ព្រះសីហនុ នឹងមានផ្ទះវីឡាស្អាតកប់ តម្លៃមិនដល់ ២ម៉ឺនដុល្លារផង

0
3977

WoW វីឡា ស្អាត​កប់ តម្លៃ​​មិន​ដល់​២​ម៉ឺន​ដុល្លារ​ផង មាន​នៅ​កំពង់​ក្រុង​ព្រះសីហនុ​ឆាប់ៗ​នេះ
វីឡា​ទោល​ក្នុង​ក្ដី​ស្រមៃ​តម្លៃត្រឹម​តែ​១៩៩៩៩ ដុល្លារ និង​ផុស​ចេញ​ជា​រូប​រាង​​ឆាប់ៗ​នេះ នៅ​លើ​​ទឹកដី​ខេត្ត ព្រះសីហនុ ពោល​គឺ​ក្នុង​ទីតាំង​​គម្រោង​ដីឡូតិ៍បុរី​ ឡេង ណាវ៉ាត្រា របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា តែ​ម្ដង។

តាម​រយៈ Facebook Page​របស់​លោក​ឧកញ៉ា​ល្បី​​ឈ្មោះ​ខាង​លើ ក្នុង​គម្រោង​ជា​ច្រើន របស់​បុរី​ ឡេង ណាវ៉ាត្រា សាខា​ខេត្ត ព្រះសីហនុ ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​វីឡា​ទោល​ជា​ច្រើន​ខ្នង ដាក់​លក់​ជូន​អតិថិជន​ដែល​មាន​តម្លៃ​ទាប​មិន​គូរ​ឲ្យ​ជឿ ពោល​គឺ​ត្រឹម​តែ ១៩៩៩៩ ដុល្លារ ដោយ​តម្លៃ​​នេះ ក្រុមហ៊ុន​បាន​បញ្ចុះ​រហូត​ដល់​២​ម៉ឺន​ដុល្លារ ខណៈ​​តម្លៃ​ពេញ​គឺ​៣៩៩៩៩ ដុល្លារ។

វីឡា​ទោល​ក្នុង​ក្ដី​ស្រមៃ​នេះ​ដែល​មនុស្ស​​ស្ទើរ​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​នោះ​លើ​ទឹក​​​ដី​កំពង់សោម ហ៊ុមព័ទ្ធ​ទៅ​ដោយ​ភ្នំ​និង សមុទ្រ​មាន​ទំហំផ្ទះ 6.8m×9m​ទំហំដី​8.4mx14m ទីតាំងចេញពី​ប្រលានយន្តហោះ18km គីឡូម៉ែត្រ ជិះ​តាម​ផ្លូវ​ជាតិ​លេខ​៤​ដល់​បង្គោលkm ១៨៩ឆ្វេងដៃ ជាប់ផ្សារ ព្រៃនប់ ក្រុងព្រះសីហនុ តំបន់​មនុស្ស​រស់​នៅអ៊ូអរ​បំផុត។ លក្ខណៈ​ពិសេស​របស់ វីឡា​ទោល​ខាង​​​ខាង​លើ មាន​សួនច្បារខាងមុខវីឡា ងាយ​ស្រួល​ក្នុង​ការធ្វើកម្មវិធីផ្សេងៗ ដូចជាជប់លៀង​ជា​ដើម ក្នុង​ផ្ទះ​មាន​បន្ទប់គេង 2 កន្លែង​ទទួល​ភ្ញៀវ ​បូក​រួម​ជា​មួយ​ផ្ទះបាយ​ដែល​មាន​ការ​រចនា​ដ៏​ល្អ​ប្រណិត​និង​បរិក្ខារ​ទំនើប​ទំនើប ។

ការ​ប្រកាស​​ខាង​លើ​ថែម​ទាំង​មាន​រូប​ម៉ូដ​វីឡា​ជា​ច្រើន​ប្លង់​ផង​នោះ បាន​ធ្វើ​ឲ្យ​អតិថិជន គាំទ្រ​ជា​ខ្លាំង​ ដោយ​ពួក​គេ រំពឹង​ថា តម្លៃ​នេះ​ម្នាក់​ៗ​អាច​មាន​លទ្ធភាព​ទិញ​​រស់​នៅ​បាន​គ្រប់គ្នា ត្បិត​អី​វា​មាន​តម្លៃ​ទាប​សូម្បី​តែ​យក​ប្រាក់​ដែល​ទិញ​នេះ​មក​សាង​សង់​ដោយ​ខ្លួន​ឯង​ក៏​សង់​មិន​បាន ហើយ​ប្រសិន​បើ​ទិញ​ទុក​​លក់​វិញ​ទទួល​បាន​ប្រាក់​ចំណេញ​​ច្រើន ក្នុង​រយៈ​ពេល​​ខ្លី។ ទទឹម​គ្នា​នោះ​ផង​ដែរ​ក៏ មាន​អតិថិជន​មួយ​ចំនួន​មិន​ជឿ​ថា ​លើ​ទឹក​ដី​ខេត្ត​ព្រះសីហនុ ដែល​ជា​ខេត្ត​មួយ​ល្បី កំពុងតែ​មាន​​ជនជាតិ​ចិន​សម្រុក​មក​រកស៊ី​ច្រើន​ម៉ឺន​​​នាក់​ធ្វើ​ឲ្យ​ទីផ្សារ​ដី​នៅ​ខេត្ត​នោះ​ហក់​ឡើង​យ៉ាង​គំហុក មាន​ផ្ទះ​វីឡា​ទោល លក់​ក្នុង​តម្លៃ​​ទាប​បែប​​នេះ​ឡើយ។ អតិថិជន​ខ្លះ​បាន​លើក​ឡើង​ថា វីឡា​ទោល ក្នុង​តម្លៃ​ខាង​លើ ធ្វើ​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​គ្រប់​គ្នា​បាន​ដឹង​ថា នៅ​ខេត្ត​​ខាង​លើ​តម្លៃ​​ដី​ថ្លៃ និង​តម្លៃ​ការ​សាង​សង់​ក៏​ថ្លៃ​ដូច​គ្នា។

