យុទ្ធសាស្ត្រ ៣ យ៉ាងរបស់ Napoleon Hill ដែលធ្វើអោយអ្នកអាចមានឱកាសក្លាយជាអ្នកមាន

0
135

មនុស្សយើងម្នាក់ៗតែងតែប្រាថ្នាចង់បានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជីវភាពធូធារ ព្រមទាំងប្រាក់កាសចាយវាយគ្រប់គ្រាន់សម្រាប់ខ្លួនឯងនិងសម្រាប់គ្រួសារផងដែរ ។ ដោយសារតែមូលហេតុនេះហើយទើបយើងទាំងអស់គ្នាខិតខំធ្វើការងារ និងខិតខំប្រករបរកស៊ីដោយមិនខ្លាចនឿយហត់ឡើយ ។ ប៉ុន្តែបើសិនជាអ្នកគ្រាន់តែខំប្រឹងធ្វើការ និងខិតខំរកស៊ី តែអ្នកមិនពូកែក្នុងការគ្រប់គ្រងប្រាក់ចំណូល និងលុយកាក់ដែលអ្នករកបានទេនោះអ្នកក៏ពិបាកនិងក្លាយជាអ្នកមានដែរ ។

ថ្ងៃនេះ Business Cambodia សូមលើកយកយុទ្ធសាស្ត្រ ៣ យ៉ាងរបស់  Napoleon Hill ដែលអាចជួយអោយអ្នកក្លាយជាអ្នកមានបាន ។

.ត្រូវកំណត់ថាអ្នកត្រូវធ្វើអ្វី ដើម្បីបង្កើនចំណូល

ត្រូវកំណត់ថាសកម្មភាពដែលអ្នកកំពុងធ្វើប្រចាំថ្ងៃនេះគឺជាសកម្មភាពមួយដែលមានប្រយោជន៍ និងអាចបង្កើនប្រាក់ចំណូលដល់អ្នកបាន ។ ហើយត្រូវចាំថា លុយ កាក់ មាស ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗទៀតគឺមិនដែលរត់មករកអ្នកដោយងាយៗនោះឡើយ គឺអ្នកត្រូវចំណាយពេលវេលា កំលាំងកាយ និងកំលាំងប្រាជ្ញា ដើម្បីប្រម៉ាញ់និងតាមរកវា ។

២.ត្រូវកំណត់ផែនការបស់អ្នកអោយបានច្បាស់លាស់

នៅក្នុងការកំណត់ផែនការសម្រាប់គោលដៅរបស់អ្នកគឺអ្នកត្រូវតែមានការកំណត់ អោយបានជាក់លាក់និងប្រាកដប្រជាបំផុត ពីព្រោះថាកាលណាផែនការរបស់អ្នកមិនច្បាស់លាស់ទេនោះ ការអនុវត្តន៍របស់អ្នកក៏មិនច្បាស់លាស់ ហើយលទ្ធផលរបស់អ្នកក៏មិនច្បាស់លាស់ដូចគ្នាដែរ។

.ត្រូវកំណត់ពេលវេលាឲ្យច្បាស់ ក្នុងការសម្រេចផែនការដែលអ្នកគ្រោងទុក

ការកំណត់ពេលវេលាអោយបានច្បាស់នៅក្នុងការសម្រេចផែនការដែលអ្នកបានគ្រោងទុកនោះគឺជាការកំណត់ និងដាក់កំហិតទៅលើខ្លួនអ្នកអោយខិតខំប្រឹងប្រែង ។ ប្រសិនបើអ្នកកំណត់ពេលថាអ្នកត្រូវតែសម្រេចវាអោយបាននោះអ្នកនិងខិតខំប្រឹងប្រែងជាង អ្នកដែលមិនបានដាក់កាលកំណត់លើផែនការរបស់ខ្លួន ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here