ឡែមឌឿន ដាឡឹម ពីគ្រូបង្រៀននៅសកលវិទ្យាល័យ ក្លាយទៅជា CEO ក្រុមហ៊ុនលក់អចលនទ្រព្យធំមួយ

0
995

Atsolutions Real Estate ជាឈ្មោះរបស់ក្រុមហ៊ុនទិញលក់អចលនទ្រព្យធំមួយនៅកម្ពុជា ដែលគ្រប់គ្រងលើផ្នែកទីផ្សារ និងបណ្តាញលក់ធំៗ ក្នុងទីផ្សាអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនអចនលទ្រព្យមួយនេះស្ថិតនៅក្រោមការដឹកនាំរបស់ CEO វ័យក្មេងគឺលោក ឡែម ឌឿនដាឡឹម ហៅ LI YANG ដែលមានជាអតីតគ្រូបង្រៀននៅសកលវិទ្យាល័យនៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។

លោក ឡែមឌឿន ដាឡឹម ជា CEO របស់ក្រុមហ៊ុន Atsolutions Real Estate មានប្រសាសន៍ថា៖ ដំបូងឡើយលោកធ្លាប់មានប្រវត្តិជាគ្រូបង្រៀននៅសាកលវិទ្យាល័យ តែដោយសារតែនិន្នាការកម្ពុជាមានការអភិវឌ្ឈន៍ វិស័យអចលនទ្រព្យមានសំទុះកាន់តែខ្លាំង ធ្វើអោយរូបលោកសម្រេចចិត្តចេញប្រឡូក នៅក្នុងវិស័យអចលនទ្រព្យពេញដៃតែម្តង។

ស្ថាបនិកវ័យក្មេងរូបនេះបានថ្លែងថា៖ ដោយមើលឃើញពីរបត់វិស័យ អចលនទ្រពដ៏ធំមួយនេះ យើងនិងក្រុមកាងារក៏សម្រេចចិត្តបង្កើតជាក្រុមហ៊ុនទិញលក់អចនលទ្រព្យមួយ ដែលដាក់ឈ្មោះថា Atsolutions Real Estate ដែលក្នុងគោលបំណងធំបំផុត គឺជួយម្ចាស់អាជីវកម្មក្នុងវិស័យនេះ អោយមានកម្លាំងខ្លំាងនៅ ក្នុងការធ្វើទីផ្សារក្នុងវិស័យអចលនទ្រព្យ។

លោកបន្ថែមថា វាជាទស្សនៈវិស័យរួមរបស់របស់ក្រុមហ៊ុនយើង គឺលក់ដោយមានជំនាញវិជ្ជាជីវៈ និងមានក្រមសីលធម៌ ហើយក្រុមហ៊ុនរបស់យើងជាបង្អែកមួយដ៏ធំ ដែលធ្វើអោយអតិថិជនមានទំនុកចិត្តខ្ពស់ ជាមួយនឹងកិត្តិយស និងកិត្តនាមរបស់ក្រុមហ៊ុនអចលនទ្រព្យរបស់យើងផងដែរ ។

លោកបន្តរថា អ្នកលក់ពូកែត្រូវតែស្វែងរកនៅអ្វីដែលជាតម្រូវការរបស់អតិថិជន រកអ្វីដែលជាប្រយោជន៍របស់អតិថិជន ហើយចំណុចធំមួយនេះហើយដែលធ្វើអោយក្រុមហ៊ុនរបស់លោក ដើរមកដល់ចំណុចមួយនេះ។

ស្ថានិកដដែលបានបង្ហាញជំហរសុទិដ្ឋិនិយមថា៖ សម្រាប់ជោគជ័យថ្មីៗ នេះក្រុមហ៊ុនរបស់យើងបានចាប់ដៃគូជាមួយ ក្រុមហ៊ុនអចលនទ្រព្យដីឡូធំៗជាច្រើនកន្លែង ដែលជាប្រភពលុយចំណេញច្រើន សម្រាប់អ្នករកស៊ីវិស័យអចលនទ្រព្យ  ដែលតំបន់អភិវឌ្ឈន៍មួយនេះមានទីតាំងនៅជិតសួនឧស្សាហកម្ម ធំបំផុតរបស់ចិន MJ Park ដែលជាទីតាំងមានសក្តានុពលខ្ពស់់ ដែលអាចនឹងមានប្រយោជន៍ខ្លាំងសម្រាប់អតិថិជន ហើយដោយសារតែក្រុមហ៊ុនលោក បានសម្លឹងឃើញសក្តានុពលមួយនេះ លោកក៏សម្រេចចិត្តសហការដើរតួរជា ក្រុមហ៊ុនលក់ដីឡូដ៏មួយកន្លែងនេះ ជូនប្រជាជនកម្ពុជា ហើយនឹងបន្តពង្រីកគម្រោងថ្មីៗបន្ថែមទៀតសម្រាប់ឆ្នាំថ្មីនេះ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះក្រុមហ៊ុន Atsolutions Real Estate ជាក្រុមហ៊ុនទិញលក់អចលនទ្រព្យ ដែលមានបណ្តាញលក់ជាច្រើន ដែលបង្ករភាពងាយស្រួលមួយ ដល់អ្នកដែលកំពុងស្វែងរក ការវិនិយោគជាមួយអចលនទ្រព្យ និងម្ចាស់អាជីវកម្មដែលមានបញ្ហា លើការលក់អចលនទ្រព្យនៅក្នុងទីផ្សារកម្ពុជា ដែលលោកអ្នកក៏អាចទំនាក់ទំនងជាមួយក្រុមការងារ Atsolution Atsolutions Real Estate បានតាមរយៈ 092531000/086760127 សម្រាប់ការទទួលពត៌មានអចលនទ្រព្យថ្មីៗមុនគេផងដែរ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor Of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here