សៀវភៅបណ្ដុះផ្នត់គំនិតឲ្យក្លាយជាអ្នកមាន ទាំង៦ក្បាល ដែលអ្នកគួរអានក្នុងឆ្នាំ ២០១៩នេះ

0
788
Founder and Chairman of Microsoft Bill Gates holding a copy of Business Adventures by John Brooks.

សៀវភៅត្រូវបានគេចាត់ទុកជាអ្នក​ផ្ដល់ការប្រឹក្សាយោបល់ដ៏ល្អ សម្រាប់មនុស្សជាច្រើន។ ជាពិសេស ពួកមហាសេដ្ឋីកំពូលៗលើពីភពលោកជាច្រើននាក់សុទ្ធតែចូលចិត្តអានសៀវភៅដើម្បីបានគំនិតក្នុងការផ្លាស់ប្ដូរស្ថានភាពជីវិតរបស់ពួកគេ។

ខាងក្រោមនេះ Business Cambodia សូមធ្វើការណែនាំនូវសៀវភៅទាំង៦ក្បាល ដែលអ្នកគួរអានក្នុងឆ្នាំនេះ បើចង់បណ្ដុះផ្នត់គំនិតឆ្ពោះរកភាពមានបាន៖

១. Your Money or Your Life

 សៀវភៅ Your Money or Your Life និពន្ធដោយ Vicki Robin និង Joe Dominguez។ សៀវភៅនេះ បង្ហាញពីទំនាក់ទំនង របស់អ្នកទាក់ទងនឹងលុយកាក់។ ជាពិសេស មានយុទ្ធសាស្រ្តក្នុងការសន្សំការចំណាយ។ លើសពីនេះ វាក៏បង្ហាញពីផ្លូវឆ្ពោះទៅរកការចូលនិវត្តន៍ទាំងវ័យក្មេង។ សេដ្ឋី Grant Sabatier ដែលអានសៀវភៅហិរញ្ញវត្ថុជាង ៣០០ក្បាលចាត់ទុកសៀវភៅនេះ ជាសៀវភៅហិរញ្ញវត្ដុល្អបំផុត។

២. You Are A Badass at Making Money

សៀវភៅនេះ ត្រូវបាននិពន្ធដោយ Jen Sincero។ នៅក្នុងសៀវភៅនេះ Jen Sincero នឹងបង្រៀនលោកអ្នក ពីវិធីសាស្រ្តក្នុងការកសាងទ្រព្យធន​និងបណ្ដុះផ្នត់គំនិតក្លាយជាអ្នកមាន។

៣. Business Adventures

Business Adventures ត្រូវបាននិពន្ធដោយ John Brooks។ ពួកអ្នកមានជាច្រើនយល់ថាផ្លូវដែលបង្កើតទ្រព្យធនយ៉ាងឆាប់រហ័សគឺ អាជីវកម្មផ្ទាល់ខ្លួន ហើយសៀវភៅនេះ គឺបង្ហាញលោកអ្នកពីការចាប់ផ្ដើមអាជីវកម្ម ជាពិសេសសៀវភៅមួយក្បាលនេះ ត្រូវបានណែនាំដោយ មហាសេដ្ឋី Warren Buffett និង Bill Gates។

៤. The Automatic Millionaire

The Automatic Millionaire និពន្ធដោយ David Bach ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដ៏ល្បីម្នាក់របស់អាមេរិក ហើយក៏ជាសៀវភៅហិរញ្ញវត្ថុមួយដែលប្រជាជនអាមេរិកជាច្រើនបានអានផងដែរ។

៥. The Little Book of Common Sense Investing

សៀវភៅ The Little Book of Common Sense Investing និពន្ធដោយ John Bogle ហើយសៀវភៅរបស់គាត់នឹងណែនាំអ្នកពីការវិនិយោគ ជាពិសេសវិនិយោគលើផ្សារហ៊ុនតែម្ដង។

៦. Think and Grow Rich

Think and Grow Rich ត្រូវបាននិពន្ធ Napoleon Hill ដែលលោកបានធ្វើការស្រាវជ្រាវ តាមរយៈជួបពួកបណ្ដាសេដ្ឋីបង្កើនភាពមានបានដោយខ្លួនឯងជាង ៥០០នាក់ដើម្បីស្វែងរកទម្លាប់សេដ្ឋីទាំងនោះ។សៀវភៅនេះ មានមនុស្សជាច្រើនបានអានព្រោះវាជួយលើកទឹកចិត្តក៏ដូចជាបង្ហាញផ្លូវក្នុងកសាងទ្រព្យ៕

 អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here