Jason Momoa ពីក្មេងកំព្រាក្រីក្រម្នាក់ ក្លាយតួរអង្គល្បីឈ្មោះ និងជាប្រុសស្អាតលេខ១នៅលើលោក

0
2340

តារាភាពយន្តល្បីល្បាញ របស់សហរដ្ឋអាមេរិកគឺលោក Jason Momoa កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចុងឆ្នាំ ២០១៨ និង ដើមឆ្នាំ ២០១៩ នេះ ។ ភាពល្បីល្បាញរបស់លោក Jason Momoa គឺដោយសារតែខ្សែភាពយន្តថ្មីដែលលោកបានសម្តែងគឺរឿង Aquaman កំពុងតែចាក់បញ្ជាំងនៅស្ទើគ្រប់រោងកុនទូទាំងពិភពលោក និងទទួលបានការគាំទ្ររយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកទស្សនាផងដែរ ។

លោក Jason Momoa គឺជាតារាសម្តែងល្បីឈ្មោះម្នាក់របស់សហរដ្ឋអាមរិក ហើយក្នុងឆ្នាំ ២០១៨ កន្លងទៅនេះលោកបានជាប់ឈ្មោះប្រុសស្អាតលំដាប់លេខ ១ នៅលើពិភពលោកថែមទៀតផង ។ បច្ចុប្បន្ននេះលោកមានអាយុ ៣៩ ឆ្នាំ ហើយលោកក៏បានរៀបអពាហ៍ពិពាហ៍ជាមួយអតីតតារាសម្តែង គឺ នាង Lisa Bonet ដែលមានអាយុ ៥១ ឆ្នាំ។

ប៉ុន្តែមុននិងលោកទទួលបានជោគជ័យដូចសព្វថ្ងៃនេះ លោកឆ្លងកាត់ជីវិតមួយដែលពោពេញទៅដោយ ការឈឺចាប់ ការព្រាត់ប្រាស់ ការតស៊ូយ៉ាងលំបាកលំបិន។ លោក Jason Momoa បានកើតនៅក្នុងរដ្ឋ ហាវៃ នៃរហរដ្ឋអាមេរិក ហើយឪពុករបស់លោកបានបោះបង់ចោលលោកអោយរស់នៅជាមួយម្តាយដែលក្រីក្ររ។ ម្តាយរបស់លោកបានចាប់អាជីពជាអ្នកគូរគំនូរ ដើម្បីរកប្រាក់មកចិញ្ចឹមលោក ប៉ុន្តែអាជីបនេះមិនអាចធ្វើអោយរបស់លោកអាចរកប្រាក់គ្រប់គ្រាន់មកផ្គត់ផ្គង់គ្រួសារបាននោះទេ ។ គាត់ក៏រកការងារផ្សេងទៀតដើម្បីរកប្រាក់ ហើយពេលនោះម្តាយរបស់លោកធ្វើការ ៤ កន្លែងដើម្បីរកប្រាក់កមចិញ្ចឹមគ្រួសារ​។

នៅពេលដែលលោកពេញវ័យលោកក៏បានជួបជាមួយភរិយា របស់លោកគឺនាង Lisa Bonet  ដែលជា​តារាសម្តែងហើយក៏មានទំនាក់ទំនងស្នេហានិងគ្នា ។ ដោយសារតែលោក Jason Momoa មានរូបរាងសង្ហា និងមានទេពកោលស្យក្នុងការសម្តែងផងនោះ នាង Lisa Bonet ក៏បានជ្រោមជ្រែងលោកអោយចូលប្រឡូកក្នុងវិស័យភាពយន្តតែម្តង ។ ហើយលោកក៏បានចាប់ផ្តើមសម្តែងដំបូង ក្នុងឆ្នាំ ២០០៤ ហើយមកទល់បច្ចុប្បន្ននេះ លោកសម្តែងបាន ២៤ រឿងមកហើយ ប៉ុន្តែខ្សែភាពយន្តមុនៗរបស់លោកមិនសូវទទួលបានការគាំទ្ររប៉ុន្មាននោះទេ ។ ប៉ុន្តែក្នុងឆ្នាំ ២០១៨ នេះលោកក៏បានសម្តែងជាតួរឯក ក្នុងខ្សែភាពយន្តថ្មីដែលមានចំណងជើងថា Aquaman ទើបលោកទទួលបានភាពល្បីល្បាញទូទាំងពិភពលោក ហើយក្នុងឆ្នាំ ២០១៨ លោកក៏ទទួលបានជ័យលាភី ជាបុរសដែលសង្ហាជាងគេ លំដាប់ទី១នៅលើពិភពលោកផងដែរ ៕

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here