មិនទាន់គិតពន្ធផង Highlander ឆ្នាំនេះឡើងថ្លៃជាង ៥ ម៉ឺនដុល្លារ ប៉ុន្តែម៉ាស៊ីនធំលើសឡានតម្លៃប្រហែលគ្នា

0
68

ចាប់ពីឆ្នាំ ២០១៧ មក Toyota Highlander បានផ្លាស់ប្តូររូបរាងថ្មី ព្រមទាំងកម្លាំងកម្លាំងម៉ាស៊ីនផងដែរ ហើយសម្រាប់ឆ្នាំ ២០១៩ នេះក៏មិនមានអ្វីផ្លាស់ប្តូរច្រើនដែរ ប៉ុន្តែតម្លៃរបស់វាហក់លោតដល់ជាង ៥ ម៉ឺនដុល្លារ ទាំងមិនទាន់បានគិតពន្ធផង តែទោះជាយ៉ាងណាក៏ដោយវាបានបំពាក់ម៉ាស៊ីនធំជាងម៉ូឌែលផ្សេងៗដែលចេញដើមឆ្នាំដូចគ្នា ។

Highlander 2019 បំពាក់ម៉ាស៊ីន ៣.៥ លីត្រ មាន ៦ ស៊ីឡាំង ផលិតកម្លាំងបាន ២៩៥ សេះ មាន ៨ លេខ ជាមួយម៉ាស៊ីនប្រភេទកូនកាត់ផងដែរ ។

ប្រភពពី auto trader ឲ្យដឹងថា ម៉ូឌែលស្តង់ដារគឺ Highlander LE ដែលមានម៉ូទ័រទាញតែកង់ខាងមុខ  មានតម្លៃ ៣៧០០០ ដុល្លារ ចំណែកសេរ៊ីម៉ូទ័រអូសមុខក្រោយមានតម្លៃចាប់ពី ២៩៤៩៥ ដុល្លារ ។ សម្រាប់ម៉ូឌែលដែលខ្ពស់ជាងនេះដូចជា XLE មានតម្លៃចាប់ពី ៤៥០០០ ដុល្លារ រហូតដល់ ៥១០០០ ដុល្លារ ចំណែកពពួកកូនកាត់តម្លៃចាប់ពី ៥០០០០ ដុល្លារ ដល់ ៥៧០០០ ដុល្លារ ។

Highlander ឆ្នាំនេះ យកការរចនាផ្នែកខាងក្នុងពណ៌ខ្មៅទាំងអស់សម្រាប់ម៉ូឌែល SE ដែលមានតម្លៃខ្ទង់ ៤៧០០០ ដុល្លារ ជាមួយតម្លៃបន្ថែមលើការតុបតែងដូចជា ភ្លើង LED សេរ៊ីថ្មី ១៩០០ ដុល្លារទៀត ហើយគួរបញ្ជាក់ថាតម្លៃមិនទាន់បូកបញ្ចូលពន្ធនៅឡើយទេ ។

ប្រភពពី motor illustrated ឲ្យដឹងថា ចំពោះផ្នែកម៉ាស៊ីន វាមិនមានបំពាក់មុខងារ turbocharged ដូចជាម៉ូឌែលផ្សេងទេ ប៉ុន្តែវាជាម៉ាស៊ីនស្តង់ដារ មានម៉ាស៊ីន ៦ សម្រាប់អ្នកត្រូវការឡានម៉ាស៊ីនខ្លាំង និងបើកបានផ្លូវឆ្ងាយ ។ ដោយសារម៉ាស៊ីនវាធំ  Highlander 2019 ស៊ីសាំងច្រើនរហូតដល់ ៩ លីត្រទៅ ១០.៩ លីត្រក្នុង ១០០ គីឡូម៉ែត្រ ខុសពី Corolla ឬ Camry 2019 ដែលស៊ីសាំងជាមធ្យម ៤.៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ ។ ប៉ុន្តែសម្រាប់អ្នកចង់បានម៉ូឌែលដែលស៊ីសាំងតិច Toyota បានចេញម៉ាស៊ីនប្រភេទកូនកាត់ដើម្បីជួយសន្សំសំចៃសាំង ប៉ុន្តែ Toyota មិនទាន់ប្រកាសថាម៉ាស៊ីនកូនកាត់ស៊ីសាំងប៉ុណ្ណាទេ ។

គួរបញ្ជាក់ថា បើអ្នកហ៊ានចំណាយលុយលើ Highlander 2019 អ្នកនឹងទទួលបានម៉ាស៊ីនធំ ជាមួយបរិវេណក្នុងឡានទូលាយ ប៉ុន្តែអ្នកត្រូវចាយលុយលើសាំងច្រើនបន្តិច ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here