ប្រទេសទាំង១០ ដែលមានតម្លៃលំនៅឋានសមរម្យជាងគេ

0
460

តម្លៃនៃការរស់នៅក្នុងប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិកអង់គ្លេសអូស្ត្រាលីឬបារាំងបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែប្រសិនបើអ្នកមានបំណងចង់ចាកចេញពីប្រទេសរបស់អ្នកហើយស្វែងរកការរស់នៅក្នុងតំបន់ដទៃទៀត មានប្រទេសជាច្រើនដែលផ្ទះមានតម្លៃថោកសមរម្យ។

ប្រសិនបើលោកអ្នកមានភាពបត់បែនក្នុងការរស់នៅកន្លែងណាដែលអ្នកពេញចិត្ត ហើយចង់រស់នៅក្នុងប្រទេសទាំង ១០ដែលមានតម្លៃថោកសមរម្យបំផុតក្នុងការទិញផ្ទះ។ យោងតាមការចុះផ្សាយរបស់សារព័ត៍មានអន្ដរជាតិមួយឈ្មោះ nationmultimedia.com ថាមានប្រទេសចំនួន ១០ដែលមានតម្លៃថោកសមរម្យសម្រាប់ការទិញផ្ទះប្រទេសទាំងនោះរួមមាន៖

១. ប្រទេសកម្ពុជា (Cambodia)៖ ប្រទេសកម្ពុជាគឺជាប្រទេសដំបូងដែលអ្នកនឹកដល់នៅពេលអ្នកគិតពីឋានសួគ៌ត្រូពិចវាពិតជាស្អាតខ្លាំងណាស់។ តម្លៃផ្ទះនៅក្នុងប្រទេសកម្ពុជា គឺមានតម្លៃថោកសមរម្យមិនដូចទៅនឹងតំបន់ត្រូពិកដទៃទៀតទេ។ លោក អ្នកអាចទិញផ្ទះដែលមាន ៣បន្ទប់ក្នុងតម្លៃត្រឹមតែ ២ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយលោកអ្នកចំណាយត្រឹមតែ ២ពាន់ដុល្លារក្នុងមួយឆ្នាំអ្នកក៏អាចជួលអ្នកថែសួននិងអ្នកថែរក្សាទ្រព្យសម្បត្តិរបស់អ្នកបានដែរ។

២. ប្រទេសអេក្វាឌ័រ(Ecuador)៖ ប្រទេសអេក្វាឌ័រ គឺស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិកពួកគេថែមទាំងប្រើប្រាក់ដុល្លារអាមេរិកសម្រាប់រូបិយប័ណ្ណរបស់ពួកគេ។ នៅក្នុងប្រទេសនេះវាមានតម្លៃថោកក្នុងការញ៉ាំអាហាររាល់ថ្ងៃជាងការចំអិនម្ហូបសម្រាប់ខ្លួន អ្នកក៏អាចទិញអចលនទ្រព្យ(ផ្ទះ)បានក្នុងតម្លៃប្រហែល ៥ម៉ឺនដុល្លារ ហើយជួលអ្នកណាម្នាក់ឲ្យមើលថែនៅពេលអ្នកនៅឆ្ងាយ។

៣. ប្រទេសម៉ិកស៊ិក (Mexico)៖ ទោះបីជាប្រទេសនេះត្រូវបានគេស្គាល់ដោយសារតែផ្លូវថ្នល់មិនទាន់ទំនើប និងមានការលំបាកក៏ដោយ ក៏នៅមានតំបន់ខ្លះទៀតនៅក្នុងប្រទេសដែលផ្តល់ជូននូវភាពសប្បាយរីករាយដល់អ្នក។ លោកអ្នកអាចរស់នៅទីនោះបានដោយចំណាយត្រឹមតែ ៧០០ដុល្លារក្នុងមួយខែ មានរួមបញ្ចូលទាំងការជួលកន្លែងល្អៗ សំភារៈម្ហូបអាហារនិងការមើលទេសភាពផងដែរ។

