ប្រើតិចនិចទាំង៣នេះ ក្នុងការចរចារទិញផ្ទះ ឲ្យបានថោកជាងគេ

0
105
រូបភាពតំណាង

ក្នុងការចរចារទិញផ្ទះ ឬអចលនទ្រព្យ តម្រូវឲ្យអ្នកមានភាពប៉ិនប្រសព្វ ការនិយាយ ក្នុងការមើលមនុស្ស ចេះប្រើតិចនិច ដើម្បីទិញផ្ទះ១ក្នុងតម្លៃថោក។ខាងក្រោមនេះ ជាតិចនិក ដែលលោកអ្នកអាចយកទៅប្រើបាន សម្រាប់ការចរចារ ទិញអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃជាងធម្មតា៖

. រកបញ្ហារបស់ផ្ទះឲ្យច្រើន

 Donald Trump បានលើកឡើងថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យ នោះអ្នកនឹងរកឃើញនូវឱកាសជាច្រើន ដែលកើតពីបញ្ហាទាំងនោះ។ លោកបានបន្ថែមថា លោកតែងតែឲ្យក្រុមការងារលោកចុះទៅត្រួតពិនិត្យអចនលនទ្រព្យ ដែលលោកបម្រុងនឹងទិញ ដើម្បីឆ្កឹះរកបញ្ហា ដែលអាចមាន។ ទន្ទឹមនឹងបញ្ហាតូចដែលលោករកឃើញ ក៏មានតម្លៃរហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក ហើយលោកក៏យកបញ្ហាទាំងនោះ ដើម្បីតថ្លៃជាមួយម្ចាស់ផ្ទះ។

. ចេះសុំ

នេះ ជាយុទ្ធសាស្ត្រទី២ ដែលលោកអ្នកអាចយកទៅប្រើបាន នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ។ តិចនិកនេះ មិនបានជួយបន្ទាបតម្លៃផ្ទះ ដែលគេដាក់លក់ ដោយផ្ទាល់នោះទេ តែអ្វីដែលជាចំនុចពិសេសនៃតិចនិកនេះ គឺវាបានជួយធ្វើឲ្យតម្លៃផ្ទះលក់នោះ ទាបជាងមុន ដោយអ្នកលក់មិនដឹងខ្លួន។

. ដកឃ្លាពីការទិញ រង់ចាំមើលសភាពការណ៍

តិចនិចមួយនេះ ស្រដៀងទៅនឹងគំនិតមួយរបស់មហាសេដ្ឋីអាមេរិកគឺ លោក Warren Buffett ដែលលោកពោលថា ទិញនៅពេលគេចង់លក់ លក់នៅពេលដែលគេចង់ទិញ។ ដោយតិចនិកនេះ តម្រូវឲ្យលោកអ្នកស្វែងរកវិធីសាស្ត្រ ឬចរចា ដើម្បីទិញអចលនទ្រព្យ ធ្វើយ៉ាងណាឲ្យពេលវេលា នៃការបង់មានរយៈពេលយូរ ហើយអត្រាការប្រាក់ទាប។ តួយ៉ាង កាលពីបី បួនខែកន្លងទៅនេះ បុគ្គលិកពាណិជ្ជកម្មកម្ពុជា ម្នាក់បានចរចាទិញផ្ទះជាន់ទី ១ ក្នុងតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក ដោយលោកបានចរចាអស់រយៈពេលជិត ១ខែ ដោយបានចុះតម្លៃក្រោម ៤ម៉ឺនដុល្លារអាមេរិកបន្តិច ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែប្រសើរ។

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here