យុវជនគួរចាប់ផ្ដើមធ្វើរឿងទាំងនេះ ក្នុងឆ្នាំ ២០១៩នេះ បើចង់បង្កើនទ្រព្យធនរបស់ខ្លួននាពេលអនាគត

0
6641

មកដល់ឆ្នាំថ្មីហើយ ដូច្នេះលោកអ្នកគួរតែ រិះរកផ្លូវថ្មីៗក្នុងការរកប្រាក់ចំណូលរបស់ខ្លួនក៏ដូចជា រកវិធីសាស្រ្តបង្កើនទ្រព្យធនរបស់លោកអ្នកដើម្បី ផ្លាស់ប្ដូរស្ថានភាពជីវិតឲ្យកាន់តែប្រសើរឡើង ជាពិសេសយុវជនតែម្ដង ព្រោះពួកគេនៅមានពេលវេលាច្រើន។

ដូច្នេះ ក្នុងឆ្នាំថ្មី ២០១៩នេះ យុវជនកម្ពុជា គួរចាប់ផ្ដើម​ធ្វើរឿងទាំង៣ដូចខាងក្រោម បើចង់បង្កើនទ្រព្យធនរបស់ខ្លួននាពេលអនាគត៖

១. ដកពី ១០% ទៅ២០%នៃ ចំណូលប្រចាំខែ មកសន្សំ

ដូចដែលបានរៀបរាបខាងលើមកហើយ យុវជនមានពេលវេលាច្រើន ដូច្នេះគួរគិតគូរឿងសន្សំ គឺមិនទាន់ហួសពេលនោះទេឲ្យតែយើងមានចិត្តសន្សំ។ អ្នកខ្លះអាចគិតថាការសន្សំលុយមិនអាចធ្វើឲ្យពួកគេក្លាយជាអ្នកមានបានទេ។ ជាការពិតណាស់ការសន្សំអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបានទេ តែវាផ្លូវមួយដែលជួយឲ្យលោកអ្នករកឃើញនូវដើមទុនសម្រាប់ធ្វើជាស្ពានឆ្ពោះទៅរកភាពមានបាននឹងគេ។ លោកអ្នកត្រូវចាំថា មនុស្សមួយចំនួនទទួលបានទុនចាប់ផ្ដើមការអាជីវកម្ម ឬការវិនិយោគគឺពីការសន្សំនេះឯង។

បើតាមអ្នកជំនាញជាច្រើនបានលើកឡើងថា បើចង់អនុវត្តន៍ការសន្សំឲ្យមានប្រសិទ្ធភាព​​អ្នកគួរដកយ៉ាងហោចណាស់ពី ១០ទៅ២០%នៃប្រាក់ចំណូលប្រខែ មកធ្វើការសន្សំ ហើយហាមប៉ះពាល់ប្រាក់សន្សំរបស់អ្នកឲ្យសោះ។ ពោលគឺមិនត្រូវដកប្រាក់សន្សំយកមកចាយផ្ដេសផ្ដាស់ឡើយ។ ឧទាហរណ៍ថា អ្នកមានប្រាក់ខែ ៣០០ដុល្លារ អ្នកអាចដក ៣០ ទៅ ៦០ដុល្លារសម្រាប់ធ្វើការសន្សំ ហើយគិតថាប្រាក់ខែរបស់អ្នក មានតែ ២៤០ ឬ ២៧០ដុល្លារប៉ុណ្ណោះសម្រាប់ចំណាយក្នុងមួយខែៗ។ សរុបមក បើអ្នកអាច ដកពី១០% ទៅ២០%នៃ ចំណូលប្រចាំខែ មកសន្សំ នោះវាពិតជារឿងដ៏ល្អប្រពៃ ព្រោះអ្នកមានលុយសម្រាប់ត្រៀមពេលមានអាសន្ន និងមានដើមទុនសម្រាប់ចាប់ផ្ដើមអាជីវកម្មនិងវិនិយោគ។

