ក្រុមហ៊ុនថៃបោះទុនដាំដំឡូងមីនៅកម្ពុជា ខណៈខ្លួនទើបបង្កើតរោងចក្រកែច្នៃថ្មីៗ

0
93

ក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.ក របស់ប្រទេសថៃគ្រោងបោះទុនវិនិយោគដាំដំឡូងមីនៅកម្ពុជា ខណៈក្រុមហ៊ុន​កសិកម្មនេះ ទើបដាក់ដំណើរការរោងចក្រកែច្នៃដំឡូងមីថ្មីៗ។

លោក Ho Ren Hua នាយកក្រុមហ៊ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសិកម្ម ថាក្រុមហ៊ុនមានប្រភពមកពីប្រទេសថៃនិងបានបោះទុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយក្រុមហ៊ុនបានទទួលគោលការណ៍បង្កើតរោងចក្រកែច្នៃដំឡូងមី ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាំងពីចុងឆ្នាំ២០១៧ មកម៉្លេះ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងបញ្ចប់ការសាងសង់រោងចក្រ និងត្រៀមលក្ខណៈក្នុងការដំណើរការកែច្នៃក្នុងពេលឆាប់ៗខាងមុខ។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងពង្រីកការកែច្នៃដំឡូងមីពី ៤០០០០ ទៅ ៥០០០០តោន និងបង្កើនការកែច្នៃរហូតដល់ ២០០ ០០០តោន នៅពេលអនាគត។

ទន្ទឹមនឹងនេះក្រុមហ៊ុនក៏មានគម្រោងបង្កើតចម្ការ និងដាំដំឡូងមីនៅលើផ្ទៃដីចំនួន ៤ ០០០ហិកតា នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយខ្លួនឯងដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here