ប៉ុន្តែ​បើ​​បក​ថយក្រោយ​បន្តិច​អតិជន​​ពី​​ចំណុច​ នៃ​ការ​រក​ស៊ី​របស់​​បុរី​ខាង​លើ ជា​ធម្មតា​ការ​រកស៊ី​​ដែល​ប្រើ​​ដើម​ទុន​រាប់រាយ​លាន​​ដុល្លារ ក្រុមហ៊ុន​មិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ គឺ​មាន​ការ​សិក្សា​​​ផ្នែក​ទីផ្សារ​យ៉ាង​ល្អិតល្អន់​ណាស់ ដើម្បី​ឲ្យ​ប្រយោជន៍​​ទាំង​អ្នក​លក់ ទាំង​អ្នក​ទិញ។ កាល​ទៅ​មើល​​គម្រោង​ទី១ របស់​បុរី​ ឡេង ណាវ៉ាត្រា នៅ​ផ្លូវ​​វ៉េងស្រេង​ដែល​ជា​ទី​ប្រជុំ​ជន​កណ្ដាល​ក្រុង​នោះ ដំបូង​ឡើយ អតិថិជន​មាន​ការ​រារែក​ទិញ​ដូច​គ្នា ដែល​កាល​ណោះ ទំហំផ្ទះ៤.២m×១២m កម្ពស់​២​ជាន់ តម្លៃ​ត្រឹម​តែ​២៩៨០០ ដុល្លារ​ប៉ុណ្ណោះ។ កាល​ណោះ អតិថិជន​ចំនួន​ធំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​លក់​​តម្លៃ​ទាប​ម្ល៉េះ អ្នក​ខ្លះ​អត់​ហ៊ាន​ទិញ អ្នក​ខ្លះ​ហ៊ាន​ទិញ ។ គ្រាន់តែ​ក្រុមហ៊ុន​បើក​លក់​មិន​បាន​ប៉ុន្មាន​ផង​លក់​ដាច់​អស់​គ្មាន​សល់ ហើយ​អ្នក​ដែល​ទិញ​នោះ ចង់​លក់​វិញ​បាន​ចំណេញ​១​ល្វែងៗ​ជា​ច្រើន​ម៉ឺន​ដុល្លារ។

ក្រៅ​ពី​ប្រកាស​សាង​សង់​​​វីឡា​ទោល បុរី​ឡេង ណាវ៉ាត្រា មាន​គម្រោង​ជា​ច្រើន​ទៀត​លើ ផ្ទៃ​​​ដី​​១៥០​ហិតា ដែល​​​មាន​​​ទីតាំង​​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​៤ ក្នុង​​​ភូមិ ទូល​​​ទទឹង​​២ ឃុំ ទូល​​​ទទឹង ស្រុក ព្រៃ​នប់ ខេត្ត ព្រះសីហនុ ។ ថ្មី​ៗនេះ ឧកញ៉ា ដែល​​មាន​ប្រវត្តិ អតីត​ពលករ​ធ្វើ​ការ​នៅ ប្រទេស​កូរ៉េ​រូប​នេះ ក៏​បាន​ប្រកាស​និង និង​សាង​សង់​ផ្ទះ​សំណាក់​​ដែល​មាន​តម្លៃ​១០​ទៅ​២៥ ដុល្លារ ក្នុង​​​១​យ​ប់ លើ​ទីតាំង​អភិវឌ្ឍន៍​ខាង​លើ​ផង​ដែរ។

ប្រសិន​​​បើ អតិ​ថិ​ជន​​​ចាប់​​​អារម្មណ៍​​​​ចង់​​ទិញ​វីឡា​ទោល​ខាង​លើ សូម​​​ប្រ​លេខ​​​ទូរ​ស័ព្ទ​​​​ទំនា​ក់​​​ទំនង 067 40 1111/067 42 1111/067 43 1111/067 44 1111/067 45 1111/086 5555 91/070 5555 91/092 333 473/092 333 472 បុរី​ ឡេង ណាវ៉ាត្រា​និង​បើក​ទទួល​លក់​ប្រាក់​នៅ​ថ្ងៃ​១៩ ខែ មករា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here