ថៃប្រើទិចនិកមួយចង់ជិះឡានម៉ូតូពេញទីក្រុងក៏មិនចេះកក់ស្ទះចរាចរ

0
974

បើនិយាយដល់រឿងចរាចរយើងបានដឹងហើយថា ប្រទេសធំៗមួយចំនួនដែលមានប្រជាជនច្រើនដូចជា ចិន ជប៉ុនជាដើម ពួកគេតែងប្រើប្រាស់មធ្យោបាយធ្វើដំណើរខុសៗពីគ្នាទៅតាមប្រទេសនីមួយៗ ។

ដូចជាប្រទេសជប៉ុនគឺប្រើប្រាស់នៅរថភ្លើងក្រោមដី និងបណ្ដាប្រទេសខ្លះទៀត មានស្ពានឆ្លងកាត់សមុទ្រ ឬ មានស្ពានអាកាសដែលវែងជាងគេជាដើម ។

ថ្ងៃនេះដែរ យើងនឹងនាំអ្នកទៅមើលប្រទេសជិតខាងយើងមួយគឺប្រទេសថៃ ដែលនៅក្នុងទីក្រុងបាងកកយើងចង់ជិះម៉ូតូឡានមួយថ្ងៃ ក៏មិនងាយកក់ស្ទះចរាចរដែរ ក៏ព្រោះតែពួកគេបានសាងសង់នៅផ្លូវទាំងនេះឡើង ។

Sky Train ឬ រថភ្លើងលើអាកាស នេះ វាបានផុសអណ្ដែតនៅកណ្ដាលទីក្រុងបាងកកតែម្ដង ហើយត្រូវបានតភ្ជាប់ទៅតំបន់សំខាន់ៗនៅក្នុងទីក្រុងដូចជា សកលវិទ្យាល័យ មន្ទីពេទ្យធំៗ សហគ្រាស ផ្សារទំនើប និង ទីតាំងដែលសម្បូរមនុស្សរស់នៅទៀតដែរ ។

ជាពិសេសរាល់ការធ្វើដំណើរនៅលើរថភ្លើងពីកន្លែងមួយទៅកន្លែង គឺចំណាយពេលអស់តិចបំផុត ជាមួយការរងចាំមិនដល់ ៥ នាទីនោះទេ សម្រាប់ការធ្វើដំណើររបស់លោកអ្នក ជាមួយសេវាកម្មថ្លៃបង់ប្រាក់ក៏មានតម្លៃថោកផងដែរ ។

ស្ពានអាកាសថ្មើជើង វាបានក្លាយជាទីពេញនិយមបំផុតសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងបាងកក ព្រោះពួកគេត្រូវធ្វើដំណើរដោយស្ពានអាកាសថ្មើជើងនេះដើម្បីឆ្លងថ្នល់ ឬ ដើរចូលទៅកន្លែងធ្វើការ និងកន្លែងរៀនសូត្ររបស់គេជាដើម ។

ជាងនេះដែរ ស្ពានអាកាសថ្មើជើងត្រូវបានធ្វើនៅស្ទើគ្រប់កន្លែង នៅខាងក្រោម Sky Train និង តាមច្រកផ្លូវធំៗ ដែលមានឡានម៉ូតូឆ្លងកាត់ច្រើនទៀតដែរ ។

ដូច្នេះហើយយើងមិនចាំបាច់ដើរឆ្លងផ្លូវ ឬ ខ្លាចគ្រោះថា្នក់នោះទេ ព្រោះមានស្ពានអាកាសថ្មើជើងសម្រាប់ឆ្លងកាត់ហើយ ជាពិសេសវាក៏កាត់បន្ថយការកក់ស្ទះបានមួយកម្រិតទៀតផងដែរ ។

One Way ឬ ផ្លូវតែមួយ មានន័យថា នៅក្នុងក្រុងបាងកក គ្រប់ផ្លូវធំៗទាំងអស់គឺមានផ្លូវធ្វើដំណើរ ទៅមួយ និងមកមួយប៉ុណ្ណោះ ដែលខណ្ឌចែកគ្នាដោយទ្រូងផ្លូវដែលមានទ្រុងទ្រាយធំ ងាយស្រួលសម្រាប់អ្នកធ្វើដំណើរក្នុងពេលបើកបរ ។

ជាពិសេស One Way ឬ ផ្លូវធ្វើដំណើរតែមួយ ត្រូវបានឆូតគំនូសជា ៣ ផ្លូវទៀត មានផ្លូវល្បឿនលឿន ផ្លូវល្បឿនមធ្យម និងផ្លូវល្បឿនយឺត ។ ដូច្នេះហើយរាល់ការបើកបរម៉ូតូឡាន គឺមានរបៀប និងមិនពិបាកវ៉ាប្រជែងគ្នាទៅមុខមុននោះទេ ។

លើសពីនេះទៀតដែរ ផ្លូវធ្វើដំណើរនៅបាងកក គឺគេជិះប្រកាន់ខាងឆ្វេង ខុសពីកម្ពុជាយើងប្រកាន់ខាងស្ដាំដៃ តែសម្រាប់ការបើកបរវិញ គឺខុសពីបណ្ដាប្រទេសជិតខាងមួយចំនួនឆ្ងាយណាស់ មិនចេះប្រជែងគ្នា មិនសូវឭស៊ីផ្លេម៉ូតូ ឡាននោះទេ ហើយក៏មិនសូវឃើញមានភ្លើងស្ដុបកាត់ថ្នល់នោះដែរ ព្រោះពួកគេមានស្ពានអាកាសថ្មើជើង និង Sky Trian ហើយដូច្នេះប្រជាជនគេភាគច្រើន ចូលចិត្តជិះ Sky Trian ជាជាងជិះឡានក្រុង ឬ ធ្វើដំណើរតាមម៉ូតូឌុប និងតាក់ស៊ី ជាពិសេសក៏មិនសូវមានឡានទំនើបៗបើកនៅលើផ្លូវដែរ ព្រោះប្រជាជនថៃគឺជាតិនិយមណាស់ ដូច្នេះហើយពួកគេប្រើប្រាស់អ្វីដែលគេមានប៉ុណ្ណោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here