មកដឹងពីរបៀបដែលថៃរកចំណូលពីរបររត់តាក់ស៊ី ដែលមានលក្ខណៈ​ខុសគ្នាពីស្រុកខ្មែរដាច់

0
1357

បើយើងសម្លឹងមើលពីនិន្នាការរបររត់តាក់ស៊ីនៅក្នុងស្រុកយើងបច្ចុប្បន្ននេះ គឺមានមនុស្សជាច្រើននាំគ្នាទៅចាប់អាជីពនេះ បើធៀបទៅបណ្ដាប្រទេសជិតខាងយើងដូចជា ថៃ វៀណាម ឡាវជាដើម ដែលមានរកស៊ីរបរនេះច្រើនដូចគ្នា ។

ជាងនេះដែរ ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីរបៀបដែលថៃរកស៊ី របររត់តាក់ស៊ីនេះ ដែលមានលក្ខណៈខុសគ្នាពីប្រទេសកម្ពុជាយើងស្ទើ ៥០% ហើយចំណេញពេលនឹងមិនសូវមានការកក់ស្ទះច្រើននោះឡើយ ។

សម្រាប់ប្រទេសថៃ នៅទីក្រុងបាងកក ភាគច្រើនអ្នកដែលរត់តាក់ស៊ី គេច្រើនឃើញមានឡានប្រភេទមធ្យម មានរូបរាងតូចល្មមដែលពួកគេទិញយកមករត់តាក់ស៊ី ជាពិសេសអ្នករត់តាក់ស៊ីជាប្រភេទឡាន គឺមានច្រើនជាងម៉ូតូ និង កង់បី ។

មួយវិញទៀត អ្នករត់កង់បីនៅថៃ គឺមិនប្រើប្រាស់ កង់បីឥណ្ឌាដូចក្នុងស្រុកយើងទេ ស្ទើតែ៩០% គឺប្រើប្រាស់កង់បីរបស់ប្រទេសគេផ្ទាល់តែម្ដង ដែលកង់បីនោះ មានរូបរាង និងលក្ខណៈមួយចំនួននៅបែបបុរាណ ។

ជាងនេះដែរ សម្រាប់សេវាហៅម៉ូតូឌុបវិញ ​គឺយើងងាយស្រួលចំណាំណាស់ ព្រោះគ្រប់អ្នករត់ម៉ូតូឌុបទាំងអស់ គឺមានឯកសណ្ឋានដូចៗគ្នា ដូច្នេះជាការងាយណាស់ដែលយើងស្រួលចំណាំពួកគាត់ តែសូមចាំថា នៅក្នុងក្រុងបាងកកមិនសូវមានម៉ូតូឌុបនោះទេ ហើយប្រជាជនគេក៏មិនសូវមានឡានម៉ូតូជិះលើផ្លូវច្រើនដែរ ។

ព្រោះភាគច្រើនគេជិះ ឡានក្រុង រថភ្លើង Sky Train ដើរលើស្ពានអាកាសថ្មើជើង និង ប្រើប្រាស់នៅឡានតាក់ស៊ីតែម្ដង ព្រោះតម្លៃសេវានៅក្នុងប្រទេសថៃ គឺមានតម្លៃថោក បើធៀបមកប្រទេសយើង ទោះបីប្រើប្រាស់ប្រភេទរថយន្ដក៏ដោយ ។

ដូច្នេះហើយទើបធ្វើឲ្យវិស័យរត់តាក់ស៊ីនៅថៃ ហាក់ខុសគ្នាពីកម្ពុជាយើង ទាំងតម្លៃ និង មធ្យោបាយធ្វើដំណើរ ព្រោះនៅស្រុកយើងសម្បូរកង់បីឥណ្ឌារត់ពេញទីក្រុង ហើយប្រភេទរថយន្ដគឺមិនសូវមានទេ បើមានក៏សេវាថ្លៃគួរសមដែរ ។

ដូចអ្នកដឹងហើយថា តម្លៃប្រេងសាំងនៅស្រុកយើងគឺមានតម្លៃថ្លៃ ហើយភាគច្រើនគឺនាំមកពីក្រៅប្រទេស អញ្ចឹងហើយទើបធ្វើឲ្យថ្លៃពន្ធ និងការលក់ចេញក៏មានតម្លៃថ្លៃបន្ដិចដែរ ដែលជាហេតុធ្វើឲ្យរបរមួយចំនួនត្រូវការតំឡើងថ្លៃតាមហ្នឹងដូចគ្នាដែរ បើមិនដូច្នោះទេ ពួកគេនឹងត្រូវខាតបង់ចំណូលហើយ បើទម្លាប់ថ្លៃសេវាកម្មទាបនោះ ។

គួរបញ្ជាក់ដែរថា របររកស៊ី រត់តាក់ស៊ីនៅថៃ មានការពេញនិយមខ្លាំងណាស់ ព្រោះពួកគេគាំទ្រអ្វីដែលស្រុកគេមាន ហើយប្រជាជនគេភាគច្រើនក៏មិនមានឡានម៉ូតូជិះលើផ្លូវចេញច្រើន និងមិនមានការកក់ស្ទះដូចស្រុកយើងនោះដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here