Elon Musk វិនិយោគជាមួយចិន បើករោងចក្រផលិតឡានអគ្គិសនីនៅសៀងហៃវាយលុកទីផ្សារពិភពលោក

0
327

ពន្ធលើការនាំចូលរថយន្តនៅក្នុងប្រទេសអាមេរិកកាន់តែតាន់តឹងឡើង ក្រោមការដឹកនាំរបស់ប្រធាធិបតីវ័យចំណាស់បំផុតរបស់អាមេរិក Donald Trump ជាមួយគ្នាបញ្ហាមើលមុខគ្នាមិនចំរវាងអាមេរិក និងចិន ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាណាស់ដែរដល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។​

ឆ្លើយតបទៅនឹងតម្រូវការទីផ្សាររថយន្តអគ្គិសនីនៅពិភពលោក ជាមួយនឹងបញ្ហាពន្ធនាំចូលរថយន្តពីចិនទៅអាមេរិក វិនិយោគិនចិនបានចាប់ដៃសហការគ្នាជាមួយមហាសេដ្ឋបច្ចេកវិទ្យារបស់អាមេរិក លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla និងSpecX សាងសង់រោងចក្រតម្លៃជាង២ពាន់លានដុល្លារអាមេរិក នៅក្នុងទីក្រុងសៀងហៃប្រទេសចិន។​

ការសហការវិនិយោគសាងសង់រោងចក្រផលិតផលរថយន្តអគ្គិសនីនេះ លោក Elon Musk គ្រោងនឹងផលិតរថយន្ត Model 3 របស់ខ្លួននៅក្នុងរោងចក្រថ្មីនេះ នៅបំណាច់ឆ្នាំ២០១៩ និងបន្តផលិតរថយន្ត Model Y នៅឆ្នាំបន្ទាប់ ដោយដាក់គោលដៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសចិន និងនាំចេញទៅការទីផ្សារពិភពលោក។​

គួរជម្រាបផងដែរថា បច្ចុប្បន្ន លោកមហាសេដ្ឋី Elon Musk មានទ្រព្យសរុបប្រមាណជាង២២ពាន់ដុល្លារអាមេរិក គ្រប់គ្រងក្រុមហ៊ុនធំៗចំនួន៣នៅក្នុងដៃ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here