កត្តាសំខាន់៣អ្នកត្រូវគិតមុនសម្រេចចិត្តទិញភាគហ៊ុនក្រុមហ៊ុនណាមួយក្នុងទីផ្សារមូលបត្រ

0
180

ការសម្រេចចិត្តវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនណាមួយឲ្យបានត្រឹមត្រូវផ្តល់ឱកាសចំណេញ និងកាត់បន្ថយហានិភ័យក្នុងការខាតបង់។ សម្រាប់វិនិយោគិនថ្មីថ្មោង មុននឹងសម្រេចចិត្តទិញភាគហ៊ុនក្រុមហ៊ុនណាមួយនៅក្នុងទីផ្សារមូលបត្រ គួរគប្បីគិតពិចារណាវិភាគទៅលើកត្តាសំខាន់មួយចំនួនដូចខាងក្រោម។

១. រៀនវិភាគទូទៅ

វិភាគលើកត្តាទាំងអស់ដែរប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុន ដូចជាកត្តាសេដ្ឋកិច្ច កត្តានយោបាយ កត្តាអាជីវកម្មរបស់ក្រុមហ៊ុន ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន វិភាគលើប្រវត្តិនៃបម្រែបម្រួលទំនោរថ្លៃ និងទំហំនៃការជូញដូរកន្លងមក។

២. កំណត់ព្រំដែន កំណត់ភាពច្បាស់

ធ្វើការគូសចំណាំ និងកំណត់ព្រំដែនឲ្យខ្លួនឯងធ្វើឲ្យប្រាកដចិត្តចំពោះវិនិយោគរបស់ខ្លួនថាតើអ្នកបានសិក្សាស្វែងយល់ស៊ីជម្រៅកម្រិតណាពីការវិនិយោគក្នុងវិនិយោគនោះ ហើយតើអ្នកអាចកំណត់បានទេ ថាពេលណាអ្នកត្រូវទិញ ហើយពេលណាជាពេលដែលអ្នកត្រូវលក់ចេញ។

ការកំណត់ព្រំដែន ឫច្បាប់ទម្លាប់ឲ្យខ្លួនឯង នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានភាពច្បាស់លាស់ ជាអ្នកវិនិយោគដែលមានវិន័យ មិនលោភលន់ហួសហេតុ ហួសពីការវិភាគរបស់ខ្លួន។

៣. រៀនទទួលស្គាល់ការពិត

គ្មាននរណាម្នាក់អាចប្រាប់អ្នកថាគ្រប់ការវិនិយោគសុទ្ធតែចំណេញ គ្មានហានិភ័យខាតបង់នោះទេ ហេតុនេះ អ្នកខ្លួនឯងត្រូវច្បាស់លាស់ចំពោះខ្លួនឯង ត្រូវរៀនទទួលស្គាល់កំហុស ត្រូវហ៊ានទទួលយកការខាតបង់របស់ខ្លួន និងបន្តអភិវឌ្ឍន៍ខ្លួន ប្រើប្រាស់បទពិសោធន៍ជាមេរៀន ដើម្បីឲ្យការវិនិយោគរបស់អ្នកលើកក្រោយៗកាន់តែមានភាពល្អប្រសើរជាងមុន។ ​

មានកត្តាច្រើន ដើម្បីធ្វើការវិភាគដែលធ្វើឱ្យយើងត្រូវចំណាយពេលច្រើនទោះបីជាការវិភាគត្រូវបានធ្វើឡើងយ៉ាងល្អក៏ដោយក៏នៅតែអាចប្រឈមនឹងការព្យាករណ៍ខុស

ជាទូទៅសម្រាប់អ្នកវិនិយោគរយៈពេលវែងគឺជាអ្នកដែលប្រមើលមើលទៅលើអនាគតរបស់ក្រុមហ៊ុន ដោយរំពឹងថាក្រុមហ៊ុននឹងរីកចម្រើន ចែកបានភាគលាភច្រើន ហើយថ្លៃរបស់ភាគហ៊ុននឹងកើនឡើង។​ ចំណែកអ្នកទិញលក់ភាគហ៊ុនក្នុងរយៈពេលខ្លី គាត់អាចប្រើការវិភាគតាមបច្ចេកទេស ព្រោះថាវិធីសាស្រ្តនេះអាចឲ្យគាត់ដឹងថា ពេលណាគួរលក់ ពេលណាគួរទិញ ហើយទំនោរទីផ្សារបច្ចុប្បន្នកំពុងតែបន្តឡើង ឬធ្លាក់ចុះ។​​  ជម្រើសនៃការវិភាគនិមួយៗ គឺវាអាស្រ័យតាមប្រភេទនៃការវិនិយោគ និងបុគ្គលិកលក្ចណៈរបស់វិនិយោគិនម្នាក់ៗ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO Cam-In

LEAVE A REPLY

Please enter your comment!
Please enter your name here