ចំណេញរហូតដល់ ៣០,០០០ ដុល្លារ ពីបុរីប៉េង ហួត ដឹស្តា មុនីរ៉ាហ៍

0
384

រាជធានីភ្នំពេញ៖ គម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍​ ចំណេញរហូតដល់ ៣០,០០០ ដុល្លារ ពីបុរី ប៉េង ហួត​​ ការបញ្ចុះតម្លៃពិសេសនេះ​ នឹងផុតកំណត់ត្រឹមដំណាច់ខែមករា ឆ្នាំ២០១៩ នេះតែប៉ុណ្ណោះ។

ដឹស្តា មុនីរ៉ាហ៍ ជាគម្រោងដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ៥០០ ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ។

គម្រោងមួយនេះ បានអភិវឌ្ឍលំនៅដ្ឋានរចនាបថថ្មី ដែលរួមបញ្ចូលរចនាបថខ្មែរ និងបរទេស ដ៏ប្រណីតៗ ជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអតិថិជន ដែលមាន​ដូចជាវីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍សម្រាប់ប្រកបអាជីវកម្ម នៅលើផ្លូវជាតិលេខ៦A ផ្ទាល់តែម្តង។ លំនៅដ្ឋានទាំងនេះ ត្រូវបាន សាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាពខ្ពស់ ភាពច្នៃប្រឌិត សោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ  ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។

តំបន់ជ្រោយចង្វារ បានក្លាយជាតំបន់អ៊ូអរប្រជុំជន ប្រមូលផ្តុំទៅដោយ កីឡដ្ឋាន សួនកំសាន្ត ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ ព្រមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ផ្លូវថ្នល់ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ។

សូមបញ្ជាក់ផងដែរថា ដោយសម្លឹងឃើញសក្តានុពលក្នុងតំបន់នេះ បុរី ប៉េង ហួត ក៏បានវិនិយោគសំណង់លំនៅដ្ឋានចំនួន ២គម្រោង ស្ថិតនៅតាមបណ្តោយផ្លូជាតិលេខ ៦A  ក្នុងតំបន់ព្រែក លាបផងដែរ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789

Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

#លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អត្ថបទពី៖ បុរី ប៉េង ហួត

Sale & Marketing Department Contact: 017 300 755/093 575 878 Business Cambodiaនឹងជួយរាល់បញ្ហា ដែលម្ចាស់អាជីវកម្មទាំងអស់កំពុងជួបប្រទះ ពួកយើងនឹងជួយអ្នកឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យផលិតផលអ្នកបានឆាប់ទៅដល់អតិថិជនគោលដៅ។ (អាជីវកម្មអតិថិជនទទួលបានជោគជ័យ នេះជាអ្វីដែលBusiness Cambodiaចង់បាន)

LEAVE A REPLY

Please enter your comment!
Please enter your name here