៤ជំនាញត្រូវប៉ាន់ខ្លាំង ជាពិសេសសម្រាប់អ្នកចង់រកស៊ីក្នុងផ្នែកបច្ចេកវិទ្យាសម្រាប់ឆ្នាំ២០១៩នេះ

0
1139

ជំនាញខាង​ផ្នែកបច្ចេកវិទ្យាជាជំនាញដែលអាច​បង្កើត​ប្រាក់ចំណូលបានច្រើន ហើយការងារទៀតសោត​មិនសូវជាហត់​កម្លាំង​កាយប៉ុន្មានទេ ច្រើនតែហត់នឹងគិតប៉ុណ្ណឹង តែ​ជំនាញខាង​ផ្នែកនេះអាច​បង្កើត​ទៅជា​អាជីវកម្មមានតម្លៃរហូតដល់រាប់ពាន់លានដុល្លាព្រមទាំងជួយដោះស្រាយបញ្ហាមនុស្ស និងសង្គមបានច្រើន។

ដូច្នេះក្នុងអត្ថបទនេះ​ Business Cambodia សូមបង្ហាញលោកអ្នកនូវជំនាញទាំង​៥សំខាន់ៗសម្រាប់អ្នកចង់ធ្វើការ ឬក៏ចង់ចាប់ផ្ដើម​អាជីវកម្មខាង​ផ្នែកបច្ចេកវិទ្យា​ដើម្បីជាគំនិតសម្រាប់លោកអ្នកយកទៅស្រាវជ្រាវ និងអភិវឌ្ឍខ្លួន។

១. ការរចនាផ្ទាំង​ប្រើប្រាស់ (UX Design)

រឿងមួយមិនអាច​ខ្វះបានក្នុងការ​ធ្វើឱ្យអាជីវកម្មខាងផ្នែកបច្ចេកវិទ្យា មិនថាអ្នករកស៊ីទៅលើ App Website ឬក៏ធ្វើប្រព័ន្ធ​កម្មវិធីកុំព្យូទ័រ​ផ្សេងៗ ផ្ទាំង​ប្រើប្រាស់​គួរ​តែមានភាពទាក់ទាញងាយស្រួលសាមញ្ញ រចនាបានស្អាត​មិនរញ៉េរញ៉ៃ​។

ជំនាញមួយនេះក៏ជួយឱ្យអ្នករកចំណូលបាន​ច្រើន ហើយលក្ខខណ្ឌការងារល្អទៀតដោយភាគច្រើនជាគម្រោង​ដែលអ្នកអាច​ធ្វើនៅកន្លែងណាក៏បាន (Freelance) តម្រូវឱ្យមានត្រឹម​កុំព្យូទ័រនិងអ៊ីនធឺណេត​ជាការ​ស្រេច។

២. វិភាគទិន្នន័យ

ជំនាញនេះសម្តៅទៅលើការដែលមានសមត្ថភាពអាច​មើលទៅលើទិន្នន័យ របាយការណ៍វិភាគ​រកដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាផ្សេងៗប្រកបដោយប្រសិទ្ធភាព និងភាពឆាប់រហ័ស។ ជំនាញមួយនេះមានរបៀបជាជំហានៗ ដោយគេ​ផ្ដល់​នូវ​របៀបគិត​មួយបែបថ្មី ធ្វើឱ្យអ្នក​អាច​បំបែក​បញ្ហាធំស្មុគស្មាញទៅជាបញ្ហា​តូចៗអាច​គ្រប់គ្រង និងយល់បាន។

៣. គ្រប់គ្រងមនុស្ស​

គ្រប់គ្នា​មាន​ចំណេះដឹង​ខាង​ជំនាញបច្ចេកទេស​ ប៉ុន្តែ​បើនរណាមាន​សមត្ថភាពក្នុង​ការគ្រប់គ្រងមនុស្ស​បានល្អ នោះគេនឹងក្លាយទៅជាអ្នកដឹកនាំ ឬស្ថាបនិកអាជីវកម្មមួយដ៏ជោគជ័យ។ ជំនាញមួយនេះទាក់ទងទៅនឹង​ការ​ ជម្រុញចិត្ត​លើកទឹកចិត្ត​ក្រុមការងារ គ្រប់គ្រង​ជម្លោះ និងការ​ដឹកនាំដោយមានគោលដៅច្បាស់​លាស់។

៤. បញ្ញាសុប្បនិម្មិត

ឥឡូវនេះបញ្ញាសុប្បនិម្មិត​បានក្លាយទៅជាប្រធានបទក្តៅ ដោយគ្រប់ក្រុមហ៊ុនបច្ចេកវិទ្យាទាំង​ធំទាំង​តូចរហូតដល់រដ្ឋាភិបាល ​សុទ្ធតែ​នាំគ្នា​ស្រាវជ្រាវ អភិវឌ្ឍទៅលើផ្នែកមួយនេះដោយវាត្រូវបានគេរំពឹង​ថា​វាជាបច្ចេកវិទ្យានាថ្ងៃអនាគត។ មិនថាអ្នកចង់ចេញរកស៊ី ឬក៏ធ្វើការឱ្យគេទេជំនាញមួយនេះ​នឹង​ផ្ដល់​ចំណូលជាទីគាប់ចិត្ត​។

ជំនាញទាំងអស់​នេះ មិនមែនមានន័យថាអ្នកត្រូវ​តែទៅរៀននៅសាលាទេ បើសិនជាពុំមានលទ្ធភាពអ្នកអាច​ប្រើប្រាស់អ៊ីនធឺណេត​ដើម្បីស្វែង​យល់បន្ថែមបាន ជាពិសេស​វេបសាយ​មើលវីឌីអូល្បីល្បាញYouTube ដែលពោរពេញទៅដោយមេរៀនល្អៗឱ្យតែអ្នកចេះប្រើវាឱ្យចំគោលដៅ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here