Charles Koch ទម្លាប់គេងច្រើនជ្រុលធ្វើអោយខួរក្បាលអ្នកស្ពឹក ហើយការគិតមិនបានរហ័សរហួន

0
401

ទម្លាប់គឺជាសកម្មភាពមួយដែលយើងតែងតែធ្វើជាប្រចាំថ្ងៃ និងធ្វើដដែលៗជាប់លាប់នោះហើយដែលគេហៅថាជាទម្លាប់ ។ មនុស្សតែងតែមានទម្លាប់ខុសប្លែកពីគ្នា អ្នកខ្លះក៏មានទម្លាប់ល្អ អ្នកខ្លះក៏មានទម្លាប់មិនល្អទៅតាមការប្រព្រិត្តិប្រចាំថ្ងៃរបស់យើងម្នាក់ៗ ។ ប៉ុន្តែទម្លាប់នេះគឺជាសកម្មភាពមួយដែលយើងអាចកែរ និងផ្លាស់ប្តូរបាន គឺសំខាន់អោយតែយើងតាំងចិត្ត និងមានឆន្ទះនៅក្នុងការផ្លាស់ប្តូរ ។

លោក Charles Koch គឺជាមហាសេដ្ឋីលំដាប់ទី ៨ នៅលើពិភពលោកបានចែករំលែកបទពិសោធន៍ និងបានបង្ហើបពីបទពិសោធន៍របស់លោកថា ទម្លាប់គេងច្រើនជ្រុលធ្វើអោយខួរក្បាលអ្នកស្ពឹក ហើយការគិតមិនបានរហ័សរហួន ។

ជាការពិតណាស់ជាធម្មតាមនុស្សគ្រប់គ្នាគឺត្រូវការសម្រាក និងការគេងអោយបានទៀងទាត់ពេលដើម្បីអោយរាងកាយមានថាមពល។ ប៉ុន្តែជាទូទៅមនុស្សអ្នកវិទ្យាសាស្ត្របានបង្ហាញថាមនុស្សយើងត្រូវការគេងអោយបាន ៨ ម៉ោងក្នុងមួយថ្ងៃ ហើយនៅពេលដែលយើងសម្រាកបានគ្រប់គ្រាន់នោះសុខភាពផ្លូវកាយ និងសុខភាពខួរក្បាលរបស់អ្នកនិងដំណើរការទៅយ៉ាងរលូន។ ប៉ុន្តែការសំរាក និងការគេងរបស់អ្នកគឺមានកំណត់ ប្រសិនបើអ្នកចំណាយពេលនៅក្នុងការគេងច្រើនពេក និងសំរាកច្រើនពេកនោះ គឺវាបណ្តាលអោយរាងកាយរបស់អ្នកស្ពឹកស្រពន់ និងសមត្ថភាពខួរក្បាលរបស់អ្នកក៏កាន់តែចុះខ្សោយ ហើយការគិតគូររបស់អ្នកក៏មិនបានរហ័សរហួនផងដែរ ។ ការសំរាក និងគេងដែលលើសពី ១០ ម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃនោះគឺជាការសម្រាកច្រើនលើសពីការកំណត់ហើយ ដូច្នេះហើយយើងទាំងអស់គ្នាគួរជៀសវាងការគេង និងការសម្រាករបៀបនេះដែលជាមូលហេតុបណ្តាលអោយសុខភាពរាងកាយ និងខួរក្បាលរបស់យើងស្ពឹកស្រពន់ទៅវិញទេ។

ដើម្បីអោយសុខភាពរាយកាយ និងខួរក្បាលរបស់យើងដំណើរការទៅល្អនោះ យើងគួរតែលៃលកពេលវេលាក្នុងការសំរាកអោយបានសមរម្យ និងទៀងទាត់ ព្រមទាំងទទួលទានអាហារណាដែលសំបូរវីតាមីន ព្រមទាំងចំណាយពេលនៅក្នុងការធ្វើលំហាត់ប្រាណផងដែរ ដើម្បីបញ្ចេញជាតិពុលពីរាងកាយរបស់យើង ៕

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here