ស្ងាត់ៗ Bigo Live ស្រាប់តែមកបើកក្រុមហ៊ុននៅស្រុកខ្មែរ ទាញអ្នកប្រើ ៣ លាននាក់

0
376

Bigo Live ត្រូវបានចាត់ទុកថាជាកម្មវិធី Live ដ៏ពេញនិយមដំបូងគេនៅស្រុកខ្មែរយើង ទោះបីជាក្រោយមកមានការប្រកួតប្រជែងពីកម្មវិធី Live Stream ផ្សេងៗក៏ដោយ Bigo Live នៅតែរក្សាជំហរក្នុងទីផ្សារជាពិសេសពេលនេះ Bigo Live បានសម្រេចចិត្តដំឡើងក្រុមហ៊ុនរបស់ខ្លួននៅស្រុកខ្មែរតែម្តង ដើម្បីវាយលុកទីផ្សារម្តងទៀត ខណៈដែលមានអ្នកប្រើដល់ទៅ ៣ លាននាក់ ។

Bigo Live មានអ្នកចូលរួមប្រើប្រាស់ជាង ២០០ លាននាក់នៅទូទាំងពិភពលោក បើតាមកញ្ញា Mu Yujia ជាអ្នកគ្រប់គ្រងទូទៅរបស់ BIGO LIVE ប្រចាំប្រទេសកម្ពុជា លើកឡើងក្នុងកម្មវិធីសម្ភោធក្រុមហ៊ុន Bigo Live នៅកម្ពុជាកាលពីថ្ងៃ ៦ ខែមករា ឆ្នាំ ២០១៩ ថា “BIGO LIVE គឺជាវេទិកាតែមួយគត់ដែលអ្នកប្រើប្រាស់កម្ពុជាមិនត្រឹមតែអាចបញ្ចេញមតិដោយសេរីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលផ្តុំមនុស្សដែលមានគំនិតដូចគ្នានិងធ្វើឱ្យមានភាពវិជ្ជមាននៅក្នុងសហគមន៍ផ្ទាល់ខ្លួននិងខាងក្រៅ”។ “យើងធ្វើដូច្នេះដោយលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងនឹងផ្តល់រង្វាន់ដល់អ្នកផ្សាយផ្សាយរបស់យើងតាមរយៈប្រាក់ចំណូលទូលំទូលាយដែលជាក់លាក់សម្រាប់តំបន់នីមួយៗ។ យើងចង់ផ្តល់ឱ្យអ្នកប្រើប្រាស់របស់យើងនៅអ្វីដែលអាចធ្វើទៅបានទាំងអស់គ្នា យើងជួយដាំដើមឈើចំណូលរបស់លោកអ្នកដូច្នេះហើយអ្នកនឹងយកចិត្តទុកដាក់នឹងបន្តគោលដៅរបស់ខ្លួន”។

កម្មវីធី Bigo Live នៅកម្ពុជានេះ បានអនុញ្ញាតិឲ្យអ្នកប្រើប្រាស់បង្ហាញពីទេពកោសល្យរបស់ពួកគេ និងចុះឈ្មោះធ្វើជាភ្នាក់ងាររបស់BIGOដើម្បីណែនាំអ្នកប្រើប្រាស់ផ្សេងទៀតបង្កើតមាតិកាដើមនៅក្នុងកម្មវិធីនេះដើម្បីរកប្រាក់ចំណូលផងដែរ ។

ប្រភពពី Bigo Live បញ្ជាក់ថា អ្នក Live ឬ Broadcaster កំពូលៗនៅក្នុងប្រទេសកម្ពុជាអាចរកប្រាក់ចំណូលបានច្រើនជាង ២០០០ ដុល្លារក្នុងមួយខែខណៈដែល Broadcaster កំពូលនៅប្រទេសជិតខាងគឺប្រទេសថៃរកចំណូលច្រើនជាង ១០០០០ ដុល្លារក្នុងមួយខែ។

គួររម្លឹកថា BIGO LIVE គឺជាកម្មវិធី Live-stream នៅទូរស័ព្ទមួយប្រភេទ បង្កើតឡើងដោយ BIGO Technology Pte.Ltd ដែលអ្នកប្រើប្រាស់អាច Live អំពីសកម្មភាពភ្លាមៗ បង្ហាញអំពីទេពកោសល្យ ផ្ងើរជាកាដូររបស់ពួកគេភ្លាមៗ អាចរីករាយជាមួយការ Live ជាមួយមនុស្សទូទាំងពិភពលោក។ BIGO LIVE ត្រូវបានបង្កើតឡើងនៅ ខែមីនា ឆ្នាំ២០១៦ ហើយមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី។

BIGO LIVE មានអ្នកប្រើប្រាស់ជាង ២០០ លាននាក់និងអ្នកប្រើប្រាស់សកម្មជាប្រចាំចំនួន 36.6 លាននាក់នៅទូទាំងពិភពលោក។ BIGO LIVE បច្ចុប្បន្នជាអ្នកនាំមុខទីផ្សារក្នុងឧស្សាហកម្មនិងជាក្រុមហ៊ុនLive-streaming លំដាប់លេខ១នៅតាមបណ្តាប្រទេសនិងតំបន់ជាង ១០០ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here