ដើម្បីក្លាយជាកំពូលអ្នកលក់ ៖

១. ជឿជាក់លើខ្លួនឯង

ការជឿជាក់លើខ្លួនឯង ជាចំណុចសំខាន់បំផុតសម្រាប់អ្នកលក់ ។កញ្ញាបានបន្ថែមថា មុននិងលក់ផ្ទះ ឬគម្រោងនីមួយៗត្រូវលក់ខ្លួនឯងជាមុនសិន ពោល នៅពេលដែលយើងចេញទៅក្រៅ ទៅជួបភ្ញៀវ ឬលក់គម្រោងឲ្យភ្ញៀវ ទាំងការស្លៀកពាក់ ទាំងពាក្យសម្តីធ្វើយ៉ាងណាឲ្យរៀបរយ​​ ពោលគឺត្រូវចេះ​ប្រើសម្តី​លើកដាក់​សម្លេង​និយាយ​អោយច្បាស់លាស់ ធ្វើអោយគាត់ស្គាល់យើងច្បាស់ហើយជឿទុកចិត្តលើយើង។ទាំងការស្លៀកពាក់ធ្វើយ៉ាងណាឲ្យរៀបរយ ទាំងពាក្យសម្តី ជាដើម។

នៅពេល​នោះហើយដែលយើង អាចយកបេះដូងអតិថិជនបាន ដោយគាត់មានភាពជឿជាក់លើអ្នកលក់ បន្ទាប់​មក​យើង​អាច​បង្ហាញពីផលិតផល គុណតម្លៃ និងអត្ថប្រយោជន៍ពីគម្រោង ទៅគាត់បានជាពិសេស បញ្ជាក់​ អោយគាត់កាន់តែស្គាល់ពីគម្រោង ដោយពុំមាន​ភាពភ័យខ្លាច។

២. ជឿជាក់លើក្រុមហ៊ុន

ការជឿជាក់លើក្រុមហ៊ុន ជាកត្តា១យ៉ាងសំខាន់ សម្រាប់អ្នកលក់ទូទៅ ព្រោះ ក្រុមហ៊ុនជាមូលដ្ឋានគ្រឹះក្នុងការទាញទំនុកចិត្តពីអតិថិជន ដូចនេះយើងត្រូវសិក្សាគ្រប់ចំណុចវិជ្ជមាន និងអវិជ្ជមានរបស់ក្រុមហ៊ុន ហើយលើកឡើងទៅកាន់ភ្ញៀវដោយភាពទុកចិត្ត។ជាពិសេស យើងមិនត្រូវសង្ស័យលើក្រុមហ៊ុនរបស់យើងឡើយ

៣. ជឿជាក់លើផលិតផល

អ្នកទិញនាពេលបច្ចុប្បន្ននេះ មានភាពវៃឆ្លាតបំផុត ក្នុងការជ្រើសរើស ផលិតផលមួយ ឬអចលនទ្រព្យ អ្វីមួយ ដូចនេះ អ្វីដែលអ្នកលក់ត្រូវមាន នោះគឺ ត្រូវមានភាពជឿជាក់ជានិច្ចចំពោះផលិតផលរបស់ខ្លួន ដោយយើងត្រូវដឹងពីផលិតផលរបស់យើងឲ្យបានច្បាស់ ដឹងគ្រប់ចំណុចទាំងអស់ ជៀសវាងនៅពេលដែលភ្ញៀវសួរនាំ យើងឆ្លើយមិនចេញ នេះជាចំណុចដែលអតិថិជនងាយនឹងវាយប្រហារអ្នកលក់ខ្លាំងណាស់។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here