ម៉ាឡេស៊ីសម្រេចលុបគម្រោងសួនកម្សាន្តតម្លៃ៥១លានដុល្លារនៅព្រៃវែង

0
661

ក្រុមហ៊ុន ម៉ាឡេស៊ី MQ Technology Berhad បានសម្រេចលុបចោលគម្រោងសួនកម្សាន្ត តម្លៃ ៥១លាន ដុល្លារ អាមេរិក នៅខេត្តព្រៃវែង តាមសេចក្តីប្រកាសនៅលើផ្សារហ៊ុនរបស់ប្រទេសម៉ាឡេស៊ី Bursa Malaysia កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩។

កាលពីឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុន MQ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក Cambodian Resorts and Entertainment ដែលការ​វិនិយោគ​រួម​នេះ ​មាន​ការ​សាង​សង់​សណ្ឋាគារ កាស៊ីណូ ​និង​សួន​កម្សាន្ដ​ ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ MQ Technology ​ជា​ក្រុម​ហ៊ុន​ឯកទេស​ខាង​ការ​ផលិត​គ្រឿង​បន្លាស់​ម៉ាស៊ីន ​និង​ការ​រុំ​មេ​ដែក​សម្រាប់​ហាដ​ឌីស​មាន​តម្លៃ​ទាប​ ខណៈ​ក្រុម​ហ៊ុន​ Cambodian Resorts and Entertainment ​នឹង​គ្រប់​គ្រង​ទៅ​លើ​ប្រតិបត្តិ​ការ​កាស៊ីណូ​។

មុនចេញគម្រោងខាងលើឡើង ​ក្រុម​ហ៊ុន​នេះ​ក៏​បាន​ប្រកាស​​​ពី​ផែន​ការ​​សាង​សង់​កន្លែង​កម្សាន្ដ​នៅ​​ក្នុង​រដ្ឋ​ម៉ាឡាកា​ ប្រទេស​ម៉ាឡេស៊ី​ភាគ​ខាង​ត្បូង​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​រួច​ផុត​ពី​បំណុល​​។

គួរបញ្ជាក់ដែរថា គម្រោងនេះ ស្ថិតនៅចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលគ្រោងនឹងសាងសង់លើផ្ទៃដី ៥ហិកតា នៅក្បែរព្រំប្រទល់កម្ពុជា-វៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here