តើគួរចេញលក់ហ្រ្វេនឆាយដែរទេ បើលក់រាល់ខែមិនទាន់ឃើញចំណេញធំដុំនៅឡើយ?

0
363

ចម្ងល់នេះទំនងជាមានច្រើនហើយ សម្រាប់អ្នកដំណើរការអាជីវកម្មថ្មីថ្មោង ឬមិនទាន់ចេញរកស៊ីបង្កើតហ្រ្វេនឆាយ ប៉ុន្តែកំពុងតាមប្រម៉ាញ់ក្តីស្រមៃជាមួយអាជីវកម្មដែលមានប្រព័ន្ធគ្រប់គ្រងទំនើបមួយនេះ។ ពិតមែនវាគឺជារឿងពិបាក សម្រេចចិត្ត ដែលខ្លួនឯងដំណើរបានរាប់ខែមកហើយ តែអាជីវកម្មនៅមិនទាន់ឃើញចំណេញធំដុំទៀត ហើយគុំចង់លក់ហ្រ្វេនឆាយបន្តទៅឲ្យអ្នកដទៃរកស៊ីដូចខ្លួនដែរ។

តែយ៉ាងណាក្តី លក់បាន ឬមិនបាន វាអាស្រ័យថាតើអ្នកកំណត់កិច្ចសន្យាបែបណាជាមួយអ្នកទិញ ឧបមាថា អ្នកកំណត់យកចំណេញ ពីអ្នកទិញនៅពេលដែលគាត់ស្ថិតក្នុងស្ថានភាពខាត ឬស្ទើរតែមិនចំណេញនោះ វាជារឿងមិនសមហេតុផលទាល់តែសោះ។ ម្លោះហើយការលក់ហ្រ្វេនឆាយ អាចបត់បែនបានទៅតាមស្ថានភាពជាក់ស្តែង ម្ចាស់ហ្រ្វេនឆាយអាចបង្កើតលក្ខខណ្ឌយកចំណេញ នៅពេលអ្នកទិញសិទ្ធរបស់ខ្លួនអាចចំណេញក្នុងអត្រាមួយខ្ពស់។

និយាយបែបនេះ អាចសម្រេចបានថា ទោះបីមិនទាន់លក់ចំណេញធំដុំក្តី អ្នកក៏អាចចេញលក់សិទ្ធអាជីវកម្មបានដែរ ប្រសិនបើអ្នកចង់ តែត្រូវប្រាកដក្នុងចិត្តថាកិច្ចសន្យា ដែលផ្តល់ដល់អ្នកទិញមិនធ្វើឲ្យពួកគាត់ខាត ឬមិនសប្បាយចិត្ត។ ហើយនឹងបន្តរកយុទ្ធសាស្រ្ត និងពង្រីងការលក់ឲ្យបានលឿន និងឆ្លើយតបទៅនឹងតម្រូវការប្រាក់ចំណេញឲ្យបានលឿន ទីបំផុតទៅយីហោរបស់អ្នកនឹងអាចឈរជើងបានរឹងមាំ។

យ៉ាងណាក្តី បើអាជីវកម្មរបស់អ្នកនៅមិនមែនជាអាជីវកម្មមានសក្តានុពលធំទូលាយគ្រប់គ្រាន់ទេនោះ ការអារកាត់តាមរបៀបនេះពិតជាមិនអាចទៅរួចនោះទេ ម្លោះហើយត្រូវតែបង្កើតអាជីវកម្មមានសក្តានុពលជាមុនសិន ខណៈឱកាសលក់ហ្រ្វេនឆាយនៅកម្ពុជានៅធំល្វឹងល្វើយនៅឡើយទេ នាបច្ចុប្បន្ននេះ៕

 

អត្ថបទដោយNoun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here