ក្រៅពីលុយ តើក្រុមហ៊ុនលំដាប់កំពូលៗ ទាក់ចិត្តបុគ្គលិកយ៉ាងម៉េចខ្លះ បានជាពួកគេស្រឡាញ់កន្លែងការងារម្លេះ?

0
350

អ្នកប្រហែលជាធ្លាក់បានដឹងខ្លះៗហើយថាក្រុមហ៊ុនយក្សដូចជា Google ឬ Facebook សុទ្ធតែមានបុគ្គលិករាប់ម៉ឺនអ្នក ជាពិសេសនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗតែងតែស្រមៃចង់ទៅហាត់ការនៅទីនោះ រឿងទីមួយដែលមនុស្សជាច្រើនចង់ធ្វើការនៅកន្លែងទាំងនេះអាចថាមកពីក្រុមហ៊ុនមានឈ្មោះល្បីស្រាប់ទៅហើយ ប៉ុន្តែរឿងផ្សេងទៀតក្រុមហ៊ុនលំដាប់កំពូលតែងតែមានកន្លែងចងចិត្តបុគ្គលិករៀងៗខ្លួន បានជាបុគ្គលិករបស់ពួកគេស្រឡាញ់កន្លែងការងារដូចជាស្រឡាញ់ផ្ទះខ្លួនឯងអញ្ចឹងដែរ ។

១-Facebook

ក្រៅតែពីល្បីឈ្មោះជាបណ្តាញសង្គមដែលមានប្រជាប្រិយភាព Facebook ក៏ជាប់ឈ្មោះជាក្រុមហ៊ុនដែលពូកែមើលថែនិងយកចិត្តបុគ្គលិកផងដែរ ខណៈដែលបុគ្គលិកទទួលបានអត្ថប្រយោជន៍ជាច្រើនក្រៅពីប្រាក់ខែខ្ពស់ ។ Facebook ផ្តល់ឲ្យបុគ្គលិកនូវអាហារ ៣ ពេលពេញ ភេសជ្ជៈ និងអាហារសម្រន់គ្មានដែនកំណត់ អ្វីដែលពីសេសនោះគឺទីស្នាក់ការកណ្តាលរបស់ Facebook ស្ថិតនៅកណ្តាលរដ្ឋ California ជាកន្លែងដែលស្រស់ស្អាត ទាក់ទាញ និងស៊ីវីល័យបំផុត ។ នៅក្នុង​ Office របស់ Facebook មានកន្លែងហាត់ប្រាណផ្ទាល់ខ្លួន ហាងកាត់សក់ កន្លែងជួសជុលកង់ ហាងសម្លៀកបំពាក់ ភោជនីយដ្ឋាន កន្លែងមើលកុន និងមានកន្លែងទាក់ទាញផ្សេងទៀត ។

ធ្វើឲ្យបុគ្គលិកធ្លាក់ក្នុងអន្លង់ស្នេហ៍ Facebook ប៉ុណ្ណោះហើយនៅមិនទាន់គ្រប់គ្រាន់ទេ តែ Facebook នៅតាមយកចិត្តបុគ្គលិកដល់ផ្ទះទៀតផង ដូចជាជួយដោះស្រាយពេលពួកគេមានបញ្ហាផ្ទាល់ខ្លួន ផ្តល់លុយមួយចំនួនធំសម្រាប់បុគ្គលិកស្ត្រីដែលទើបសម្រាលកូន និងមូលនិធិសម្រាប់ទារកផងដែរ ។

២- Microsoft

ជាតិចនិកមួយបែបផ្សេងទៀតក្រៅពី Facebook ក្រុមហ៊ុនយក្ស Microsoft ក៏បានផ្តល់អត្ថប្រយោជន៍ច្រើនដូចគ្នារួមមាន ផ្តល់ជម្រើសឲ្យបុគ្គលិកធ្វើការពីផ្ទះមួយថ្ងៃក្នុងមួយសប្តាហ៍ បង្កើតទិវាគ្រួសារ មូលនិធិសម្រាប់បុគ្គលិកបន្តការសិក្សា សេវាកម្មបោកគក់នៅកន្លែងការងារ និងបា សម្រាប់អង្គុយផឹកស៊ីបណ្តែតអារម្មណ៍ ដែលទាំងនេះមាននៅការិយាល័យប្រទេសអៀឡង់ ។

សម្រាប់ការិយាល័យនៅអាមេរិក Microsoft បានបន្ថែមកន្លែងលេងកីឡា កន្លែងហាត់ប្រាណ ភោជណីយដ្ឋាន ១១ ប្រភេទផ្សេងគ្នា និងកន្លែងទាក់ទាញផ្សេងទៀត ។ ជាពិសេស Microsoft ផ្តោតលើការថែទាំសុខភាពបុគ្គលិក មាតុភាព និងការឈប់សម្រាករបស់ស្ត្រីមានគត៌ រួមមានការផ្តល់ប្រាក់ខែពេញសម្រាប់ការឈប់សម្រាក ៨ សប្តាហ៍ និង លុយឧបត្តម្ភធំសម្រាប់ ២ សប្តាហ៍កំឡុងពេលសម្រាលកូន ក្រៅពីនេះ Microsoft មានសេវាថែទាំងសុខភាព ២៤ ម៉ោង ចូលរៀនវគ្គថែទាំងសុខភាពនិងចាក់ថ្នាំបង្ការឥតគិតថ្លៃ ។

៣-Google

Google ជាប់ចំណាត់ថ្នាក់លេខមួយ ជាក្រុមហ៊ុនដែលពូកែទាញបុគ្គលិកចូលធ្វើការ ដោយផ្តោតលើពីរចំណុចធំគឺ សុខភាពនិងសេចក្តីសុខរបស់បុគ្គលិក ។ ក្រៅតែពីទីតាំងល្អគួរឲ្យចង់ធ្វើការ Google ផ្តល់ សេវាកម្មម៉ាស្សាសម្រាប់បុគ្គលិក ក្រុមគ្រូពេទ្យប្រចាំការ សេវាព្យាបាលជម្ងឺដោយចលនា មជ្ឈមណ្ឌលសិក្សា និងថ្នាក់រៀនផងដែរ ។

លើសពីនេះ Google  បានលើកទឹកចិត្តឲ្យបុគ្កលិកបង្វិលប្រាក់ចំណូលរបស់ពួកគេមកចូលកម្មវិធីសប្បុរសធម៌ និងទុកពេលមួយចំនួនឲ្យអ្នកបរិច្ចាគទាំងនោះធ្វើការងារជាអ្នកស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌ ជាពិសេសបុគ្គលិក Google មិនបាច់មកធ្វើការនៅក្រុមហ៊ុនរាល់ថ្ងៃក៏បាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here