កត្តាធំ៣វិនិយោគិនតែងតែមើល មុននឹងសម្រេចចិត្តដាក់ទុនវិនិយោគក្នុងអាជីវកម្មណាមួយ

0
363

ម្ចាស់អាជីវកម្ម និងអាជីវកម្មកើតថ្មីភាគច្រើនតែងតែប្រឈមនឹងបញ្ហាហិរញ្ញវត្ថុជារឿងធម្មតា ប៉ុន្តែប្រសិនបើអ្នកមិនបានត្រៀមខ្លួនទាញទុនវិនិយោគបន្ថែម ឫទាញទុនសម្រាប់ចាប់ផ្តើមអាជីវកម្មនៅពេលដែលអ្នកជួបបញ្ហាហិរញ្ញវត្ថុទេ អ្នកអាចនឹងត្រូវបរាជ័យក្នុងវិស័យជំនួញហើយ។​

សម្រាប់វិនិយោគិន ជាធម្មតាមុននឹងសម្រេចចិត្តបោះទុនវិនិយោគក្នុងអាជីវកម្មណាមួយ មានកត្តាធំៗចំនួន៣ ដែលពួកគាត់តែងតែសម្លឹងមើល វិភាគតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែង។

១. ផែនការអាជីវកម្ម

នៅក្នុងអាជីវកម្ម កត្តាធំបំផុតមួយដែលវិនិយោគិនត្រូវការបំផុតបន្ទាប់មើលស្ថានភាពអាជីវកម្មជាក់ស្តែង នោះគឺផែនការអាជីវកម្ម។ ផែនការអាជីវកម្មអាចឲ្យវិនិយោគិនដឹងពីប្រតិបត្តិការអាជីវកម្មទាំងមូល ដឹងពីគោលដៅ ដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ការរៀបប្រព័ន្ធគ្រប់គ្រង ទីផ្សារ សក្តានុពលអាជីវកម្ម និងការប្រើប្រាស់ហិរញ្ញវត្ថុរបស់អាជីវកម្មជាដើម។​

កត្តាទាំងអស់នេះ អាចជួយបានមួយផ្នែកធំលើការសម្រេច វិភាគ និងវាស់ស្ទង់មើលថាតើពួកគេគួរដាក់ទុនវិនិយោគ ឫក៏អត់ ហើយតើទុនវិនិយោគរបស់ពួកគេអាចមានឥទ្ធិពលកម្រិតណាចំពោះអាជីវកម្មនោះ។

២. ភាពស្មោះត្រង់ ឆ្លាតវៃ តាំងចិត្ត

ភាពស្មោះត្រង់ ភាពឈ្លាសវៃ និងការតាំងចិត្តនៅតែជារឿងសំខាន់ និងជារឿងដែលវិនិយោគិនមិនដែលមើលរំលងឡើយ។ កត្តាធំទាំង៣នេះ ជាកម្លាំងអូសទាញធំបំផុតមួយដែលធ្វើឲ្យវិនិយោគិនស្ម័គ្រចិត្តរកស៊ីវិនិយោគជាមួយអាជីវកម្មរបស់អ្នក និងជឿជាក់លើសមត្ថភាពដឹកនាំរបស់អ្នក។​

៣. ផលចំណេញ និងអត្ថប្រយោជន៍

ក្រោយពេលសិក្សាស្វែងយល់ និងវិភាគគ្រប់សព្វហើយ កត្តាសំខាន់មួយចុងក្រោយដែលវិនិយោគិនត្រូវគិតដល់នោះ គឺផលចំណេញ និងអត្ថប្រយោជន៍ដែលនឹងទទួលបានពីការវិនិយោគ។ ការបែងចែកផលចំណេញត្រឹមត្រូវសមរម្យ និងបង្ហាញប្រាប់ពីឱកាសដែលវិនិយោគិនទទួលបានពីសក្តានុពលអាជីវកម្មរបស់អ្នក ក៏ជាធ្នាក់អូសទាញវិនិយោគិនឲ្យពិចារណាវិនិយោគជាមួយអ្នកដូចគ្នាដែរ៕

ចំពោះម្ចាស់អាជីវកម្មដែលត្រូវការទុនវិនិយោគ ហើយវិនិយោគិនដែលចង់វិនិយោគក្នុងអាជីវកម្មកើតថ្មី  និងក្នុងវិស័យមូលបត្រអាចទាក់ទងមកខ្ញុំបានតាម Facebook Page: Cam-In

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

Co-founder Phsar Khmer

 

LEAVE A REPLY

Please enter your comment!
Please enter your name here