មូលហេតុសំខាន់ក្នុងទីផ្សារ ដែលរុញ Starbucks ក្លាយជាយីហោតម្លៃ $៨០ពាន់លានមុនគេបំផុត

0
194

កាហ្វេរភូមិគ្រឹះ Starbucks របស់អាមេរិកបានក្លាយជាយីហោកាហ្វេទី១ ដែលមានតម្លៃប្រមាណជា ៨០ ពាន់លានដុល្លាអាមេរិកសម្រាប់ឆ្នាំ ២០១៨ កន្លងទៅ ហើយត្រៀមខ្លួនក្លាយជាយីហោកាហ្វរទីមួយ ដែលនាំមុខគេខ្លាំងក្នុងចំណោមហាងកាហ្វេរធំៗ នៅក្នុងពិភពលោក។

មានមូលហេតុសំខាន់ៗជាច្រើន ដែលជម្រុញអោយកាហ្វេកំពូលមួយនេះ ដើរដល់ចំណុចមួយខ្ពស់បំផុតបែបនេះ។ បើនិយាយពីដំណើការលក់វិញកាហ្វេមួយនេះបានវិវត្តន៍ខ្លួនជាកាហ្វេបែបអន្តរជាតិ ដែលមានស្តង់ដារខ្ពស់មួយនៅក្នុងលោក ដែលអាចក្រសោបទីផ្សារជប៉ុន សិង្ហបុរី និងប្រទេសមួយចំនួនទៀតនៅក្នងប្រទេសអាស៊ី។

ខណៈពេលដែលការពង្រីកផ្នែកលក់បានជួយបង្កើនការលក់ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះក្រុមហ៊ុន Starbucks មានការរីកចម្រើននៃការលក់តាមហាងកើនឡើងដូចគ្នានឹងឆ្នាំ ២០១០ ដោយក្រុមហ៊ុនមួយនេះនៅតែទាក់ចិត្តអតិថិជនក្នុងលោកជាមួយនឹងរចនាបទ នៃការរៀបចំហាងដ៍អស្ចារ្យគ្មានពីរ ហើយពិភពលោកក៏ទទួលស្គាល់ថា Starbuck នៅតែខ្លាំងខាងផ្នែករចនាបទនៃការៀបចំហាងយ៉ាងទាក់ទាញ។

ចំណុចក្តៅមួយទៀតរបស់​ Starbucks គឺជាការរួមបញ្ចូលបញ្ហារបស់វាកំពុងផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ ប្រធាននាយកប្រតិបត្តិបញ្ហាលោក Kevin Johnson បាននិយាយជាមួយវិនិយោគិនវិនិយោគរបស់ខ្លួនថា៖ មនុស្សកំពុងស្រែកយំជាមួយនឹងកាឡូរីដែលផ្ទុកជាតិស្ករ ដែលកើតឡើងក្នុងចំណោមភេសជ្ជះជាច្រើន ក្នុងនោះក៏មានផលិតផលរបស់ក្រុមហ៊ុន Starbucks ផងដែរដូចនេះ Starbuck ត្រូវតែមាន​យុទ្ធសាស្រ្តទប់ស្កាត់ជាតិស្ករដើម្បីវាយលុកទីផ្សារបន្ថែមទៀត។

ប្រតិបត្តិករធំបំផុតរបស់ Starbucks ក៏មានបំណងប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ខ្លួនសម្រាប់ការបញ្ជាទិញ ដែលនេះជានិន្នាការថ្មីស្រឡាងមួយរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

លោក Pat Grismer ជាប្រធានហិរញ្ញវត្ថុថ្មីរបស់ក្រុមហ៊ុន Starbucks ក៏បាននិយាយផងដែរថាសម្ព័ន្ធមិត្តកាហ្វេរបស់ខ្លួនជាមួយក្រុមហ៊ុន Nestle នឹងបន្ថែមប្រាក់ចំណេញក្នុងមួយភាគហ៊ុនរបស់ខ្លួនក្នុងឆ្នាំសារពើពន្ធ ២០២០ និងឆ្នាំ ២០២១ ដោយជួយជំរុញកំណើនរបស់ខ្លួនយ៉ាងហោចណាស់ ១៣ ភាគរយក្នុងរយៈពេលពីរឆ្នាំខាងមុខ។

អត្ថបទដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here