លំនៅដ្ឋានតម្លៃទាប-មធ្យម បើកដំណើរការលក់៤ទីតាំងព្រមគ្នា ជាមួយការបង់រំលោះគ្មានការប្រាក់

0
1445

រាជធានីភ្នំពេញ៖ គម្រោងលំនៅដ្ឋានតម្លៃ ទាប និង មធ្យម ៤ ទីតាំងផ្សេងគ្នា ត្រូវបានបើកដំណើរ ការលក់ ជាផ្លូវការក្នុងពេលតែមួយ ដែលជាការវិនិយោគទាំងស្រុងរបស់ ក្រុមហ៊ុន CUS LAND ក្រោមទុនវិនិយោគប្រមាណជា១០០លានដុល្លារអាមេរិក នៅលើផ្ទៃដី៣០ ហិចតា ។

គម្រោងទាំង៤ សុទ្ធសឹង តែស្ថិតនៅក្នុងតំបន់ ដែលមានសក្ដានុពល៖ គម្រោងទី ១ ស្ថិត នៅ សង្កាត់ជើងឯក ខ័ណ្ឌដង្កោរ ក្បែរគម្រោង ផ្សារ អ៊ីអន ៣, គម្រោងទី២ ស្ថិតនៅក្បែរ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, គម្រោងទី៣ ស្ថិតនៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ ដែលកំពុងមានការរីក ចម្រើនខ្លាំងក្នុងវិស័យ លំនៅដ្ឋាន និងគម្រោងទី៤ ស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ ជាប់ទៅនឹងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿន ភ្នំពេញ កំពង់សោម ។

ថ្លែងក្នុងពិធីបើក លក់គម្រោងលំនៅដ្ឋានតម្លៃទាប និងមធ្យមនាថ្ងៃទី ៧ មករានេះ នៅក្នុងសង្កាត់ឪឡោក លោកជំទាវ ស ឃុនដារ៉ា  ម្ចាស់គម្រោងខាងលើអោយដឹងថា ដោយសារតែចង់ចូលរួមចំណែក សម្រួលដល់ប្រជាពលរដ្ឋ មានចំណូលទាប និង មធ្យម អាចមាន លទ្ធភាព ទិញផ្ទះ រស់នៅបានសមរម្យ ទើបសម្រេចបង្កើតគម្រោង លំនៅទាំង នេះឡើង ហើយលំនៅដ្ឋានបែបទំនើបនេះ មានតម្លៃចាប់ពីជាង ២០០០០ ដុល្លារអាមេរិកឡើងទៅប៉ុណ្ណោះ ដែលអតិថិជនអាចទិញបង់រំលោះនៅក្នុង លក្ខខណ្ឌងាយស្រួល ព្រមទាំងគ្មានការប្រាក់ រយៈពេល២ឆ្នាំ ហើយបញ្ជុះតម្លៃរហូតដល់ ១៥០០ដុល្លារ។

អ្វីកាន់តែពិសេស ក្រុមហ៊ុនក៏មានសេវាកម្មទទួលទិញវិញ ប្រសិនបើអតិថិជនចង់លក់អោយក្រុមហ៊ុនវិញ ដោយផ្ដល់នូវអត្រាចំណេញ១៥ភាគរយនៃតម្លៃផ្ទះ ឬវាយតម្លៃផ្ទះតាមទីផ្សារជាក់ស្ដែងទៀតផង។ ម្ចាស់គម្រោងខាងលើបន្តថា សម្រាប់អតិថិជន៥០នាក់ដំបូងដែលបានកក់ចាប់ពី៥០០ដុល្លារឡើងទៅ នឹងមានឳកាសទទួលតូប លក់ក្នុងផ្សារដោយឥតគិតថ្លៃទៀតផង។

លោកជំទាវបន្តថា ក្រៅពីស្វែងរកទីតាំងល្អៗនៅលើតំបន់ ដែលមានសក្ដានុពលសម្រាប់ អតិថិជន ហើយនោះ ក្រុមហ៊ុន ក៏បានផ្តោតការយកចិត្តទុកដាក់ ទៅគុណភាពសំណង់ ធ្វើ យ៉ាងណា ធានាបាននូវគុណភាពខ្ពស់សោភណ្ឌភាព ស្អាតព្រម ទាំងតម្លៃទាបសមរម្យ ។ ដោយឡែក ចំពោះហេដ្ឋារចនា សម្ព័ន្ធផ្លូវទឹក ប្រព័ន្ធលូ និង អគ្គិសនីជាដើម ក៏ត្រូវបាន គិត គួរដោយយកចិត្តទុកដាក់ ពីក្រុមអ្នកជំនាញផងដែរ ។

ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានវត្តមានចូលរួមក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍនេះ បានសម្ដែងនូវការសាទរយ៉ាងខ្លាំង ចំពោះវត្តមាន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន តម្លៃទាប និងធម្យម របស់ ក្រុមហ៊ុន CUS Land ដោយបានសង្កត់ធ្ងន់ថា គម្រោងនេះ នឹងអាចចូលរួមចំណែកផ្ដល់នូវការរស់នៅថ្មី ដល់អ្នកដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាព រស់នៅក្នុងទីតាំងមួយដ៏ល្អ ។

ឯកឧត្តម បានគូសបញ្ជាក់ថា  ក្នុងពេលអនាគតដ៏ខ្លី ទីតាំងនេះ នឹងក្លាយទៅជាទីប្រជុំជន ដ៏សំខាន់មួយ ខណៈគម្រោង ១ចំនួន បាននឹងកំពុងអភិវឌ្ឍនៅទីនោះ ជាក់ស្ដែង ដូចជា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ កំពង់សោម រោងចក្រ បុរី ហើយក៏ស្ថិតក្បែរកន្លែងវាយកូនហ្គោកប់ស្រូវផងដែរ ដែលនឹងធ្វើអោយ តម្លៃអចលនទ្រព្យក្នុងទីតាំងនោះ អាចនឹងមានតម្លៃខ្ពស់ ។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា ក្រុមហ៊ុន CUS LAND ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CUS GROUP ដែលក្នុងនោះរួមមានសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS  និង ក្រុមហ៊ុនលក់គ្រឿងសំណង់ជាដើម។ ផ្អែកលើជោគជ័យដ៏រឹងមាំរហូតមកទើប សម្រេចឈានជើងចូលក្នុងវិស័យអចលទ្រព្យនេះបន្ថែមទៀត ដោយឈរលើ ទស្សនវិស័យ ចួលរួមចំណែកជួយអោយអ្នកមានចំណូលទាប និង មធ្យម អាចទទួលបានផ្ទះរស់នៅសមរម្យ ៕

អត្ថបទដោយ ក្រុមហ៊ុន​ CUS Land

Sale & Marketing Department Contact: 017 300 755/093 575 878 Business Cambodiaនឹងជួយរាល់បញ្ហា ដែលម្ចាស់អាជីវកម្មទាំងអស់កំពុងជួបប្រទះ ពួកយើងនឹងជួយអ្នកឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យផលិតផលអ្នកបានឆាប់ទៅដល់អតិថិជនគោលដៅ។ (អាជីវកម្មអតិថិជនទទួលបានជោគជ័យ នេះជាអ្វីដែលBusiness Cambodiaចង់បាន)

LEAVE A REPLY

Please enter your comment!
Please enter your name here