ឧកញ៉ា ហ៊ុន ឡាក់ ចាប់ផ្តើមពីដៃទទេ ទើបដឹងថាការតស៊ូមានអត្ថន័យសំខាន់សម្រាប់ជីវិតប៉ុណ្ណា

0
187

ចាប់ផ្តើមពីដៃទទេ គ្រាន់តែលឺពាក្យនេះភ្លាមមានមនុស្សច្រើនណាស់ដែលសើច និងអ្នកខ្លះទៀតក៏អាណិតចង់ស្រក់ទឹកភ្នែកទៅហើយ ។ ប៉ុន្តែពាក្យនេះគឺមិនមែនមានតែក្នុងការសរសេរ និងការនិយាយតែប៉ុណ្ណោះឡើយ គឺមានបុគ្គលល្បីៗ និងមហាសេដ្ឋីជាច្រើននៅលើពិភពលោកយើងនេះដែលពួកគាត់បានចាប់ផ្តើមជីវិតរស់នៅ និងអាជីវកម្មរបស់ពួកគាត់ពីបាតដៃទទេដោយពិតប្រាកដមែន។

ជាក់ស្តែងលោកឧកញ៉ា ហ៊ុន ឡាក់ គឺជាអ្នកជំនួញដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជាហើយលោកគឺជាអគ្គនាយកក្រុមហ៊ុនរហូតទៅដល់ ៦ កន្លែង ។ ប៉ុន្តែក្រុមហ៊ុនរបស់លោកដែលល្បីល្បាញជាងគេនោះគឺ ក្រុមហ៊ុននាំចេញ អង្ករ ដែលមានឈ្មោះថា Mekong Oryza Trading ។

ហើយអ្វីដែល Business Cambodia ចង់លើកយកមកបង្ហាញនៅក្នុងពេលនេះគឺខ្សែរជីវិត និងការតស៊ូរបស់លោកឧកញ៉ា ហ៊ុន ឡាក់ គឺលោកបានចាប់ផ្តើមពីដៃទទេដោយគ្មានទ្រព្យធនអ្វីជាប់និងខ្លួនឡើយ។ លោក ឧកញ៉ា ហ៊ុន ឡាក់ មានកន្លែងកំណើតនៅក្នុងទីក្រុងភ្នំពេញ ហើយដោយសារតែរបបខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញ ទើបពេលនោះប្រជាជនទាំងអស់ត្រូវបានជម្លៀសចេញពីទីក្រុង ។ នៅក្នុងពេលនោះដែរ រូបលោកក៏ត្រូវបានរបបនេះ ជម្លៀសទៅកាន់ទីកន្លែងដាច់ស្រយាលមួយនៅក្នុងខេត្តបាត់ដំបង ហើយជីវិតរបស់លោកក្នុងគ្រានោះគឺលំបានលំបិនបំផុត ។

ដោយសារតែកម្ពុជាយើងត្រូវបានរំដោះនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ នោះលោកក៏បានត្រលប់មករស់នៅទីក្រុងភ្នំពេញវិញដោយបាតដៃទទេគ្មានទ្រព្យសម្បត្តិអ្វីជាប់ខ្លួនឡើយ ។ដោយសារតែមូលហេតុនេះហើយទើបលោកបានចាប់អាជីពជាអ្នកទូលលក់នំ ដោយលោកបានយកនំពីគេមកលក់បន្តរហើយនំ ១០ ​លោកចំណេញបាន ២ ។ ដោយសារតែមុខរបរនេះហើយទើបធ្វើអោយលោកអាចមានឱកាសនៅក្នុងការចូលសិក្សាក្នុងសាលា ហើយក្តីស្រម៉ៃជាសហគ្រិនរបស់លោកក៏ចាប់ផ្តើមពីពេលនោះដែរ ។ ដោយសារតែទឹកចិត្តតស៊ូ និងការព្យាយាមរបស់លោកដែលធ្វើអោយជីវិតលោកមានការរីកចំរើនជាលំដាប់មករហូតដល់សព្វថ្ងៃនេះ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here