មហាសេដ្ឋីលំដាប់លេខ១ និងលេខ២លើកលោក សុទ្ធតែរកស៊ីលើវិស័យមួយនេះ

0
1598

មហាសេដ្ឋីមានជាងគេលើលោកលំដាប់លេខរៀងទីមួយ និងលេខរៀងទីពីរសព្វថ្ងៃនេះ សុទ្ធតែរកស៊ីទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា។ ជាក់ស្តែង ក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេរបស់ពិភពលោក Amazon.com បានជួយរកលុយឱ្យលោក Jeff Bezos ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេលើលោកលំដាប់លេខរៀងទី១ នាពេលបច្ចុប្បន្ន។

ដោយឡែក ក្រុមហ៊ុន Microsoft ដែលរកស៊ីទាក់ទងទៅនិងបច្ចេកវិទ្យាដែរនោះ បានជួយរកលុយឱ្យលោក Bill Gates ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេលើលោកលំដាប់លេខរៀងទីពីរ បន្ទាប់ពីលោកមហាសេដ្ឋី Jeff Bezos ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុកមួយបានឱ្យដឹងថា នៅថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2018 លោក Jeff Bezos បានក្លាយជាបុរសមានបំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ 150 ពាន់លានដុល្លារអាមេរិក។

ចំណែក ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft លោកមហាសេដ្ឋីចិត្តធម៌ Bill Gates បានក្លាយជាមហាសេដ្ឋីមានជាងគេលើលោកលំដាប់លេខរៀងទីពីរ ដោយមានទ្រព្យសរុបប្រមាណ 89,5 ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមក្រុមហ៊ុនដែលអាចរកចំណូលបានច្រើនជាងគេលើលោកភាគច្រើនសុទ្ធតែរកស៊ីទាក់ទងទៅនិងវិស័យបច្ចេកវិទ្យា ក្នុងនោះរួមមានដូចជា ក្រុមហ៊ុន Facebook របស់លោក Mark Zuckerberg ក្រុមហ៊ុន Google របស់លោក Larry Page ក្រុមហ៊ុន Alibaba របស់លោក Jack Ma និងក្រុមហ៊ុន Tesla  របស់លោក Elon Musk ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here