Yahoo ទៅលាក់ខ្លួននៅទីណាបានជាសល់ជីវិតរស់ទាំងត្រដាបត្រដួសដល់សព្វថ្ងៃ ក្រោយដួលក្រោមដៃ Google?

0
1931

Yahoo! ក៏ជា Search Engine ដូច Google ដែរ ប៉ុន្តែវាមានអាយុកាលមុន Google ៤ ឆ្នាំត្រូវបានបងកើតឡើដោយស្ថាបនិកពីរនាក់នៅឆ្នាំ ១៩៩៤ គឺលោក Jerry Yang និង David Filo ដែលជានិស្សិតផ្នែកអគ្គីសនីនៅសកលវិទ្យាល័យ Stanford ។

Yahoo! ធ្លាប់ជា Search Engine ដ៏ល្បីល្បាញមួយ ប៉ុន្តែឥឡូវនេះវាហាក់បាត់បង់ប្រជាប្រិយភាពទៅវិញ មានមនុស្សមួយចំនួនដែលនៅប្រើប្រាស់វា បន្ទាប់ពី Yahoo បានសាងកំហុសជាច្រើនប្រចាំប្រវត្តិសាស្ត្រ ជាពិសេសគឺមើលងាយ Google ដែលជាក្មេងជំនាន់ក្រោយ ក៏ដូចជាជឿជាក់លើសមត្ថភាពខ្លួនឯងជ្រុល ។

ត្រឡប់ទៅរកឆ្នាំ ២០១៦ Business Insider បញ្ជាក់ថា ក្រុមហ៊ុន Yahoo បានលក់ទៅឲ្យក្រុមហ៊ុន Verizon កាលពីឆ្នាំ ២០១៥ ក្នុងទំហំទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ ។

លុយ ៥ ពាន់លានដុល្លារនេះ នៅតិចជាងតម្លៃដែល Microsoft តថ្លៃជាមួយ Yahoo​ ៤៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០០៨ ។ ប៉ុន្តែគួរឲ្យស្តាយដោយសារ Yahoo កាន់តែធ្លាក់ខ្លួនទ្រុធទ្រោមទៅៗធ្វើឲ្យតម្លៃកាន់តែទាប ហើយ Verizon ថាមូលហេតុដែលទិញ Yahoo នេះព្រោះចង់ពង្រីកខ្លួនឲ្យក្លាយជាក្រុមហ៊ុន Media ដែលធំជាងគេលើពិភពលោក ។

បន្ទាប់ពីលក់ឲ្យគេ Yahoo ត្រូវច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនអ៊ីនធឺណេត AOL របស់ Verizon ក្នុងនោះអ្នកស្រី Marissa Mayer នាយកប្រតិបត្តិរបស់Yahoo អះអាងថា Yahoo ធ្លាប់ជាក្រុមហ៊ុនដែលផ្លាស់ប្តូរពិភពលោក និងបន្តការងាររបស់ខ្លួនតាមរយៈការរួមបញ្ចូលគ្នាជាមួយ AOL ។

ក្រោមការរួមបញ្ជូលគ្នាជាមួយ AOL ក្រុមហ៊ុន Verizon និងបង្កើតជាយីហោ ២៥ ផ្សេងគ្នារួមមាន Yahoo Mail, បណ្តាញសង្គម Flickr និង Tumblr, កាសែត AOL’s Huffington Post និងវេបសាយព័ត៌មាន Techcrunch ។

គួរបញ្ជាក់ថា Yahoo នៅតែបន្តជីវិតមកដល់សព្វថ្ងៃ ជាមួយនឹងអ្នកប្រើប្រាស់ប្រមាណ ២០០ លាននាក់រៀងរាល់ខែកាលពីឆ្នាំ ២០១៨ កន្លងទៅ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា​

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here