មកស្គាល់ App ល្បីៗនៅក្នុងស្រុកដែលគេនិយមប្រើប្រាស់ សម្រាប់ទុកដាក់រឿងលុយកាក់

0
911

ល្បឿននៃបច្ចេកវិទ្យាក្នុងស្រុកយើងកំពុងរីកដុះដាល ពីមួយថ្ងៃទៅមួយថ្ងៃ ដែលឈានចូលមកជួយសម្រួលដល់ការរស់នៅរបស់ ប្រជាជនកម្ពុជា ។

ជាមួយនឹងសម័យកាលតិចណូឡូជីនេះដែរ តើអ្នកគួរប្រើប្រាស់ធនធានអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហារបស់យើងបាន ដូចជាការទុកដាក់លុយកាក់ជាដើម ព្រោះវាជារឿងចាំបាច់បំផុតសម្រាប់សម័យនេះ វាអាចនឹងមានហានិភ័យកើតឡើងច្រើន បើសិនអ្នកទុកលុយក្នុងហោប៉ៅច្រើនដូចមុនទៀតនោះ ។

ខាងក្រោមនេះ គឺជាចំណេះដឹងខ្លីមួយចំនួន ក៏ដូចជាការទុកដាក់លុយកាក់របស់អ្នកអោយមានសុវត្ថិភាព ១០០ ភាគរយ នឹង ទុកចិត្តបានទៀតនោះ ។

យើងសូមលើកយក App មួយចំនួនមកបង្ហាញដល់អ្នកទាំងអស់គ្នា ដូចជា Wing, Pay Go, Pi Pay, Master Card ដែលលោកអាចប្រើប្រាស់បាន ព្រោះកម្មវិធីទាំងអស់នេះ មាននៅស្រុកយើងហើយមានអ្នកប្រើប្រាស់ច្រើនទៀតផង ។

លោកអ្នកអាចចូលទៅដោនឡូតពី Play Store សម្រាប់ប្រភេទ ទូរស័ព្ទស្មាតហ្វូនពពួក Android នឹង App Store សម្រាប់ ទូរស័ព្ទដែលប្រើប្រាស់ដោយ iOS ព្រោះវាអាចដំណើការបានទាំងអស់ ។

សម្រាប់ App នេះដែរ មានភាពងាយស្រួល ដោយគ្រាន់តែអ្នកបង្កើត គណនេយ្យមួយដោយខ្លួនឯង ជាការស្រេច នឹងបញ្ចូលលុយទៅក្នុងទូររបស់គណនេយ្យនីមួយៗទៅបានហើយ ដូចជា បើបង្កើតគណនេយ្យ App របស់ Pay Go អ្នកគ្រាន់តែទៅទូរ ATM រួចបញ្ចូលលុយទៅការស្រេចហើយ ដែលលុយបានបញ្ចូលអ្នកអាចប្រើប្រាស់បានច្រើន នឹងមានសុវត្ថិភាពទៀតផងដូចជា បង់ថ្លៃសេវាទឹកភ្លើង បង់ថ្លៃទំនិញ ទិញកាតទូរស័ព្ទ បញ្ជាទិញទំនិញតាមអនឡាញ នឹង ទូរទាត់ថ្លៃចំណាយផ្សេងៗជាច្រើនទៀត ។

មិនត្រឹមតែ App ប៉ុន្នេះ អ្នកអាចប្រើប្រាស់ដើម្បី ទុកលុយរបស់អ្នកបាននោះទេ ដូចជាធរនាគាខ្លះក៏មាន App ដែរដែលមាន Acleda , ABA ជាដើមដែលអ្នកអាចបើកបានដោយខ្លួនឯង ឬ អាចអោយភ្នាក់ងាររបស់ធរនាគាធ្វើការអោយក៏បានដែរ ព្រោះអ្នកអាចទទួលបានអត្ថប្រយោជន៍លើពីនេះ ។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះ តាមហាងតូចមួយចំនួននៅតាមបណ្ដាខេត្ត ក៏មានប្រើប្រាស់សេវាទូរទាត់លុយតាម App នេះដែរ ព្រោះគេគិតថាវាមានភាពងាយស្រួល នឹងចំណេញច្រើន មិនពិបាក កាន់លុយទាំងដៃទៅឥវ៉ាន់ដូចមុនទៀតទេ ។

តែបើអ្នកចង់ធ្វើតាមទម្លាប់ចាស់ ចង់ទុកលុយចាយនៅក្នុងហោប៉ៅដូចមុនទៀតនោះក៏មិនជាបញ្ហាចោតដែរ ព្រោះវាងាយស្រួលផងដែរបើអ្នកចង់ចាយពេលណាក៏បាន តែសូមចាំថាលុយច្រើននៅក្នុងខ្លួន ពេលខ្លះវាមិនល្អសម្រាប់អ្នកនោះទេ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here