ខេត្តត្បូងឃ្មុំកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ថ្មី ទាក់ទាញវិនិយោទុនជាច្រើនមកបណ្តាក់ទុនរកស៊ី

0
1126

ខេត្តត្បូងឃ្មុំកំពុងតែទាក់ទាញប្រជាពលរដ្ឋ និងអ្នកវិនិយោគិនថ្មីៗជាច្រើន ឲ្យចាប់អារម្មណ៍មករស់នៅ និងវិនិយោគលើវិស័យសំខាន់ៗជាច្រើន ជាពិសេសអចលនទ្រព្យ ដោយសារតែខេត្តនេះជាតំបន់អភិវឌ្ឍថ្មីទាមទារឲ្យមានការវិនិយោគសំណង់ អគារ ផ្សារទំនើប លំនៅឋាន ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋចេះតែកើនឡើង និងតម្រូវការវិនិយោគជាក់ស្តែង។

ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយកាត់ចេញពីខេត្តកំពង់ចាម គឺ គ្រប់គ្រងក្រុងចំនួន ១ និងស្រុកចំនួន ៦ គឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។ ខេត្តនេះត្រូវបានបង្កើតឡើងយោងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ២០១៤។

ត្បូងឃ្មុំ គឺជាខេត្តថ្មីនៃប្រទេសកម្ពុជា ស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ មានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ចាម ខាងជើង ជាប់ខេត្តក្រចេះ និងខាងត្បូងជាប់ខេត្ត ព្រៃវែង និងនៅទិសខាងកើតមានព្រំដែនអន្តរជាតិរួមជាមួយវៀតណាម។ ខេត្តត្បូងឃ្មុំមានផ្ទៃក្រឡាប្រមាណជាង ៥,២៥០ គីឡូម៉ែត្រក្រឡា មានក្រុងចំនួន ០១ ស្រុកចំនួន ០៦ ឃុំ សង្កាត់ចំនួន ៦៤ និង មានប្រជាពលរដ្ឋប្រមាណជាង ៨២ ម៉ឺននាក់។

ឯកឧត្តមប្រាជ្ញ ចន្ទ អភិបាលខេត្ត ធ្លាប់មានប្រសាសន៍ថា ការកសាងទីក្រុងនៃទីរួមខេត្តជាកត្តាចំបង ព្រោះទើបតែបង្កើតឡើង ហើយទីរួមខេត្តនេះ ត្រូវបានជ្រើសរើសយកតំបន់ជនបទសុទ្ធសាធគឺតំបន់ព្រៃម៉ៃសាក់ ដោយកំណត់ប៉ូលមជ្ឈមណ្ឌលចំនួន ៤ រួមមាន ទី១ តំបន់រដ្ឋបាលប្រមូលផ្តុំ (ជាតំបន់រដ្ឋបាលថ្នាក់ខេត្ត) ទី២ តំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទី៣ តំបន់អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងទី៤ តំបន់ទេសចរណ៍ និងវប្បធម៌។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចំពោះខេត្តត្បូងឃ្មុំយើងផ្តោតយកចិត្តទុកដាក់ខ្លាំងណាស់ ដោយប្រែក្លាយតំបន់ជនបទមួយនេះទៅជាតំបន់ប្រមូលផ្តុំទីផ្សារការងារចម្បង ជាពិសេសការបង្កើតសាកលវិទ្យាល័យ មិនត្រឹមតែសម្រាប់ខេត្តនេះទេ តែសម្រាប់ក្បែរនេះផងដែរ។ ការបង្កើតខេត្តថ្មីនេះ ជាការបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចថ្មីបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយៈការបង្កើនតំបន់អភិវឌ្ឍន៍ច្រើនៗឡើង។

បច្ចុប្បន្នការកសាងហេដ្ឋារចនាសម្ព័ន្ធនានាកំពុងមមាញឹក ដោយខេត្តកសាងបាននូវសម្ធិផលធំៗមួយចំនួន មានដូចជា អគារសាលាខេត្ត និងមន្ទីរការងារនានា សាកលវិទ្យាល័យហេងសំរិន អាងទឹក និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ ទំហ៊ុំផ្លូវចាប់ពី ៣០ម ទៅដល់ ៥០ម។ ប្រជាពលរដ្ឋកំពុងតែនាំគ្នាចូលទៅរស់នៅ និងប្រកបរបរអាជីវកម្មនានា យ៉ាងច្រើនកុះករផងដែរ ជាពិសេសនៅតាមតំបន់ផ្លូវជាតិលេខ ៧៣។

