អត្ថប្រយោជន៍ធំៗ៦ វិនិយោគិនទទួលបានពីការវិនិយោគក្នុងវិស័យមូលបត្រ

0
949

សល់លុយតែមិនដឹងថាគួររកស៊ីអ្វី ឫវិនិយោគអ្វី លោកអ្នកអាចពិចារណាវិនិយោគក្នុងវិស័យមូលបត្របាន ខណៈតម្រូវការចំណេះដឹងក្នុងវិស័យមិនតម្រូវឲ្យអ្នកទៅជាអ្នកជំនាញនោះទេ ហើយហានិភ័យនៅក្នុងការវិនិយោគនេះក៏មិនខ្ពស់ពេកដែរ។ ស្របពេលជាមួយគ្នា លោកអ្នកនឹងទទួលអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

១. ម្ចាស់ភាគហ៊ុន

នៅពេលដែលវិនិយោគិនម្នាក់ទិញភាគហ៊ុនពីក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនណាមួយ គាត់នឹងទទួលបានភាពជាម្ចាស់កម្មសិទ្ធិមួយផ្នែកនៅក្នុងក្រុមហ៊ុននោះ។ គាត់មានសិទ្ធិក្នុងការបោះឆ្នោតលើគោលនយោបាយនៃក្រុមហ៊ុននោះ ឬចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន ព្រមទាំង​ចូលរួម​ទទួលនូវ​ការ​ចែករំលែក​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុនជាដើម។

២. ចំណូលខ្ពស់

ការវិនិយោគលើភាគហ៊ុនជារឿយៗផ្ដល់ឲ្យវិនិយោគិននូវចំណូលខ្ពស់សមរម្យបើប្រៀបទៅនឹងការវិនិយោគលើវិស័យផ្សេងៗទៀត ហើយវាផ្តល់ចំណេញច្រើនជាងការទុកលុយចោលនៅក្នុងធនាគារយ៉ាងតិច៣ដងឯណោះ។

៣. បែងចែកការវិនិយោគ

ការវិនិយោគលើភាគហ៊ុន គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់វិនិយោគិនក្នុងការបែងចែកការវិនិយោគទៅក្នុងវិស័យផ្សេងៗតាមការពេញចិត្ត និងការយល់ដឹងរបស់ខ្លួន។ លើសពីនេះ អ្នកក៏អាចបែងចែកលុយទៅក្នុងការវិនិយោគផ្សេងទៀត ក្រៅពីការវិនិយោគក្នុងវិស័យមូលបត្រ។

៤. ការអនុគ្រោះពន្ធ

មិនមានពន្ធកាត់ទុកសម្រាប់ វិនិយោគិនជនជាតិខ្មែរ ឬជនបរទេសដែលជានិវាសនជន ចំណែកឯជនបរទេសដែលជាអនិវាសនជនត្រូវកាត់បន្ថយអត្រាពន្ធកាត់ទុកចំនួន 50%។

៥. ប្រភពនៃប្រាក់ចំណូល

រាល់ភាគហ៊ុននិមួយៗ ផ្ដល់ឲ្យវិនិយោគិននូវប្រាក់ចំណូលជាទម្រង់ភាគលាភដែលត្រូវផ្ដល់ដោយក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនមួយ។

៦. តម្លៃសមរម្យ

ភាគហ៊ុនអាចត្រូវបានជួញដូរក្នុងបរិមាណតូចហើយដែលមានតម្លៃសមរម្យសម្រាប់វិនិយោគិនគ្រប់រូប។ វិនិយោគិនក៏អាចលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងទីផ្សារមូលបត្រ ហើយទទួលបានប្រាក់វិញយ៉ាងឆាប់រហ័សផងដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here