ឧកញ៉ាសម្បត្តិ ស្គាល់អតិថិជន ៣ ប្រភេទនេះ អ្នកលក់អាចមើលធ្លុះដល់អនាគតផលិតផលរបស់ខ្លួន

0
392

គេថាអ្នកលក់ត្រូវមានបេះដូងដែក ពោលគឺអ្នកលក់ត្រូវតែប្រឡូកជាមួយក្រុមមនុស្សជាច្រើន ដែលជាអតិថិជនរបស់ខ្លួន ហើយក្រុមមនុស្សទាំងនោះមានច្រើសណ្ឋានណាស់ ដែលទាមទារអោយអ្នកលក់ភាគដែលពូកែត្រូវតែចេះញែកអតិថិតិជនអោយទៅជាក្រុមៗ ដើម្បីងាយស្រួលក្នុងការសម្គាល់ថាតើអតិថិជនដែលអ្នកកំពុងជួប គឺស្ថិតនៅក្នុងសក្តានុពលមួយណ។

បើតាមលោក ឧកញ៉ា សម្បត្តិ ដែលជាអគ្គនាយកក្រុមហ៊ុនគ្រួសារកក់់ក្តៅ ដែលក្តាប់អតិថិជនស្ទើមួយចំហៀងនគរ បានបង្ហើបនៅទស្សនៈអាជីវកម្មរបស់ខ្លួនថា​៖ អតិថិជនមាន ៣ ក្រុមសំខាន់ៗហើយក្នងនាមជាអ្នកលក់ត្រូវតែស្គាល់ក្រុមអតិថិជនអោយបានច្បាស់។

.អតិថិជនចង់ដឹង

អតិថិជនប្រភេទនេះមានប្រមាណជា ៨០ % នៅក្នុងក្រុមមនុស្សទូទៅ។ អតិថិជនប្រភេទនេះពូកែសួរខ្លាំងណាស់ តែមិនពូកែទិញទេ ហើយអ្នកលក់គ្រប់គ្នាកុំសង្ឃឹមជោគជ័យអោយសោះជាមួយអតិថិជនប្រភេទនេះ។ ទោះបីជាពួកគាត់ពូកែសួមិនពូកែទិញក៏ពឹតមែនតែត្រូវតែរក្សាអតិថិជនប្រភេទនេះអោយគង់ តាមរយៈការកត់ចំណាំឈ្មោះ អាស័យដ្ឋានទំនាក់ទំនង ឬបង្ហាញនៅចំណុចពិសេសណាមួយនៃផលិតផល ដើម្បីជាពត៌មានសម្រាប់ការពិចារណារនៅថ្ងៃក្រោយផងដែរ។

.អតិថិជនចាប់អារម្មណ៏

អតិថិជនដែលចាប់អាម្មណ៏មានប្រមាណជា ១៥ ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមក្រុមមនុស្ស។ អតិថិជនទាំងមួយក្រុមនេះអាចទិញ ឬ មិនទិញអាស្រ័យលើសមត្ថតភាពរបស់អ្នកលក់ ក្នុងការបញ្ជុះបញ្ជូលភ្ញៀវទៅតាមទេពកោសល្យរបស់ខ្លួន។ តែត្រូវចាំថាអតិថិជនប្រភេទមួយនេះមានទំនោរចិត្តខ្លះរួចបាត់ទៅហើយ ពោលគឺបានស្គាល់ពីផលិតផលមួយភាគហើយ ហើយអ្នកលក់ត្រូវតែបង្ហាញចំណុចពិសេសណាមួយទៀត ដែលកាន់តែទាក់ចិត្តអតិថិជនមួយក្រុមនេះ អាចនឹងសម្រេចិត្តទិញអ្នក នៅក្នុងកាលៈទេសៈណាមួយមិនខានឡើយ។

.អតិថិជនគោលដៅ

អតិថិជនមួយក្រុមនេះ មានតែ ៥ % ប៉ុណ្ណោះ ដែលស្គាល់ច្បាស់ពីផលិតផលដែលអ្នកបានលក់ តម្លៃដែលអ្នកបានកំណត់ គុណភាពដែលអ្នកធ្លាប់លក់។ អតិថិជនមួយក្រុមនេះកើតដោយការស្គាល់ចិត្តថ្លើមអ្នកលក់ច្បាស់ ស្គាល់ប្រវត្តិរបស់អ្នកលក់ច្បាស់ មានទំនាក់ទំនងជិតស្និតជាមួយអ្នកលក់ជាដើម។ អតិថិជនមួយក្រុមនេះអាចទិញអ្នកដោយគ្មានភាពសាំញាំច្រើនឡើយ ពោលគឺជាក្រុមអតិថិជនដែលងាយបំផុត នៅក្នុងការលក់ ហើយអ្នកលក់គ្រប់រូបក៏អាចទាញអតិថិជន ២ ប្រភេទខាងលើអោយក្លាយជាអតិថិជនប្រភេទទី ២ បានដែរ។

អត្ថបទដោយ៖ នេន សុធី Sale Editor of Business Cambodia

អ្នកនិពន្ធសៀវភៅអាត់បី រុញផលិតផលដល់ដៃអតិថិជន

LEAVE A REPLY

Please enter your comment!
Please enter your name here