សម្រាប់គោលដៅរបស់រាជរដ្ឋាភិបាលគឺអភិវឌ្ឍន៍ ក្រុងត្បូងឃ្មុំឲ្យប្រែខ្លួនក្លាយជាទីក្រុងគំរូមួយរបស់ប្រទេសព្រះរាជាណាចក្រកម្ពុជា។ ក្នុងគម្រោងអភិវឌ្ឍន៍ប្លង់គោលរបស់ទីក្រុងត្បូងឃ្មុំ គឺបង្កើតជាទីប្រជុំជនមួយ ដែលមានតំបន់ចម្រុះ សំណង់ហេដ្ឋារចនាសម្ព័ន្ធពិសេសៗ ដែលត្រូវបានសិក្សាច្បាស់លាស់ ក្នុងការបែងចែកផ្ទៃដីក្នុងក្រុងជាផ្នែកៗបានយ៉ាងត្រឹមត្រូវ ក្នុងនោះរួមមានទាំង តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងតំបន់រដ្ឋបាល។​

ទីរួមខេត្តត្បូងឃ្មុំស្ថិតនៅលើទីខ្ពង់រាប វាលទំនេរព្រៃពណ៌បៃតង អាងទឹកទន្លេសប្បនិម្មិតដ៏ធំល្វឹងល្វើយ និងទីជម្រាលក្នុងទីក្រុងថ្មីនេះប្រៀបបាននឹងទីក្រុងមួយដែលប្រដូចទៅនឹងទីក្រុងនៅប្រទេសលោកខាងលិច។

ចំពោះតម្លៃដីនៅក្នុងក្រុង ក៏ដូចជាជាយក្រុង ដែលស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍនានាបានឡើងថ្លៃយ៉ាងគំហុក ដោយសារក្រុមអ្នកវិនិយោគក្នុងស្រុក និងបរទេស បានមើលឃើញពីសក្តានុពលនៃការរីកចម្រើន និងកំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សក្នុងខេត្តថ្មីមួយនេះ។ ទោះយ៉ាងណាតម្លៃដីនៅទីនេះ នៅតែមានតម្លៃធូរថ្លៃនៅឡើយ ហើយវាផ្តល់ឱកាសល្អសម្រាប់អ្នកវិនិយោគនាពេលអនាគត។

អាស្រ័យចំណុចសំខាន់ៗខាងលើ វាបានបង្ហាញនូវឱកាសល្អ សម្រាប់អ្នកដែលចង់វិនិយោគលើវិស័យអលចនទ្រព្យយកផលចំណេញ ឬសម្រាប់ប្រកបអាជីវកម្មផ្ទាល់ខ្លួននៅខេត្តត្បូងឃ្មុំ។ អចលនទ្រព្យដែលអាចផ្តល់ផលចំណេញច្រើន យើងអាចវិនិយោគលើលំនៅឋាន ដីធ្លី ផ្សារ និងភោជនីយដ្ឋានជាដើម។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋ និងអ្នកវិនិយោគយ៉ាងច្រើន កំពុងសស្រាកសស្រាំក្នុងការទិញដីធ្លី ដែលនៅជាប់តាមផ្លូវធំ ផ្លូវជាតិ ដើម្បីធ្វើពាណិជ្ជកម្ម និងសាងសង់លំនៅដ្ឋាន ការប្រកបរបរលក់ដូរ នៅក្នុងពេលអនាគត៕

សម្រាប់អ្នកចង់វិនិយោគ ឬទិញដីឡូត៍ និងលំនៅឋាន អាចទាក់ទងលោកអ៊ូ គីមលីនាយករងក្រុមហ៊ុនឋានគ៌ថ្មី

096 77777 12/ 099 4444 75/071 44 7777 6

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here