បុរសសង្ហារវ័យ២៣ឆ្នាំ Rixon រកស៊ីពីលុយមិនដល់១០០$ តែអាចរកប្រាក់ជាង១លាន$ ក្នុង១ឆ្នាំ

0
1145

បុរសសង្ហារវ័យ២៣ឆ្នាំ RUPERT Rixon បានចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ឡើងជាមួយនឹងដើមទុនផ្ទាល់ខ្លួនប្រមាណជាង ៦០ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦ ហើយ២ឆ្នាំក្រោយមក ក្រុមហ៊ុនផ្នែកផលិតកម្មវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរបស់គាត់អាចរកប្រាក់ចំណេញបានជាង ១២០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ​

យុវជន RUPERT Rixon បានកើននៅក្នុងទីក្រុង Hertfordshire ប៉ុន្តែបច្ចុប្បន្នរូបគេរស់នៅភាគខាងជើងនៃទីក្រុងឡុង។​ Rixon បានចាប់ផ្តើមគំនិតរកលុយដោយខ្លួនឯងនៅអំឡុងពេលដែលគាត់មានអាយុ ១៣ ឆ្នាំតែប៉ុណ្ណោះ ដោយដំបូងឡើយគាត់ជាអ្នកលក់ពោតលីងឱ្យក្មេងៗនៅក្នុងសាលារៀន ជាមួយនឹងម្តាយរបស់គាត់។​

តាមពិត Rixon គឺជាក្មេងម្នាក់ដែលធ្លាប់រស់នៅប្រកបដោយផាសុខភាព ក៏ប៉ុន្តែដោយសារតែឪពុកម្តាយរបស់គាត់បានទិញផ្ទះធំមួយដែលត្រូវការជួសជុលឡើងវិញ និងបានបាត់បង់ប្រាក់ជាង ១២០លានដុល្លារអាមេរិក ដោយសារធនាគារដ៏ធំមួយដែលពួកគាត់បានដាក់លុយសន្សំនោះ ត្រូវដួលរលំក្នុងឆ្នាំ ២០០៧ ទើប Rixon ​មានគំនិតចេញរកស៊ីជាអ្នកលក់ពោតលីងឱ្យសិ្សស្សសាលា និងត្រូវរស់នៅក្នុងបន្ទប់មួយដែលមានគ្នាចំនួន៥នាក់។

ក៏ប៉ុន្តែ ដើមទងនៃការចាប់ផ្តើមអាជីវកម្មផ្នែកផលិតកម្មវិធីវីដេអូពិតប្រាកដរបស់ Rixon គឺនៅពេលដែលគាត់មានអាយុ ១៦ ឆ្នាំ ពោលគឺនៅពេលដែលគាត់បានរកឃើញកាំភ្លើង Nerf និងរកឱកាសដើម្បីទិញនិងជួលកាំភ្លើងមួយនេះ ទៅលក់បន្តឱ្យអ្នកដទៃសម្រាប់ពិធីជប់លៀងរបស់កុមារ។ ហើយដើម្បីបង្កើនការលក់កាំភ្លើងរបស់គាត់ Rixon បានបង្កើតវីដេអូសកម្មភាពក្នុងពិធីជប់លៀងរបស់កុមារជាច្រើនវីដេអូ ហើយមានវីដេអូខ្លះមានអ្នកចូលមើលរាប់លាននាក់ ផងដែរ។

ចាប់តាំងពីពេលនោះមក Rixon ដែលតែងតែចូលចិត្តបង្កើតវីដេអូលេងនោះ បានសម្រេចចិត្តដេញតាមក្តីស្រមៃរបស់គាត់ និងបានបង្កើតអាជីវកម្មផលិតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនរបស់គាត់នៅនិទាឃរដូវឆ្នាំ ២០១៦ ជាមួយនឹងមិត្តជិតស្និតម្នាក់របស់គាត់ដែលស្រលាញ់ការផលិតវីដេអូដូចគ្នា។

សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់បុរសសង្ហារវ័យ២៣ RUPERT ​Rixon គឺជាអ្នកបង្កើតមាតិកាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាច្រើនដូចជា Rolls Royce, Google, Sony, UFC, Red Bull, HSBC និង Brewdog ជាដើម ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here