ព្រោះតែមូលហេតុ មួយនេះ ទើបអ្នកជំនាញ ផ្ដាំទៅមនុស្សវ័យក្មេង កុំឲ្យជួលផ្ទះរស់នៅ

0
1152

លោក David Bach គឺជាអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីល្បាញម្នាក់របស់អាមេរិក​​ហើយលោកតែងតែចែករំលែកមេរៀនហិរញ្ញវត្ថុល្អ សម្រាប់ក្មេងជំនាញក្រោយ។ កាលពីពេលថ្មីៗនេះ លោកបានផ្ដែផ្ដាំទៅមនុស្សវ័យក្មេងថាកុំឲ្យជួលផ្ទះរស់នៅ។

លោក David Bach បានលើកឡើងថា ប្រសិនបើអ្នកមិនមានអាទិភាព មានផ្ទះមួយជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ មអ្នកកំពុងធ្វើឱ្យមានកំហុសធំមួយ ដូច្នេះយុវជនវ័យក្មេងគួរតែគិតគូឬគេចពីអាណានិគមជួលផ្ទះរស់នៅ ហើយដាក់គោលដៅទិញផ្ទះផ្ទាល់ខ្លួនជាការប្រសើរបំផុត។

លោកបានបន្ថែមទៀតថា មិនទិញផ្ទះគឺជាកំហុសដែលធំជាងគេដែលមនុស្សវ័យក្មេងបានសាង ព្រោះបើពួកគេមិនស្វែងរឿងមានផ្ទះជាកម្មសិទ្ធិទេនោះជីវិតរបស់ពួកគេ ហាក់រស់នៅតែលតោលគ្មានទីនៅពិតប្រាកដ។ លោកសង្កត់ធ្ងន់ថា ការមានផ្ទះផ្ទាល់ខ្លួនគឺជាជណ្ដើរសម្រាប់ធ្វើជាឈ្នាន់ឆ្ពោះទៅរកការកសាងទ្រព្យធន។

លោកបានលើកឧទាហរណ៍ថា ជាអ្នកជួលម្នាក់អ្នកអាចចំណាយប្រាក់យ៉ាងតិចកន្លះលានដុល្លារឬច្រើនទៅលើការជួលជាច្រើនឆ្នាំ (1,500 ដុល្លារក្នុងមួយខែសម្រាប់រយៈពេល 30 ឆ្នាំដល់ 540,000 ដុល្លារ) ហើយនៅទីបំផុតអ្នក​មិនទទួលបានផ្ទះជាកម្មសិទ្ធិនោះទេបានត្រឹមតែទីជម្រនបណ្ដោះអាសន្នប៉ុណ្ណោះ ពោលគឺអ្នកចំណាយលុយយ៉ាងច្រើនរាប់ឆ្នាំតែនៅតែមិនមានផ្ទះផ្ទាល់ខ្លួនឡើយ។

លោក David Bach បានលើកទឹកចិត្តឲ្យយុវជនវ័យក្មេងដាក់គោលដៅទិញផ្ទះផ្ទាល់ខ្លួនរស់នៅជាជាងការជួលផ្ទះ ព្រោះកាលណាអ្នកមានផ្ទះផ្ទាល់នោះអ្នកមានទ្រព្យដ៏មានតម្លៃមួយព្រោះតម្លៃរបស់វាមិនងាយធ្លាក់ចុះឡើយ។

លោកបានបញ្ជាក់ផងដែរថា ការទិញផ្ទះដំបូងមិនមេនមានន័យ ទិញផ្ទះក្តីសុបិន្តរបស់អ្នកនោះទេ តែអាចជាផ្ទះសមរម្យមួយ សំខាន់គឺអ្នកបានដាកអាទិភាពទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមួយ៕ “វិធីដែលអ្នកលោកបានបង្ហើបផងដែរថា” កសាងសន្តិសុខហិរញ្ញវត្ថុគឺតាមរយៈអចលនទ្រព្យហើយវាចាប់ផ្តើមដោយការទិញផ្ទះដំបូងរបស់អ្នក”៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here