Matthew Lock៖ វ័យ ១៣ឆ្នាំ ក្លាយជាសហគ្រិន គ្រាន់តែជួសជុលម៉ាស៊ីនបូបធូលី លក់បន្ត

0
220

ក្នុង​វ័យ​​ ១៣ ឆ្នាំ​ ​Matthew Lock​ ​ជា​កុ​មារា​ ​​ជន​ជាតិ​អង់​គ្លេស​ម្នាក់ ដែល​​​មាន​អត្ត​ចរិត​ស្លូត​បូត​ និង​​ ​​ឧស្សាហ៍​ព្យា​យាម​​ពេល​​ធ្វើ​ការ​ងារ​​​។ក្នុង​វ័យ​​ ១៣ ឆ្នាំ​ ​Matthew Lock​ ​ជា​កុ​មារា​ ​​ជន​ជាតិ​អង់​គ្លេស​ម្នាក់ ដែល​​​មាន​អត្ត​ចរិត​ស្លូត​បូត​ និង​​ ​​ឧស្សាហ៍​ព្យា​យាម​​ពេល​​ធ្វើ​ការ​ងារ​​​។

​ជា​កូន​​​​កសិករ​ម្នាក់​​​​ ដែល​គ្រួ​សារ​​មាន​ចំ​ណូល​មធ្យម​នោះ​ ​ Matthew Lock​ តែង​តែ​ចំ​ណាយ​ពេល ​ដើម្បី​​ដើរ​​ប្រ​មូល​ទិញ​នូវ​​ម៉ា​ស៊ីន​បូប​ធូលី​ចាស់ៗ​​ ​​ដែល​អ្នក​ជិត​ខាង​ទុក​ចោល​​​​​​​ យក​មក​ជួស​ជុល​ម៉ាស៊ីន​ខាង​​ក្នុង​​ និង​ កែ​លម្អរូប​រាង​​ខាង​ក្រៅ​ ហើយ​យក​ទៅ​ដាក់​លក់​បន្ត​នៅ​លើ​ទី​ផ្សារ​។​ Matthew Lock បាន​និយាយ​ថា​”​​ ម៉ាស៊ីន​បូប​ធូលី​ដែល​ខ្ញុំ​បាន​ប្រមូល​ទិញ​នោះ​ភាគ​ច្រើន​ជា​ប្រ​ភេទ​ម៉ា​ស៊ី​ម៉ាក់​ Henrys និង​ Dysons ដែល​​ជា​ស៊េរី​ចាស់​ៗ​ ហើយ​ខ្ញុំ​យក​មក​កែកុន​ និង​ ផ្លាស់​ប្ដូរ​ឧបករណ៍​ខ្លះ​តែ​ប៉ុណ្ណោះ​”។​​​

ក្នុង​មួយ​សប្ដាហ៍​ Matthew Lock ​បាន​ចំ​ណាយ​ពេល​​ ១០​ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​​ជួស​ជួល​ម៉ា​ស៊ីន​បូប​ធូលី​ប្រមាណ​ជា​ ៥០០​ គ្រឿង​​ និង​ អាច​ដាច់​ប្រ​មាណ​ជា​ ៣០០​​គ្រឿង​ ​ហើយ​មាន​​តម្លៃ​ជាង​ ៧០ដុល្លារ​​​ក្នុង​មួយ​គ្រឿង​។​ Matthew Lock​ បាន​និយាយ​ថា​”​​ ក្នុង​មួយ​សប្ដាហ៍​ខ្ញុំ​អាច់​លក់​បាន​ចំនួន​​គ្រឿង​ ហើយ​ការ​លក់​នេះ​​មាន​​តែ​ម៉ាក់​ Henrys ទេ​​ ដែល​​មាន​តម្លៃគឺ​​​ ៧០០​ ដុល្លារក្នុង​​មួយ​គ្រឿង ដោយ​សារ​​ដាក់​​​លក់​ក្នុងទី​ផ្សារ​ Online​ eBay ​”។​

ចំ​ពោះ​ការ​ផ្សព្វ​ផ្សាយ​លក់​​វីញ​ Matthew Lock​ បាន​ដាក់​លក់​តាម​ទី​ផ្សារ​ Online ដូច​ជា​​ eBay,…,និង​ តាម​រយៈ​ការ​បង្កើត​ជា​វិឌី​អូ​ដាក់​ក្នុង​​ You Tube ជា​ដើម​។​​  Matthew Lock ​បាន​និយាយ​ថា​​ តាម​រយៈ​វិឌីអូ​​ក្នុង​ You Tube នេះ​​គេ​អាច​​​ រក​ចំ​ណូល​បន្ថែម​បាន​មួយ​ផ្នែក​​​​ផង​ដែរ​។​

សូម​បញ្ជាក់​ផង​ដែល​​ ​ Matthew Lock ជាកុមារា ​​មហា​រពិសម្នាក់​​ កាល​ពី​គេ​នៅមាន​​អាយុ​៥ទៅ​ ៦ឆ្នាំ​ ដោយ​គេ​តែង​តែលួច​​​យក​សម្ភារៈ​ក្នុង​ផ្ទះ​មក​ធ្វើ​ជា​ឧបករណ៍​លេង​ ជាពិ​សេស​គឺ​​ លួច​យក​ម៉ា​ស៊ីន​បូប​ធូ​លី​ដែល​ម្តាយ​គេ​​ទុក​ផ្ទះ​បាយ​នោះ​​​។​

អត្ថ​បទ​ដោយ​៖​ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here