២. គួរសំឡឹង ឱកាសវិនិយោគនៅផ្សារហ៊ុន

ខណៈដែល ប្រទេសកម្ពុជាយើងមានផ្សារហ៊ុន សម្រាប់ឲ្យសាធារណជន ធ្វើការវិនិយោគ នោះ អ្នកយុវជនកម្ពុជាគួរចាប់យកឱកាសវិនិយោគពីផ្សារភាគហ៊ុនមួយនេះ។ ការវិនិយោគនៅផ្សារហ៊ុន គឺលោកអ្នកនឹងទទួលប្រភពចំណូលមួយដែលគេហៅថាចំណូលអកម្ម( passive income) មានន័យថា បើអ្នកដាក់ទុនវិនិយោគ អ្នកមិនចាំបាច់ខ្វាយខ្វល់នោះទេ ពោលគឺអ្នកចាំតែទទួលបានភាគលាភប្រចាំខែឬប្រចាំឆ្នាំប៉ុណ្ណោះ។ ផ្សារភាគហ៊ុននៅកម្ពុជា(ផ្សារមូលបត្រកម្ពុជា) បច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកចំនួន៥បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមានក្រុមហ៊ុនមួយចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល។​ យ៉ាងណាមិញក្នុងឆ្នាំ ២០១៩នេះ មានក្រុមហ៊ុនក្នុងមួយចំនួនទៀតបានត្រៀមឡើងផ្សារហ៊ុនមួយនេះផងដែរ ហើយនាពេលអនាគត​នឹងមានក្រុមហ៊ុនកាន់តែច្រើនឡើងចុះបញ្ជី ដែលធ្វើឲ្យផ្សារភាគហ៊ុនក្លាយជាកន្លែងសម្រាប់សាធារណជនធ្វើការវិនិយោគ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះទេភាគហ៊ុនរបស់ក្រុមហ៊ុនទាំងអស់ដែលចុះបញ្ជីលក់ភាគហ៊ុននៅផ្សារហ៊ុនមានការកើនឡើង នៅចុងឆ្នាំ ២០១៨ ដែលជាសញ្ញាបង្ហាញថា អ្នកគួរចាប់ផ្ដើមឱកាសវិនិយោគមួយនេះ ជាពិសេសដើមទុនសម្រាប់វិនិយោគនៅផ្សារហ៊ុន មិនមែនទាល់តែអ្នកមានលុយច្រើនទើបអាចវិនិយោគបាននោះទេ ពោលគឺលោកអ្នកអាចចាប់ផ្ដើមវិនិយោគចាប់ពីដើមទុនត្រឹម ១០០ដុល្លារប៉ុណ្ណោះ។

៣. គួរគិតគូរ វិនិយោគទិញដី ឬទិញផ្ទះ

លោកអ្នកត្រូវចាំថា  ដីនិងផ្ទះគឺតម្លៃរបស់វាមិនងាយធ្លាក់ចុះនោះទេ តែផ្ទុយទៅវិញតម្លៃរបស់វាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះបើអ្នកមានប្រាក់ចំណូលប្រចាំខែច្រើនគួរសម អ្នកគួរគិតគូវិនិយោគទិញដីនិងផ្ទះ ហើយបើចាប់ផ្ដើមពីឥឡូវកាន់តែល្អព្រោះអ្នកអាចរកទិញបានក្នុងតម្លៃធូថ្លៃ តែបើអ្នកចាយូ អ្នកនឹងត្រូវចំណាយលុយកាន់តែច្រើន ព្រោះនាពេលអនាគតតម្លៃដីនិងផ្ទះនឹងកាន់តែឡើងថ្លៃខណៈចំនួនប្រជាជនកាន់តែកើនឡើង។ មានដីនិងផ្ទះផ្ទាល់ខ្លួនគឺជាទ្រព្យដ៏ល្អប្រសើរមួយព្រោះតម្លៃរបស់វាមិនបាត់បង់ឡើយ៕

អត្ថបទដោយ៖ ទឿយ ហុង

Facebook: Toeuy Hong

LEAVE A REPLY

Please enter your comment!
Please enter your name here