Donald Trump បរាជ័យម្តង ក្នុងជីវិត ធ្វើអោយយើងដឹងច្បាស់ពីវិធីក្រោកឈរថ្មីមួយទៀត

0
307

បរាជ័យ គឺជាពាក្យមួយដែលមនុស្សគ្រប់រូបមិនចង់ដឹង មិនចង់លឺ ហើយក៏មិនចង់ជួបប្រទះនោះដែរ​ ប៉ុន្តែជីវិតរបស់មនុស្សយើងម្នាក់ៗគឺមិនអាចជៀសផុតបានពីកំហុស និងភាពបរាជ័យនោះឡើយ ។ ប៉ុន្តែប្រសិនបើអ្នកចេះចាប់យកកំហុសដែលអ្នកបានឆ្លងកាត់នោះមកធ្វើជាបទពិសោធន៍ អ្នកនិងអាចរឹងមាំជាងមុន ហើយអ្នកក៏អាចដឹងច្បាស់ពីមធ្យោបាយនៅក្នុងការជំនះការលំបាក និងវិធីក្រោកឈរថ្មីមួយទៀតដែលអ្នកមិនធ្លាប់ជួបពីមុនមក​។

លោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងថា “បរាជ័យម្តង ក្នុងជីវិត ធ្វើអោយយើងដឹងច្បាស់ពីវិធីក្រោកឈរថ្មីមួយទៀត។

ជាការពិតណាស់ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់នូវកំហុស និងភាពបរាជ័យ នោះអ្នកនិងអាចដឹងពីប្រភពនិងមូលហេតុ ក៏ដូចជាដើមចមនៃភាពបរាជ័យទាំងនោះ ហើយអ្នកក៏អាចរិះរកវិធីដើម្បីដោះស្រាយ និងកែរតម្រូវស្ថានភាពទាំងនោះផងដែរ ។ កំហុស និងភាពបរាជ័យដែលយើងធ្លាប់ជួបក្នុងពេលកន្លង និងកំពុងតែជួបប្រទះក្នុងពេលនេះ វាអាចជួយអោយយើងដឹងពីចំណុចខ្សោយ និងចំណុចខ្វះខាតរបស់យើងផងដែរ ។ នៅពេលដែលយើងប្រឡូកនៅក្នុងសង្គមជីវិត និង សង្គមអាជីវកម្មកាន់តែច្រើននោះអ្នកនិងទទួលបានបទពិសោធន៍យ៉ាងច្រើន និងប្លែកៗ ហើយនៅក្នុងនោះក៏មានលាយឡំគ្នាទៅដោយភាពជោគជ័យ និងភាពបរាជ័យផងដែរ ។ ហើយអ្នកត្រូវចាំថានៅលើពិភពលោកយើងនេះបុគ្គលល្បីៗ មហាសេដ្ឋី ក៏ដូចជាអ្នកប្រាជ្ញកំពូលៗនៅលើពិភពលោកទាំងអស់ គឺពួកគាត់មិនខ្លាចនៅក្នុងការប្រឈមមុខជាមួយនិងភាពបរាជ័យនោះឡើយ ។ ពីព្រោះថារាល់ភាពជោគជ័យទាំងអស់គឺសុទ្ធតែកើតចេញពីបទពិសោធន៍ជីវិតលំបាកៗ និងចេញពីកំហុស ព្រមទាំងភាពបរាជ័យទាំងអស់។

ទោះបីជាបរាជ័យគឺជាមេរៀន និងជាបទពិសោធន៍ក៏ពិតមែនប៉ុន្តែអ្នកគួរតែមានការប្រុងប្រយ័ត្នផងដែរ នៅរាល់សកម្មភាព និងទង្វើរបស់អ្នកដើម្បីបញ្ចៀសកុំអោយមានកំហុស និងបញ្ហាកើតឡើង ។ ព្រោះថារាល់កំហុស និងភាពបរាជ័យទាំងអស់គឺសុទ្ធតែមានផលអាក្រក់ និងធ្វើអោយអ្នកខាតបង់ទាំងកំលាំងកាយ ថវិការ និងពេលវេលាយ៉ាងច្រើនផងដែរ។

អត្ថបទដោយ នេន សុធា (Leadership Writer)