អ៊ុច បុទុម៖ ពីអ្នកលក់គុយទាវតាមសួន ក្លាយជាថៅកែចែកចាយគ្រឿងសម្អាងធំមួយ នៅភ្នំពេញ

0
804

វាសនាមនុស្សមើលមិនឃើញទេ តែកាព្យាយាមតស៊ូប្រឹងប្រែងនឹងចេះក្តប់យកឱកាស វានឹងធ្វើអោយអ្នកអាចគ្រប់គ្រងលទ្ធផលនៃជោគវាសនារបស់យើងបានមួយកម្រិតទៀតផងដែរ។ តួយ៉ាងដូចជា អ្នកនាង អ៊ុច បុទុម អតីតអ្នកលក់គុយទាវនៅសួនកំសាន្តទ្រីមលែន បានកែប្រែជោគវាសនារបស់ខ្លួនពីអ្នកលក់គុយទាវសាមញ្ញ រហូតចាប់យកមុខរបរថ្មីមួយក្លាយជាអ្នកចែកចាយគ្រឿដសម្អាងធំមួយនៅក្រុងភ្នំពេញ។

អ្នកនាងបានលើកឡើងថា ចាប់ផ្តើមរកស៊ីដំបូងនៅឆ្នាំ ២០១១ ជាមួយមុខរបរជាអ្នកលក់គុយទាវនៅសួនកំសាន្ត Dreamland ខ្ញុំចាំបានថា អាជីវកម្មដំបូងបំផុតរបស់ខ្ញុំគឺបានមកពីការជួយរបស់បងប្រុសបងស្រីខរបស់គាត់ ។

អ្នកនាងបន្តថា ឆ្នាំ២០១៣ ខ្ញុំចាប់ផ្តើមផ្លាស់មុខរបរចាស់មកលក់ទំនិញ ២៥០០ ដោយប្រើដើមទុនចុងក្រោយបង្អស់របស់ខ្ញុំដែលនៅសល់គឺចំនួន $២,០០០តែប៉ុណ្ណោះ។ កាលនោះផ្ទះដែលខ្ញំជួលបើកលក់គ្រឿងដេគរ័ពីមុនបានប្តូរមកជាហាងទំនិញ ២៥០០ យីហោ៦០សេននៅលើផ្លូវ ៣១០។  ដោយសារតែកាលនោះមានលុយតែ$២០០០ ខ្ញុំក៏ទិញទំនិញម្តងបន្តិចៗយកមកលក់ ពេលលក់បានលុយហើយក៏ទៅទិញទំនិញបន្ថែម កាលនោះដោយសារតែជាពេលដែលអតិថិជនមានការគាំទ្រខ្លាំងជាមួយទំនិញ២៥០០ និងការព្យាយាមទាំងយប់ទាំងថ្ងៃ ហើយដោយសារតែមិនចង់ឲមានចំណាយទៅលើបុគ្គលិក ព្រោះចង់សន្សំលុយឲបានច្រើន ដើម្បីដាក់ទំនិញលក់ឲបានកាន់តែច្រើនមុខដូចហាងដទៃ ការងារគ្រប់យ៉ាងខ្ញំធ្វើដោយខ្លួនឯងទាំងអស់ យប់ណាក៏ខ្ញុំចូលគេងនៅម៉ោង២ ដែរ ។

ម្ចាស់ហាងរូនេះលើកឡើងថា មុខរបរកាន់តែរីកចំរើន ចំណង់ជោគជ័យការចង់មានចង់បានក៏កាន់តែខ្លាំងធ្វើឲខ្ញុំចាប់ផ្តើមគិតថា បើខ្ញុំបើកហាងកាន់តែច្រើន ខ្ញុំនឹងចំណេញកាន់តែច្រើន ក្រោយពេលបើកហាងទី២ ខ្ញុំកាន់តែទទួលបានភាពជោគជ័យ ខ្ញុំចាប់ផ្តើមយល់ច្រលំនិងហ៊ានជាងមុន ហ៊ានខ្ចីលុយគេមករកស៊ីពង្រីកមុខរបរបន្ថែម ហ៊ានជំពាក់បំណុលគេកាន់តែច្រើនឡើងៗ ជំពាក់គេខ្ទង់ម៉ឺនដុល្លារឯណោះ។

អ្នកនាងបន្តទៀតថា រហូតដល់ពាក់កណ្តាលខែ ១២ ចុងឆ្នាំ២០១៧  ខ្ញុំបានឃើញការប្រកាសជ្រើសរើសតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ពេលនោះខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងណាស់ ក៏ចាប់ផ្តើមខលសាកសួរពត៌មានលំអិត ដោយបានដឹងថា សំរាប់ការចង់ក្លាយជាតំណាងចែកចាយរបស់ក្រុមហ៊ុនត្រូវចំណាយទុនដំបូង $២០០ឯនោះ។

គាត់បានថ្លៃងថា កាលនោះ$២០០ពិតជាច្រើនណាស់សំរាប់ខ្ញុំ ព្រោះខ្ញុំកំពុងមានសំពាយបំណុលយ៉ាងធ្ងន់ជាប់នឹងខ្លួន ប៉ុន្តែដោយសារ ការមើលឃើញឱកាសទីផ្សារ ការជឿជាក់ទៅលើក្រុមហ៊ុន និងជាពិសេសដោយសារតែសំពាយបំណុលដ៏ធំមួយនេះហើយ បានរុញច្រាណចិត្តខ្ញុំឲសំរេចចិត្តចាប់ផ្តើមផ្លាស់ប្តូរមុខរបរពីម្ចាស់ហាងទំនិញ ២៥០០ មកក្លាយជាអ្នកចែកចាយគ្រឿងសំអាងរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដើម្បីរកស៊ីដោះបំណុលគេ ។

អាជីពថ្មីមួយនេះបានបង្ហាត់បង្រៀន និងជួយសំរាលបន្ទុករបស់ខ្ញុំជាច្រើន ត្រឹមរយៈពេលជាង១១ខែខ្ញុំអាចដោះបំណុលបានរហូតដល់ទៅ $៣៥០០០ ហើយនាងខ្ញុំមានការរីកចម្រើនខ្លាំងនៅពេលដែលហក់ចូលប្រឡូកជាមួយក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្តៅមួយនេះ៕

អ៊ុច បុទុម មុខរបរជាអ្នកចែកចាយគ្រឿងសំអាងក្រុមហ៊ុនគ្រួសារកក់ក្តៅ មានទីតាំងស្ថិតនៅខាងក្រោយខារ៉ាអូខេ Party World ទល់មុខផ្សារហេងលី ម្តុំអូបាយក្អម រាជធានីភ្នំពេញ លេខទូរសព្ទ័ 077801180 / 0968784366 / 0888978555

FB: Botum Ju Bee / Page: Botum JuBee

LEAVE A REPLY

Please enter your comment!
Please enter your name here