ចង់វិនិយោគក្នុងវិស័យមូលបត្រ តើអ្នកត្រូវធ្វើអ្វីខ្លះ?

0
1400

ដើម្បីក្លាយជាអ្នកវិនិយោគនៅក្នុងវិស័យមូលបត្រ មិនថានៅវិស័យមូលបត្រនៅក្នុងស្រុក ឫនៅក្រៅប្រទេសនោះទេ ទាមទារឲ្យអ្នកបំពេញនូវលក្ខខណ្ឌសំខាន់ៗមួយចំនួន មុនឈានដល់ការជួញដូរភាគហ៊ុននៅលើទីផ្សារ។

ជាជំហានដំបូង លោកអ្នកត្រូវធ្វើការជ្រើសរើសក្រុមហ៊ុនមូលបត្រ (Broker) ណាមួយក្នុងចំណោមសមាជិកទាំងអស់របស់ផ្សារមូលបត្រកម្ពុជាទាំងអស់ ដែលបច្ចុប្បន្ន ក្រុមហ៊ុនមូលបត្រដែលជាសមាជិកមានរហូតដល់ទៅ១០ក្រុមហ៊ុនឯណោះ ក្នុងនោះរួមមានក្រុមហ៊ុន RHB អេស៊ីលីដា និងកាណាស៊ីឃ្យូរឹធី អិលធីឌី ដើម។

ក្រោយពីជ្រើសរើសបានហើយ ក្រុមហ៊ុនមូលបត្រនោះនឹងជួយស្នើរសុំលេខអត្តសញ្ញាណវិនិយោគិន (Investor ID) ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) រួចហើយបើកគណនីជួញដូរមូលបត្រ(Trading Account)មួយឲ្យលោកអ្នក។

បន្ទាប់ពីអ្នកមានគណនីជួញដូរ និងដាក់ប្រាក់ក្នុងគណនីជួញដូរហើយ  វិនិយោគិនត្រូវរងចាំដល់ថ្ងៃស្អែក(ថ្ងៃធ្វើការ)​ ទើបអាចធ្វើការជួញដូរភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាបាន។

គួរជម្រាបផងដែរ វិនិយោគិនម្នាក់ទទួលបានលេខអត្តសញ្ញាណវិនិយោគិនតែមួយប៉ុណ្ណោះ ប៉ុន្តែមានសិទ្ធិបើកគណនីជួញដូរនៅគ្រប់ក្រុមហ៊ុនមូលបត្រទាំងអស់៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here