មានលុយ ១០០០ដុល្លារតើអ្នកគួរវិនិយោគអ្វីលើអចលនទ្រព្យ?

0
2546

ប្រសិនបើអ្នកមានដើមទុនត្រឹមតែ១០០០ដុល្លារ ហើយអ្នកចង់រកស៊ីផ្នែកអចលនទ្រព្យ តើអ្នកនឹងចាប់ ផ្តើមពីត្រង់ណា បើក្នុងខ្លួនគ្មានបទពិសោធន៍ គ្មានចំណេះដឹងខាងផ្នែកនោះទាល់តែសោះ។

លោកបណ្ឌិតគីម ហ៊ាង បានបានធ្លាប់លើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកថា លោករកស៊ីផ្នែកនេះ មិនទាំងចំណាយដើមទុនជាប្រាក់ឡើយ តែដើមទុនដំបូងរបស់លោកគឺ ភាពក្លាហាន ភាពស្មោះត្រង់ និងភាពតស៊ូ។

ហើយលោកបានណែនាំដល់យុវជនជំនាន់ក្រោយថា ប្រសិនបើ យើងមានដើមទុនតិចតួចត្រឹម១០០០ដុល្លារ អ្នកអាច យក លុយទៅទិញដី ដែលនៅឆ្ងាយពីក្រុង ព្រោះវាមានតម្លៃប្រមាណ ២០០០ទៅ ៣០០០ដុល្លារអាមេរិ ដែលអ្នកអាចខ្ចី លុយពី ធនាគារខ្លះ និងប្រើលុយខ្លួនឯងខ្លះ ។ នៅពេលដីឡើងថ្លៃ ដល់តម្លៃមួយដែលអ្នកអាច សងធនាគារបាន និងសល់ដើម្បី ទិញដីផ្សេងទៀត។

ម្យ៉ាងវិញទៀត ចំពោះមុខរបរជាភ្នាក់ងារអចលនទ្រព្យ ក៏មិនបាច់ចាយដើមទុនដែរ នោះគឺ គ្រាន់យើងមាន ភាពក្លាហាន​ក្នុង​ការទាក់ទង ជាមួយម្ចាស់អចលទ្រព្យ និងអ្នកទិញ និងប្រើភាពស្មោះត្រង់របស់អ្នក នោះអ្នកនឹងមិន​ខ្វះអ្នកដែលត្រូវ​ការអ្នក​នោះ​ទេ។

លោក ង៉ែត អ្នកជំនាញសេដ្ឋកិច្ច  និងជាអ្នកជោគជ័យ ក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើអ្នកមានប្រាក់១០០០ដុល្លារ នោះអ្នកមិនអាចទៅធ្វើអ្វីជាដំកំភួនបាននោះទេ តែអ្នកអាចចូល​ហ៊ុន​ជាមួយអ្នក​គេមានលុយ​ច្រើនជាងយើងបាន។

ការរកស៊ីផ្នែកអចលនទ្រព្យ មិនមានពាក្យថា ខាតនោះទេ មានតែចំណេញ ទុកកាន់តែយូរកាន់តែចំណេញ តែអាស្រ័យលើបុគ្គលផងដែរ ដែលគាត់ចេះមើលទីតាំង។

រីឯអ្នកដែលមានបទពិសោធន៍ខាងផ្នែកនេះបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ប្រសិនបើគាត់មានលុយ ត្រឹម១០០០​ដុល្លារ​អាមេរិក គាត់នឹងយកលុយ១០០០ដុល្លារ នោះយកទៅជួលផ្ទះ ហើយគាត់នឹងដាក់ជួលផ្ទះនោះត (គាត់បញ្ជាក់ថា ធ្វើបែបនេះបាន លុះត្រាតែគាត់មានតម្រូវការស្រាប់)

ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មកម្ពុជា សូមឲ្យមិត្តអ្នកអានទាំងអស់ សូមស្វែងយល់ថា តើអ្នកគួរតែចាប់ផ្តើមដោយវិធី១ណា ព្រោះគ្រប់វិធីសាស្ត្រសុទ្ធតែមានការណែនាំយ៉ាងលំអិតពីអ្នកជំនាញ។

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here