៤. ប្រទេសប្រទេសអាហ្សង់ទីន​ (Argentina)៖ ប្រទេសអាហ្សង់ទីនបានក្លាយជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពអស់រយៈពេលជាច្រើនឆ្នាំ។ នៅទីនោះមានភោជនីយដ្ឋានដ៏អស្ចារ្យជាប្រវត្តិសាស្ត្រដ៏សំបូរបែបនិងកន្លែងជាច្រើនដើម្បីរុករក។ ផ្ទះនៅទីនោះមានសមរម្យចំណាយអស់ប្រហែល  ១៤ម៉ឺនដុល្លារដែលវាមានតំលៃថោកប្រហាក់ប្រហែលនឹងផ្ទះនៅសហរដ្ឋអាមេរិក។

៥. ប្រទេសវៀតណាម(Vietnam)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសវៀតណាមបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទោះបីជាមានច្បាប់មិនអនុញ្ញាតឲ្យជនបរទេសទិញដីនៅក្នុងប្រទេសក៏ដោយគោលនយោបាយនេះត្រូវបានលំបំបាត់ទៅវិញនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងប្រទេសនេះមានផ្ទះប្រណីតជាច្រើនដែលមានតម្លៃខ្ទង់លានដុល្លារ ប៉ុន្តែអ្នកអាចរកខុនដូតូច ឬផ្ទះតូចៗដែលមានតម្លៃប្រហែលពី ២៥,០០០ទៅ ៥០,០០០ម៉ឺនដុល្លារ។

៦. ប្រទេសថៃ (Thailand)៖ ទិសដៅទេសចរណ៍ដ៏ពេញនិយម និងមានកន្លែងជាច្រើនដើម្បីរុករក ហើយអ្នកអាចទិញខុនដូដ៏ស្រស់ស្អាតមួយក្នុងតម្លៃប្រហែល ៣ម៉ឺនដុល្លារ និងផ្ទះដ៏ធំទូលាយក្នុងតម្លៃប្រហែល ៦ម៉ឺនដុល្លារ និងមានកន្លែងញ៉ាំដែលមានតម្លៃថោកៗជាច្រើន។

៧. ប្រទេសប៊ុលហ្គារី(Bulgaria)

ប្រទេសប៊ុលហ្គារីគឺជាប្រទេសដែលសំបូរទៅដោយស្ថាបត្យកម្មបុរាណ និងទេសភាពដ៏ស្រស់ស្អាត ចំពោះតម្លៃផ្ទះនៅទីនោះវិញគឺមានតម្លៃត្រឹមតែ ២ម៉ឺនដុល្លារ។

៨. ប្រទេសហុងគ្រី(Hungary)៖​ ប្រទេសហុងគ្រីគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ សម្រាប់អ្នកដែលទិញផ្ទះវិស្សមកាលមួយនៅទីនោះមាននិន្នាការផ្លាស់ប្តូរទីលំនៅជាអចិន្ត្រៃយ៍ដោយសារតែពួកគេស្រឡាញ់វាខ្លាំងណាស់។ វាក៏មានតម្លៃថោកសមរម្យត្រឹមតែ ៩ម៉ឺនដុល្លារប៉ុណ្ណោះ។

៩. ប្រទេសអាល់បានី(Albania)៖ អាល់បានីជាកន្លែងរីករាយសម្រាប់ថ្ងៃវិស្សមកាល សម្រាប់ផ្ទះល្វែងនៅទីនោះមានតម្លៃត្រឹមតែ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ វាមិនថ្លៃទេបើប្រៀបធៀបទៅនឹងតម្លៃនៅសហរដ្ឋអាមេរិក។

១០. ប្រទេសកូឡុំប៊ី (Colombia)៖ នៅប្រទេសកូឡុំប៊ីអ្នកអាចទិញអាហារញ៉ាំបានចំណាយត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ចំពោះតម្លៃជួលផ្ទះគឺមានតម្លៃថោកសមរម្យត្រឹមតែ ៤០០ដុល្លារទៅ ៤៥០ដុល្លារក្នុងមួយខែ៕

អត្ថបទដោយ៖ សន សារ៉ា 

 

LEAVE A REPLY

Please enter your comment!
Please enter your name here