អស្ចារ្យណាស់! វ័យត្រឹមតែ ១៤ឆ្នាំ Willow Tufano អាចទិញផ្ទះដោយខ្លួនឯងបាន

0
851

ជម្រកគឺជាក្តីស្រម៉ៃធំមួយដែលជីវិតមនុស្សសត្វតែងប៉ងប្រាថ្នាចង់បានសម្រាប់ជាការបំពេញ​នូវសេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ប៉ុន្តែអ្នកខ្លះមិនត្រឹមតែមិនអាចស្វែងរកលំនៅដ្ឋាន សម្រាប់ផ្តល់នូវភាពកក់ក្តៅឲ្យគ្រួសារ និងជីវិតផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ពួកគេថែមទាំងអាចស្វែងរកលំនៅដ្ឋានដើម្បីធ្វើការវិនិយោគថែមទៀតផង។

យ៉ាងណាមិញ កញ្ញា illow Tufanoបានក្លាយជាម្ចាស់ផ្ទះដែលនាងទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។តើអ្វីខ្លះទៅជាក្បួនវិនិយោគរបស់នាង ទាំងតែនាងមានវ័យត្រឹមតែ១៤ឆ្នាំនោះ?  ខាងក្រោមនេះ ជាតិចនិចនៃការវិនិយោគរបស់កញ្ញា Willow Tufano៖

១. ជ្រើសរើសទីតាំងដែលអាចបង្កើតផលចំណេញលើទីផ្សារគ្រប់ប្រភេទ

កញ្ញា Willow បានលើកឡើងថា ចំនុចអាក្រក់មួយនៃទីផ្សារអចលនទ្រព្យ ដែលជារឿយៗសុទ្ធតែជាឱកាសដ៏ល្អរបស់អ្នកទិញ ។ ដូច្នេះលោកអ្នកត្រូវរើសទីតាំងណា ដែលអាចទាញបានផលបានចំណេញពីទីផ្សារអោយបានច្រើនប្រភេទ ពោលជាទីតាំងដែលអាចបើកអាជីវកម្មបាន ឬអាចជួលបានក្នុងតម្លៃខ្ពស់ជាដើម ។

២. រើសអ្នកជិតខាងល្អ មិនមែនរើសផ្ទះល្អ
ការជ្រើសរើសទីតាំង ជាចំណុចដែលវិនិយោគិនតែងគិតគួរជាអាទិភាព ដើម្បីប្រាកដថាទីតាំងនោះមានផ្តល់នូវសេវាកម្មដូចជា មន្ទីពេទ្យ សាលារៀន សាលារៀន និងកន្លែងលំហែរកាយជាដើម ។ ជាងនេះទៅទៀត ត្រូវប្រាកដថា អ្នកដែលរស់នៅជិតខាងមិនមានការបង្ករភាពរញ៉េរញ៉ៃ និងភាពភ័ខ្លាចដល់ការរស់នៅជាដើម ។
៣.  គិតគួរលើលំហូរសាច់ប្រាក់
ក្រោយពេលដែលកញ្ញា Willow រៀបចំជុសជុល និងសម្អាតផ្ទះរួចកញ្ញា កញ្ញាក៏បានដាក់ជួលទៅអោយគ្រួសារដែលទើបតែរៀបការហើយថ្មីថ្មោងមួយក្នុងតម្លៃ ៧០០ ដុល្លារក្នុងមួយខែ ដែលនេះជាចំនុចល្អមួយក្នុងការប្រមូសាច់ប្រាក់ ហើយថែមទាំងអាចថែរក្សាផ្ទះអោយបានស្អាត និងទម្រាំតែផ្ទះមានតម្លៃថ្លៃដល់ពេលមួយដែលត្រូវលក់ចេញ ។
៤. មានឆន្ទះដាក់ចិត្ត ដាក់កាយលើការវិនិយោគ
ការវិនិយោគមិនមែនគិតតែលើសាច់ប្រាក់នោះទេ គឺត្រូវតែវិនិយោគទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់យើងបន្ថែមទៀត ទើបធ្វើអោយការចំណាយវាមិនសូវអស់ច្រើន ។

LEAVE A REPLY

Please enter your comment!
Please enter your name here