ចិនបង្ហាញក្ដីបារម្មណ៍ខ្លាំងចំពោះបច្ចេកវិទ្យាទាំងនេះនឹងដើរយឺជាងគេ ក្រោយមានសម្ភាធពីសង្គ្រាមពាណិជ្ជកម្ម

0
1299

និយាយដល់បច្ចេកវិទ្យាថ្មីៗយើងបានដឹងខ្លះហើយថា ប្រទេសជប៉ុន និងអាមេរិកជាប្រទេសធំបំផុតដែលនាំមុខទៅលើរឿងការបង្កើតបច្ចេកវិទ្យាថ្មីនោះ តែក្រោយមកក៏មានបណ្ដាប្រទេសផ្សេងៗទៀតបានបោះជំហានចូលទីផ្សារបច្ចេកវិទ្យារួមទាំងចិនផងដែរ ។

ខណៈដែលបណ្ដាប្រទេសផ្សេងទៀតកំពុងសប្បាយកើបលុយពីបច្ចេកវិទ្យាដែលបង្កើតថ្មីរបស់គេ តែចិនវិញហាក់នៅទ្រឹងមិនសូវស្ទុះដូចមុន ព្រោះតែរឿងមួយចំនួនដែលចិនកំពុងព្រួយបារម្មណ៍ទៅលើសេដ្ឋកិច្ចទីផ្សាររបស់ពួកគេ ។

យោងតាម China Morning Post បាននិយាយថា ចិនមួយរយៈក្រោយមុនដាច់ឆ្នាំនេះ ពិតជានៅស្ងៀមទៅលើការបង្កើតនៅសម្ភារៈបច្ចេកវិទ្យាថ្មីៗ ហើយការនាំចេញក៏មានការធ្លាក់ចុះ ជាមួយការនាំចូលក៏ត្រូវបង្កើនតម្លៃពន្ធទៀតនោះ រឹតតែធ្វើឲ្យទីផ្សារអេឡិចត្រូនិចកាន់តែដុនដាបខ្លាំងឡើង ។

ក្នុងនោះបាននិយាយបន្ថែមថា ប្រទេសចិនកំពុងព្រួយបារម្មណ៍ទៅលើរឿង ៣ គឺ ការផលិត AI ឬ អាចនិយាយថាខួរក្បាលស្វ័យប្រវត្តិ , ផលិតស្មាតហ្វូនថ្មីៗ ទាន់ស៊េរី ទាន់សម័យកាល និង ការផលិតនៅសេវា 5G ផងដែរ ដែលរឿង ៣ យ៉ាងនេះហាក់ពិបាកសម្រាប់ពួកគេ ខណៈមានបញ្ហាមួយរយៈក្រោយមកនេះ ។

មនុស្សស្ទើពាក់កណ្ដាលពិភពលោកបានដឹងហើយថា ចិនជួបបញ្ហានេះ ក៏ព្រោះតែសេដ្ឋកិច្ចរបស់គេកំពុងជួប សង្គ្រាមពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសសេដ្ឋកិច្ចខ្លាំងៗ ដូចជាអាមេរិក និងកូរ៉េ ជាដើម ដែលពួកគេត្រូវតំឡើងពន្ធគ្នាទៅវិញទៅមក ហើយសម្ភារៈអេឡិចត្រូនិចខ្លះបិទមិនឲ្យនាំចូលនាំចេញក្នុងប្រទេសទៀតដែរ ។

ជាពិសេសគ្រឿងអេឡិចត្រូនិចដែលត្រូវផ្គត់ផ្គង់ឲ្យប្រទេសជាដៃគួរ គឺត្រូវតំឡើងថ្លៃពលកម្ម និង តំឡើងថ្លៃពន្ធទៅលើវត្ថុធាតុដើមទៀតផងដែរ ។

គួរបញ្ជាក់ដែរថា ទោះបីឈានជើងមកដល់ពេលនេះហើយក៏ដោយ ក៏មិនទាន់មានចំណុចវិជ្ជមានណាមួយអាចដោះស្រាយនៅឡើយទេទៅលើសេដ្ឋកិច្ចនៅក្នុងប្រទេសចិននេះ ។

ក៏ប៉ុន្ដែរ ចិននៅតែបន្ដផលិតនូវគ្រឿងអេឡិចត្រូនិចហើយនាំចេញទៅបណ្ដាប្រទេសជិតខាងទៀតដដែល ទោះបីជួបវិបត្តិក៏ដោយ ក៏ពួកគេនៅតែបន្ដកើបលុយពីបណ្ដាប្រទេសដែលគិតពន្ធនាំចូលទាបដដែល ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here