មកស្គាល់យីហោហ្រ្វេនឆាយដំឡូងបារាំងចាស់វស្សា២របស់អាស៊ានដែលកំពុងតែរីកចម្រើនខ្លាំង

0
177

យីហោហ្រ្វេនឆាយដំឡូងបារាំងស្ទើរតែជុំវិញពិភពលោក មានការទទួលស្គាល់ និងរីកចម្រើនខ្លាំង ក្នុងនោះក៏មានដែរនៅអាស៊ានដែលមានយីហោច្រើនណាស់កកើតជាបន្តបន្ទាប់ ប៉ុន្តែបើនិយាយពីយីហោហ្រ្វេនឆាយចាស់វស្សា និងល្បីជាងគេវិញនោះ ក្នុងនោះមានយីហោល្បី២គួរឲ្យកត់សម្គាល់ក្នុងនោះរួមមានមួយនៅម៉ាលេស៊ី និងមួយទៀតនៅហ្វីលីពីន។

Business Cambodia សូមលើកយកយីហោ២នេះមកលម្អិតដូចខាងក្រោម ដែលកំពុងតែពេញនិយមពីប្រជាជនម៉ាលេស៊ី និងហ្វីលីពីន ក៏ដូចជាជនជាតិអឺរ៉ុបផង ក៏ព្រោះតែដំឡូងបារាំងបំពង ជាអាហារសម្រន់ឈ្ងុយឆ្ងាញ់ ដែលធ្វើឲ្យអ្នកញាំមានភាពសប្បាយរីករាយ និងអារម្មណ៍រស់រវើក ប្លែកខុសពីគេ៖

១. Crazy Potato

Crazy Potato ជាហ្រ្វេនឆាយម៉ាលេមួយដែលម្ចាស់អាជីវកម្មបានសិក្សារូបមន្តមកពីអង់គ្លេសហើយមកច្នៃជារសជាតិក្នុងស្រុក លក់ដាច់ខ្លាំងជារៀងរាល់ថ្ងៃ និងកំពុងពង្រីកការបោះទីតាំងអាជីវកម្មជាបន្តបន្ទាប់ផងដែរ។ក្រុមហ៊ុនបានបោះទីតាំង និងលក់សិទ្ធអាជីវកម្មបាន ១៣សាខាហើយ ក្នុងតម្លៃ១២ម៉ឺនដុល្លារ សម្រាប់សិទ្ធធ្វើអាជីវកម្ម និងទុនចាប់ផ្តើមអាជីវកម្មដំបូងចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារឯណោះ។

២. Potato Corner

Potato Corner ជាហ្រ្វេនឆាយដំឡូងបារាំងកំពូលរបស់ហ្វីលីពីន និងជាយីហោដែលបានបង្ហាញមុខមាត់ច្រើនជាងគេនៅក្រៅស្រុកផង ដោយបានលក់ឲ្យប្រទេសដទៃ១១ផ្សេងទៀត បើទោះបីទើបតែពង្រីកទីតាំងទើបនឹងបាន៥០០សាខាប៉ុណ្ណោះក្តី។

និយាយពីទុនដំបូងសម្រាប់ចាប់ផ្តើមយីហោហ្វីលីពីនដែលបោះសិទ្ធលក់នៅក្រៅប្រទេសច្រើនជាងគេវិញ លោកអ្នកអាចចាប់ផ្តើមបានជាមួយទុនដំបូងចាប់ពី១៥ម៉ឺនដុល្លារទៅ២២ម៉ឺន៥ពាន់ដុល្លារសម្រាប់ទីតាំងមួយកន្លែង៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here