ឈានជើងដល់ឆ្នាំ ២០១៩ នេះក្រុមហ៊ុនស្មាតហ្វូនណាខ្លះដែលបាត់មុខពីទីផ្សារ

0
1212

ឈានជើងមកដល់ឆ្នាំនេះ តើក្រុមហ៊ុនផលិតស្មាតហ្វូនណាខ្លះដែលស្ទើបាត់មុខពីទីផ្សារស្មាតហ្វូននោះ ហើយមូលហេតុអ្វីដែលធ្វើឲ្យពួកគេទៅជាបែបនេះ?

កាលពីឆ្នាំ ២០១៨ កន្លងទៅមានក្រុមហ៊ុនស្មាតហ្វូនច្រើនណាស់មិនបានផលិតស្មាតហ្វូនដើម្បីលក់លើទីផ្សារ ហើយក៏មានក្រុមហ៊ុនធ្លាប់ផលិតស្មាតហ្វូនលក់ ក៏ហាក់មិនបញ្ចេញសូម្បីតម្រុយអ្វីពីការផលិត ឬ ចង់បញ្ចេញនៅបច្ចេកវិទ្យាអ្វីថ្មីនោះទេ ។

តែបើក្រឡេកទៅមើល Samsung, Huawei , iPhone, OPPO, ViVO វិញហាក់កំពុងដេញជើងគ្នាខ្លាំងក្នុងទីផ្សារស្មាតហ្វូនបច្ចុប្បន្ននៅលើទីផ្សារពិភពលោក ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនដែលមិនបានចេញស្មាតហ្វូនថ្មី ឬ ចេញស្មាតហ្វូនដែរតែមិនអាចវាយលុកទីផ្សារបាននោះរួមមានក្រុមហ៊ុន ៖ Motorola , Blackberry, Meizu, Lenovo, LG និងក្រុមហ៊ុន Nokia ជាដើម ។

និយាយដល់ Nokia មិនមែនក្រុមហ៊ុនមិនផលិតនោះទេ គឺផលិតតែផលិផល Nokia មិនទាន់វាយលុយទីផ្សារបានដូចមុនទេ ដូច្នេះហើយ Nokia នៅមានរឿងច្រើនទៀតដែលត្រូវរត់តាមពីក្រោយគេ ដើម្បីទៅទាន់សម័យកាលដូចចេញដំបូងកាលពីមនុស្សលើលោកមិនទាន់មានទូរស័ព្ទប្រើប្រាស់នោះ ។

លើសពីនេះទៀតដែរ បណ្ដាក្រុមហ៊ុន ស្មាតហ្វូនច្រើនទៀតដែលជាប់ឈ្មោះជាក្រុមហ៊ុន ផលិតទូរស័ព្ទឡើងមក មិនសូវទាន់សម័យកាលនឹងគេ​ ។

ហើយមូលហេតុនេះអ្នកក៏បានដឹងហើយដែរថា ទម្រាំឆ្លងផុតឆ្នាំ ២០១៨ មានក្រុមហ៊ុនស្មាតហ្វូនខ្លះស្ទើបិទក្រុមហ៊ុនទៅវិញម្ដងៗ ក៏ព្រោះតែចំណូលហាក់ធ្លាក់ចុះខ្លាំង ស្មាតហ្វូនក៏កើតច្រើន ហើយអ្នកប្រើប្រាស់រកតែអ្វីទៀតនោះ រឹតតែធ្វើឲ្យគេកាន់តែពិបាកក្នុងការផលិតទៀតហើយ ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើទី១ទេ ដែលក្រុមហ៊ុនខាងលើ ដើរមិនទាន់សម័យកាលបែបនេះ ព្រោះតាំងពីដើមមក ក្រុមហ៊ុនមួយចំនួនខាងលើស្ទើលែងផលិតស្មាតហ្វូនលក់លើទីផ្សារទៅហើយ ព្រោះពួកគេខ្លាចខាតទាំងដើមទៀត ទើបមិនអាចបន្ដបែបនេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here