រឿង ៣ យ៉ាងដែលវៀតណាមសម្រេចគោលដៅត្រឹមចុងឆ្នាំ ២០១៨ មុនបណ្ដាប្រទេសជិតខាង

0
746

គិតត្រឹមឆ្នាំ ២០១៨ ប្រទេសវៀតណាមបានបោះជំហានធំៗច្រើននៅក្នុងការផលិតគ្រឿងអេឡិចត្រូនិចនៅក្នុងប្រទេសរបស់ពួកគេ ដែលត្រៀមយកឈ្នះទៅលើបណ្ដាប្រទេសផ្សេងៗទៀត ដូចជា កម្ពុជា ថៃ ឡាវ ជាដើម ។

ជាងនេះដែរនៅចុងឆ្នាំ ២០១៨ ប្រទេសវៀតណាមបានផលិតនៅរបស់ប្រើប្រាស់នៅក្នុងស្រុក និងចែកចាយទៅក្រៅស្រុកបានដូចជា ៖

១. ផលិតស្មាតហ្វូន ៖ ស្មាតហ្វូនដំបូងនៅក្នុងប្រទេសវៀតណាមដែលត្រូវបានផលិតឡើងនៅចុងឆ្នាំ ២០១៨ ហើយបានដាក់ឈ្មោះថា VSmart ដែលបង្កើតនៅក្នុងស្រុកតែម្ដង ជាពិសេសពួកគេក៏មានមហិច្ឆតាធំចង់នាំចេញទៅក្រៅស្រុក និង តាមបណ្ដាប្រទេសជិតខាងទៀតដែរ ។

២. រោងចក្រផលិតគ្រឿងយន្ដហោះ ៖ យោងតាមប្រភពពី vnexpress បាននិយាយថា នៅដើមឆ្នាំ ២០១៩ ខែ មករា ឆ្នាំក្រោយនេះ ប្រទេសវៀតណាមនឹងមានរោងចក្រផលិតគ្រឿងយន្ដហោះដំបូងគេនៅក្នុងប្រទេស មុនបណ្ដាប្រទេសនៅក្បែរខាងខ្លួន ដែលទទួលបានទឹកប្រាក់ និងការសហការពីក្រុមហ៊ុនវិនិយោគពីកូរ៉េ ទំហំទឹកប្រាក់វិនិយោគខ្ទង់ប្រមាណជាង ២០០ លានដុល្លារ ជាមួយនឹង បច្ចេកទេសបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ ដើម្បីផ្គត់ផ្គង់គម្រោងនេះនៅក្នុងប្រទេសវៀតណាមផងដែរ ។

៣. រោងចក្រផលិតឡាន ៖ កាលពីឆ្នាំ ២០១៨ នេះប្រទេសវៀតណាមក៏បានដាក់បង្ហាញនៅរថយន្ដប្រភេទថ្មីៗជាច្រើនគ្រឿងដើម្បីបង្ហាញទៅដល់ប្រជាជន ក៏ដូចជាពិភពលោកឲ្យឃើញផងដែរថា ប្រទេសរបស់គេកំពុងតែបោះជំហានចូលទីផ្សាររថយន្ដរួចរាល់ហើយ ។

គួរបញ្ជាក់ផងដែរថា របកគំហើញបច្ចេកវិទ្យាថ្មីៗទាំង ៣ នៅក្នុងប្រទេសវៀតណាមនេះ បាននឹងកំពុងជំរុញសេដ្ឋកិច្ចប្រទេសនេះឲ្យរីកចម្រើន ជាងបណ្ដាប្រទេសផ្សេងទៀត នៅក្បែរខាងគ្នា ដូចជា កម្ពុជា ឡាវ ថៃ ជាដើម ។

ក៏ប៉ុន្ដែបើយើងសង្កេតមើលទៅថៃ សេដ្ឋកិច្ចថៃ ហាក់មានសន្ទុះច្រើនជាងវៀតណាមឆ្ងាយ តែការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី នៅមិនទាន់វៀតណាមទេ ព្រោះវៀតណាមទទួលបានជំនួយបច្ចេកទេសពីក្រៅស្រុកបានច្រើន ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here